ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ភាព​យន្ត​ហុង​កុង​ល្បី​ឈ្មោះ​៣​ដួង​មក​កម្ពុជា ដើម្បី​ផ្សព្វ​ផ្សាយ​រឿង​ល្បីៗ​ក្នុង​ឆ្នាំ​២០១៥

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ តារា​ភាព​យន្ត​ហុង​កុង​ចំនួន​៣​រូប ​នឹង​មាន​វត្ត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​ការ​រៀប​ចំ​​ពី​ស្ថានីយ​ទូរទស្សន៍​ខ្សែ​កាប PPCTV ដោយ​តារា​ទាំង​៣​រូប​នោះ​នឹង​ចូល​រួម​ធ្វើ​សន្និ​សីទ

រាជធានីភ្នំពេញ ៖ តារា​ភាព​យន្ត​ហុង​កុង​ចំនួន​៣​រូប ​នឹង​មាន​វត្ត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ក្រោម​ការ​រៀប​ចំ​​ពី​ស្ថានីយ​ទូរទស្សន៍​ខ្សែ​កាប PPCTV ដោយ​តារា​ទាំង​៣​រូប​នោះ​នឹង​ចូល​រួម​ធ្វើ​សន្និ​សីទ​សារ​ព័ត៌​មាន​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​ហាយ​ធី Hi Tea វេលា​ម៉ោង​២​រសៀល ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស។

តារា​ល្បី​ល្បាញ​របស់​ហុង​កុង​ទាំង​៣​ដួង មាន​លោក Ruco Chan កញ្ញា Kate Tsui និង​កញ្ញា Mandy Wong ។ តាម​គំរោង​ការ​មក​កម្ពុជា លើក​ទី​១ នេះ ដើម្បី​ផ្សព្វផ្សាយ​បណ្តា​ខ្សែ​ភាព​យន្ត​មួយ​ចំនួន​របស់​ពួក​គេ​ដែល​បាន​ថត​ចប់ និង​ត្រៀម​បញ្ចាង​ជា​បន្ត​បន្ទាប់​ក្នុង​ឆ្នាំ​២០១៥​ នេះ ។ នេះ​ជា​លើក​ទី​១ ដែល​ពួក​គេ​ទាំង​៣​ចង់​មក​ជួប​ផ្ទាល់​ដល់​អ្នក​គាំទ្រ​នៅ​កម្ពុជា ដោ​ពួក​គេ​ដឹង​ថា ​នៅ​ប្រទេស​កម្ពុជា ជា​តំបន់​ប្រវត្តិ​សាស្ត្រ​ និង​មាន​តំបន់​មួយ​ចំនួន​ទៀត​ជា​តំបន់​ទេស​ចរណ៍ ។ គោល​ដៅ​មក​ផ្សព្វ​ផ្សាយ​រឿង​ដែល​មាន​បន្ត​បន្ទាប់​គ្នា​ឆ្នាំ​២០១៥ នេះ ក្នុង​ថ្ងៃ​ទី​២៨ មីនា ២០១៥ ហើយ​នៅ​ថ្ងៃទី​២៩ មីនា ២០១៥ ពួក​​គេ​នឹង​ជួប​ផ្ទាល់​ដល់​ទស្សនិក​ជន​ដែល​គាំទ្រ​ក្រុម​គាត់​នៅឯ​កោះ​ពេជ្រ ។ ដូច​នេះ​ប្រិយ​មិត្ត​ដែល​ស្គាល់ និង​រង់​ចាំ​វត្ត​មាន​តារា​ទាំង​៣​រូប​នេះ សូម​អញ្ជើញ​ទៅ​ជួប​ពួក​គាត់​ផ្ទាល់​នៅ​សាល​មហោ​ស្រព​កោះ​ពេជ្រ នា​ថ្ងៃទី​២៩ មីនា ២០១៥ ។