ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីសម្ពោធសមិទ្ធផល​នានា​ក្នុង​វត្តពោធិ៍អំពិល​ខេត្ត​តា​កែវ

9 ឆ្នាំ មុន

ខេត្តតាកែវ ៖ លោក មិន ឃិ​ន រដ្ឋមន្ត្រីក្រសួង​ធម្មការ ​និង​សាសនា​ បាន​អញ្ជើញ​ជា​អធិបតី​​ក្នុង​ពិធី​កាត់​ខ្សែបូ​​សម្ពោធ​​សមិទ្ធផល​នានា​ក្នុង​ពុទ្ធ​សីមា​​វត្ត​ពោធិ៍​​អំពិល កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ មីនា ​២០១៥​ ស្ថិត​ក្នុង​​ភូមិ​ពោ ឃុំ​សំបួរ ស្រុក​​ទ្រាំង ខេត្តតាកែវ ។

សមិទ្ធិ​ផល​នានា ​ដែល​បម្រើ​ឱ្យ​​វិស័យ​សាសនា​ក្នុង​វត្ត​ពោធិ៍​​អំពិល​​មាន​សាលា​ពុទ្ធិក​​មួយ​​ខ្នង ព្រះ​វិហារ២​ជាន់​ ធ្វើ​អំពី​​បេតុង​​ប្រក់​ក្បឿង ដង​ទង់​ពីរ រូបសំណាក​​ព្រះពុទ្ធ​១៦​​អង្គ កសាង​ហោ​ព្រះ​ត្រៃ​​បិដក គម្ពី​ព្រះ​ត្រៃ​បិដក កសាង​ព្រះ​​គោ​ព្រះ​កែវ ខ្លោងទ្វារ​ចូល​​វត្ត កុដិ​២​ជាន់​ចំនួន​​២​ខ្នង បង្គន់​អនាម័យ រូប​ដំរី រូប​សេះ សាលា​បុណ្យ ក្លោ​ង​ទ្វា​ចូល​សាលា​។​ល​។ សមិទ្ធិ​ផល​ទាំងនេះ​ គឺ​បាន​កើត​ចេញពី​ទឹកចិត្ត​សទ្ធា​​ជ្រះថ្លា​របស់​លោក​មិន ឃិ​ន និង​លោកស្រី​ ជា​ភរិយា​ ព្រមទាំង​កូនចៅ​ ។

លោក មិន ឃិ​ន បាន​មាន​ប្រសាសន៍​​នា​ឱកាស​នោះ​​ថា សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត ​តែងតែ​នឹករលឹក​ និង​ខ្វល់ខ្វាយ​ចំពោះ​​ព្រះសង្ឃ អាចារ្យ គណៈ​កម្ម​ការ​វត្ត តាជី យាយជី ពុទ្ធបរិស័ទ មន្ត្រីរាជការ​ស៊ី​វិល កងកម្លាំងប្រដាប់អាវុធ​ទាំង​ពីរ​ប្រភេទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ជនរួមជាតិ​ទាំ​អស់​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព