ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ត្រូវ​ប៉េ​អឹម​ស្រុក​ត្រពាំង​ប្រាសាទ​ឃាត់ខ្លួន​ពី​បទ​ឆ​​បោក

9 ឆ្នាំ មុន

ខេត្ត​ឧត្តរមានជ័យ ៖ ស្ត្រី​ម្នាក់​​​ខ្លាំងពូកែ​ខាង​ឆបោក​លុយ​ពី​ប្រជាពលរដ្ឋ​បាន​រាប់​ពាន់​រាប់​ម៉ឺន​ដុល្លា​រអា​មេ​រិ​ក ដោយ​​​អះអាង​ថា​រូបគេ​នឹង​នាំ​ឲ្យ​ទៅ​រក​ការងារ​នៅ​ឯនាយ​សមុទ្រ​ទីបំផុត​អស់​លក្ខណ៍​ត្រូវ​បាន​ប៉េ​អឹម​ស្រុក​

ខេត្ត​ឧត្តរមានជ័យ ៖ ស្ត្រី​ម្នាក់​​​ខ្លាំងពូកែ​ខាង​ឆបោក​លុយ​ពី​ប្រជាពលរដ្ឋ​បាន​រាប់​ពាន់​រាប់​ម៉ឺន​ដុល្លា​រអា​មេ​រិ​ក ដោយ​​​អះអាង​ថា​រូបគេ​នឹង​នាំ​ឲ្យ​ទៅ​រក​ការងារ​នៅ​ឯនាយ​សមុទ្រ​ទីបំផុត​អស់​លក្ខណ៍​ត្រូវ​បាន​ប៉េ​អឹម​ស្រុក​ត្រពាំង​ប្រាសាទ​​​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២៥​ មីនា​ ២០១៥ ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តឧត្តរមានជ័យ​។

ស្ត្រី​ម្នាក់​ឈ្មោះ​គង់ នី​ អាយុ​៥៥​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​ឃាំ្ល​ង​កណ្តាល ឃុំ​ត្រពាំង​ប្រី​យ៍ ​ស្រុក​អន្លង់​វែង​ បាន​រៀបរាប់​ថា​ នៅ​ក្នុងភូមិ​របស់​គាត់​មាន​ប្រជាពលរដ្ឋ​​រង​គ្រោះ​ចំនួន​៣​គ្រួសារ ដោយឡែក​រូប​គាត់​អស់​លុយ​ចំនួន​៣​ពាន់​ដុល្លារ​អា​មេ​រិ​ក​ និង​២​គ្រួសារ​ផ្សេង​ទៀត​អស់​លុយ​ជិត​៤​ពាន់​ដុល្លា​រអា​មេ​រិ​ក​។​

ស្ត្រី​ដដែល​បាន​បញ្ជាក់ថា​ ដោយសារ​តែ​ស្ត្រី​ជា​ជន​សង្ស័យ​​ឈ្មោះ​ហេង ភា ​អាយុ​៣៥​ឆ្នាំ​ បាន​មក​អះអាង​ថា ​រូបគេ​នឹង​ធានា​កូនប្រុស​របស់​គាត់​ឱ្យបាន​ចាក​ចេញពីផ្ទះ​ទៅ​រក​ការងារ​ធ្វើ​នៅ​ឯ​ប្រទេស​កូរ៉េ​ ហើយ​បាន​ទទួល​ប្រាក់ខែ​ចំនួន​មួយ​ពាន់​ដុល្លា​រក្នុង​មួយ​ខែ រូប​គាត់​បាន​បញ្ជា​ក់ថា​ ស្ត្រី​រូប​នេះ​ បន្ទាប់​ពី​បាន​ទទួល​លុយ​រួច​មក​នឹង​បាន​សន្យា​ខ្យល់​ម្តង​ថា​ថ្ងៃនេះ​ម្តង​ថា​ថ្ងៃ​នោះ​ដោយ​មិន​ចេះ​ចប់​ធ្វើ​ឲ្យ​រូប​គាត់​អស់​ក្តី​សង្ឃឹម​ទើប​សម្រេចចិត្ត​ដាក់​ពាក្យបណ្តឹង​ចូល​ទៅ​កង​រាជអាវុធ​ហត្ថស្រុក​ត្រពាំង​ប្រាសាទ​ឲ្យ​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង​។

លោក​អនុសេនីយ៍ត្រី​មាស ច​ន្ថា​ កង​អាវុធ​ហត្ត​ស្រុក​ត្រពាំង​ប្រាសាទ​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់​ពី​បាន​ទទួល​នូវ​ពាក្យបណ្តឹង​ពី​ប្រជាពលរដ្ឋ​កំលាំង​អាវុធ​ហត្ថបាន​ធ្វើការ​ស៊ើបអង្កេត​ស្រាប់តែ​បានឃើញ​មានឈ្មោះ​ហេង ភា​ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ​ ចូល​មក​ក្នុងស្រុក​ត្រពាំង​ប្រាសាទ​ដោយ​មាន​គោលបំណង​ដើ​ធ្វើ​សកម្មភាព​ឆ​​បោក​ទៀត​។​

លោក​បាន​បញ្ជាក់ថា​ បន្ទាប់​ពី​បាន​ឃាត់ខ្លួន​ស្ត្រី​រូប​នេះ​ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ចេញ​មុខ​មក​ធ្វើការ​តវ៉ា​និង​បំភ្លឺ​នៅ​មុខ​សមត្ថកិច្ច​ប៉េ​អឹម​ថា​ ស្ត្រី​រូប​នេះ​បាន​ឆបោក​ពួក​ខ្លួន​ផង​ដែរ​។ យោង​តាម​ពាក្យ​បណ្តឹង​របស់​ប្រជាពលរដ្ឋ​ និង​យោង​តាម​ចម្លើយ​សារភាព​របស់​ស្ត្រី​ជា​ជនជាប់ចោទ​សមត្ថកិច្ច​អាវុធ​ហត្ថបានកសាង​សំណុំរឿង​​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តឧត្តរមានជ័យ​ចាត់ការ​​តាម​និ​តិ​វិធី​ច្បាប់​៕​​