ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​ធី​ចង​បណ្តាញ​និស្សិត​កម្ពុជា​ដែល​ទទួល​អាហា​រូប​ករ​ណ៍របស់​ជប៉ុន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៦ មីនា កន្លង​ទៅ មាន​ពិធី​ជួបជុំ​គ្នា​មួយ​ដើម្បី​ជូន​ដំណើរ និង​ការ​ចង​បណ្តាញ​និស្សិត​អាហារូបករណ៍​ជប៉ុន ដោយ​បានការ​ចូលរួម​ជា​អធិបតី​ពី​សំណាក់​លោក ពិត ចំណាន រដ្ឋលេខាធិការ​

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២៦ មីនា កន្លង​ទៅ មាន​ពិធី​ជួបជុំ​គ្នា​មួយ​ដើម្បី​ជូន​ដំណើរ និង​ការ​ចង​បណ្តាញ​និស្សិត​អាហារូបករណ៍​ជប៉ុន ដោយ​បានការ​ចូលរួម​ជា​អធិបតី​ពី​សំណាក់​លោក ពិត ចំណាន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កី​ទ្បា និង​លោក គូ​ម៉ា​ម៉ា​រូ យូ​ជី ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ។

ក្នុង​ពិធី​នេះ លោក​ឯកអគ្គរាជទូត​បាន​ថ្លែង​ថា រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​តាំងពី​ឆ្នាំ​១៩៩២​មក ដែល​មាន​និស្សិត​ជាង​៩២០​នាក់ ហើយ​តាម​រយៈ​គ្រោង​ការណ៍​ផ្សេង​ៗ​របស់​រដ្ឋាភិបាល​ជប៉ុន ។

ក្នុង​ចំណោម​អាហារូបករណ៍​ទាំងនោះ មាន​អាហារូបករណ៍ «Monbuka gakusho» ត្រូវ​បាន​ផ្តល់​ដោយ​ក្រសួង​អប់រំ វប្បធម៌ កី​ទ្បា វិទ្យាសាស្ត្រ​និង​បច្ចេកវិទ្យា​របស់​ជប៉ុន ។ កន្លង​មក​ក្រោម​គ្រោង​ការណ៍​នេះ មាន​និស្សិត​កម្ពុជា​ជាង​៥៧០​នាក់ បាន​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន ។ នៅ​ក្នុង​គ្រោង​ការណ៍​នេះ គឺ​មាន​៧​កម្រិត ដែល​ក្នុង​នោះ​រួម​មាន​ថ្នាក់​ក្រោម​ឧត្តម​សិក្សា ថ្នាក់ឧត្តម​សិក្សា ថ្នាក់មធ្យមសិក្សា​បច្ចេកទេស ថ្នាក់​បណ្តុះបណ្តាល​វិជ្ជាជីវៈ កម្មវិធី​អ្នកដឹកនាំ​វ័យក្មេង ថ្នាក់​និស្សិត​សិក្សា​ភាសា​ជប៉ុន និង​ថ្នាក់​បណ្តុះបណ្តាល​គ្រូបង្រៀន ។

មាន​គ្រោង​ការណ៍​សំខាន់​ផ្សេង​ទៀត ដែល​មានឈ្មោះ​ថា ជំនួយ​រដ្ឋាភិបាល​ជប៉ុន​សម្រាប់​អភិវឌ្ឍន៍​ធនធានមនុស្ស (JDS) ។ អង្គការ JICA ជា​ស្ថាប័ន​អនុវត្ត​នូវ​គម្រោងការណ៍​នេះ ហើយ​បាន​អញ្ជើញ​មន្ត្រី​វ័យក្មេង​របស់​រដ្ឋាភិបាល​ថ្នាក់​ជាតិ និង​ថ្នាក់​មូលដ្ឋាន​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន ។ កន្លង​មក គឺ​មាន​និស្សិត​ច្រើន​ជាង​៣២០​នាក់​ហើយ ដែល​បាន​ចូលរួម ។

លោក​ឯកអគ្គរាជទូត​បន្ត​ថា នៅ​ក្នុងឆ្នាំនេះ​មាន​សិស្ស​ដាក់​ពាក្យ​ប្រ​ទ្ប​ង​អាហារូបករណ៍​សរុប​ចំនួន​ជាង​១៣០០​នាក់ នៅ​ក្នុង​កម្រិត​ចំនួន​៤ ។ ក្នុង​នោះ​អ្នក​ដែល​ទទួល​បាន​ជោគជ័យ​ទទួល​បាន​អាហារូបករណ៍​ថ្មី​ចំនួន​៣៨​នាក់ គឺ​មាន​វត្ត​មាននៅ​រាត្រី​នេះ ។ តួលេខ​នេះ​គឺ​មាន​កំណើន​ស្ទើរតែ​ទ្វេ​ដង បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន ។ សិស្ស​ដែល​ទទួល​បាន​អាហារូបករណ៍​នៅ​យប់​នេះ គឺ​ឆ្លងកាត់​ការ​ប្រ​ទ្ប​ង​នៅ​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ការ​ប្រកួតប្រជែង​បន្ថែម​ទៀត ជាមួយនឹង​សិស្ស​នៅ​ប្រទេស​ដទៃ ។

លោក គូ​ម៉ា​ម៉ា​រូ យូ​ជិ កត់​សម្គាល់ថា បើ​និយាយ​ពី​ទំនាក់ទំនង​នៃ​ប្រទេស​យើង​ទាំង​ពីរ​វិញ យើង​បានឃើញ​អំពី​ការ​រីក​ចម្រើន​និង​ភាព​ស៊ីជម្រៅ​នៃ​ទំនាក់ទំនង​យ៉ាង​ឆាប់រហ័ស ។ ប្រទេស​យើង​ទាំង​ពីរ​បាន​សម្រេច​នូវ​ការ​រីក​ចម្រើន និង​ការ​អភិវឌ្ឍ​ទំនាក់ទំនង​ទ្វេភាគី​យ៉ាង​ជ្រាលជ្រៅ​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទាំង​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន រួម​ទាំង​ពាណិជ្ជកម្ម វប្បធម៌ សិក្សាធិការ ប​ម្លា​ស់​ប្តូរ​មនុស្ស​និង​មនុស្ស​ជាដើម ។ នៅ​ក្នុង​ស្ថានភាព​នេះ ចំពោះ​អ្នក​ដែល​បាន​សិក្សា​នៅ​ប្រទេស​ជប៉ុន នឹង​ត្រូវ​បាន​សង្ឃឹមថានឹង​ជា​អ្នក​ដើរតួ​នាទី​យ៉ាង​សំខាន់ ហើយ​ពួក​គេ​ក៏​នឹង​ត្រូវ​រំពឹង​ទុក​ថា​នឹង​ក្លាយទៅជា​អ្នកដឹកនាំ​លើ​ជំនាញ​ដែល​ពួក​គេ​បាន​ជ្រើសរើស​។ ខ្ញុំ​ក៏​មាន​ក្តី​សង្ឃឹម​ខ្ពស់​ថា អ្នក​នឹង​ដើរតួ​នាទី​ជា​ស្ពាន​មិត្តភាព​ដ៏​រឹង​មាំ​រវាង​ប្រទេស​យើង​ទាំង​ពីរ ។

ក្នុង​រាត្រី​នេះ​យើង​មាន​ភ្ញៀវ​ជា​ច្រើន ។ យើង​មាន​អតីត​និស្សិត​អាហារូបករណ៍​មក​ពី​ប្រទេស​ជប៉ុន ។ ចំពោះ​សមាគម​ន៍​ជនជាតិ​ជប៉ុន​វិញ​នោះ គឺ​យើង​មាន​ទាំង​សហគមន៍​ជនជាតិ​ជប៉ុន និង​សមាគម​ពាណិជ្ជកម្ម​ជប៉ុន​នៅ​ប្រទេស​កម្ពុជា ។ វា​ជា​ឱកាស​ដ៏​រីករាយ​បំផុត ប្រសិនបើ​ពិធីជប់លៀង​នេះ ផ្តល់​ឱកាស​ដ៏​ល្អ​ដល់​អ្នក​ទាំងអស់​គ្នា​ឱ្យ​បាន​ស្គាល់គ្នា និង​ចង​បណ្តាញ​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ៕