ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​យុវជន​​ម្នាក់​បន្លំធ្វើ​ជា​ពិការ​ជើងសុំទាន​គេ ប៉ូលិស​​ចាប់ឆែក​​ឃើញ​ជើង​ទាំង២​

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​​​មា​ន​ជ័យ ​៖ ​គេ​ធ្លាប់​តែ​ឃើញ​​វី​ដេ​អូ​ឃ្លី​ប​បង្ហោះ​​តាម​ហ្វេ​ស​ប៊ុ​​ក​​ពី​បុរស​ជនជាតិ​ម្នាក់ អង្គុយ​​បត់ជើង​ចូល​​ក្នុង​ខោជើងវែង​ ហើយ​​​​សុំ​ទាន ​តែ​​ត្រូវ​ស្ត្រី​២​-​៣​នាក់​មករំខាន​ បាន​យក​សត្វ​ជីងចក់​ហុច​ឱ្យ​អ្នក​សុំទាន​នោះ​ ស្ទុះ​ក្រោក​រហូត​ជ្រុះ​ខោ​ចេញ​​ជើង​​ទាំង​​២​ ។​

ឥឡូវ​វា​​មិនមែន​​មាន​តែ​នៅ​ក្រៅប្រទេស​ទេ​ នៅ​ច្រក​​ទ្វារ​អន្តរជាតិ​​ប៉ោយ​ប៉ែ​ត​កម្ពុ​ជា ក៏​​មាន​ករណី​​បែប​នេះ​ដែរ​ គឺ​បុរស​ម្នាក់​​បាន​បត់ជើង​ដាក់​ចូល​ទៅ​ក្នុង​​ខោខូវប៊យ​​លូន​​សុំទាន​ តែ​ត្រូវ​សមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​​ចាប់​ស្រាត​ឃើញ​ជើង​ទាំង​​២​ដើរ​បាន​​ដូច​គេ​ឯង​ ។

ហេតុការណ៍​នេះ​​បាន​កើតឡើង​នៅ​ម៉ោង​១១​ព្រឹក​​ថ្ងៃ​ទី​២៧ មីនា ​២០១៥​ ហើយជន​បន្លំ​រូប​នេះ​ មិនបាន​ប្រាប់​ពី​អត្តសញ្ញាណ​ឡើយ​ ​។