ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ធ្លាក់​សង្ស័យ​សហ​អ្នក​បើក​ជនជាតិ​អា​ល្លឺ​ម៉​ង់​ជា​អ្នក​បើក​បុក​ភ្នំ

9 ឆ្នាំ មុន

សហ​អ្នក​បើក​វ័យក្មេង​ជនជាតិ​អា​ល្លឺ​ម៉​ង់​នៃ​យន្តហោះ A320 របស់​ក្រុមហ៊ុន GERMANWING ពេល​នេះ​ត្រូវ​គេ​សង្ស័យ​ថា​ជា​អ្នកមាន​បំណង​បើក​យន្តហោះ​បុក​ភ្នំ ។ ការ​លាតត្រដាង​បែប​នេះ​

សហ​អ្នក​បើក​វ័យក្មេង​ជនជាតិ​អា​ល្លឺ​ម៉​ង់​នៃ​យន្តហោះ A320 របស់​ក្រុមហ៊ុន GERMANWING  ពេល​នេះ​ត្រូវ​គេ​សង្ស័យ​ថា​ជា​អ្នកមាន​បំណង​បើក​យន្តហោះ​បុក​ភ្នំ ។ ការ​លាតត្រដាង​បែប​នេះ​នាំ​ឱ្យ​បណ្តា​គ្រួសារ​ជន​រង​គ្រោះ​ដែល​កាលពី​ថ្ងៃ​ទី​២៦ មីនា លើកគ្នា​ទៅ​កាន់​កន្លែង​យន្តហោះ​ធ្លាក់​ស្រឡាំងកាំង​យ៉ាង​ខ្លាំង ។

កាលពី​យប់​ថ្ងៃ​ទី​២៦ មីនា នៅ​ភាគ​ខាងលិច​អា​ល្លឺ​ម៉​ង់ ពួក​អ្នកស៊ើប​អង្កេត​ចូល​ឆែកឆេរ​ផ្ទះ​២​របស់​សហ​អ្នក​បើក​យន្តហោះ​ឈ្មោះ ANDREAS LUBITZ អាយុ​២៨​ឆ្នាំ ដែល​បណ្តា​សាច់ញាតិ​គ្រួសារ​និយាយ​ថា រូបគេ​ជា​អ្នកកីឡា​ម្នាក់​ហើយ​មាន​សមត្ថភាព​ខ្លាំង​ណាស់ ។ 

ចាប់តាំងពី​ថ្ងៃ​ទី​២៤ មីនា​មក លោក BRICE ROBIN រដ្ឋ​អាជ្ញា​ក្រុង​ម៉ា​រសី​ដែល​ដឹកនាំ​ការ​ស៊ើបអង្កេត​ធ្លាប់​បាន​រាយការណ៍​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា មាន​សេណា​រី​យ៉ូ មិន​គួរ​ឱ្យ​ជឿ​ដែល​នាំ​ឱ្យ​យន្តហោះ​នោះ​ហោះ​បុក​ភ្នំ  ALPES បារាំង ។

លោក  ROBIN និយាយ​ថា លោក  ANDREAS LUBITZ ពុំ​ព្រម​បើកទ្វារ​បន្ទប់​បើកបរ​ឱ្យ​មេបញ្ជាការ​យន្តហោះ​ចូល​ក្រោយ​ពេល​មេបញ្ជាការ​រូប​នោះ​ចេញ​ទៅ​បន្ទប់ទឹក ហើយ​រូបគេ​បើក​យន្តហោះ​ចុះ​ក្រោម ។  គ្មាន​ហេតុផល​ណាមួយ​ដែល​រារាំង​មេបញ្ជាការ​យន្តហោះ​មិន​ឱ្យ​វិល​ចូល​កាប៊ី​ន​វិញ​ឡើយ មាន​ន័យ​ថា សហ​អ្នក​បើក​រូប​នេះ​មាន​ចេតនា​ធ្វើ​ឱ្យ​យន្តហោះ​ធ្លាក់​តែ​ម្តង ។

រដ្ឋ​អាជ្ញា​រូប​នេះ​បន្ត​ថា បើ​តាម​ការ​លាតត្រដាង​នានា​ទទួល​បាន​ពី​ប្រអប់​ខ្មៅ​សហ​អ្នក​បើក​ពុំ​បាន​ស្លាប់​ឬ​សន្លប់​អី​ទេ ពោល​មិន​ព្រម​បើកទ្វារ​ឱ្យ ។ ទោះបី​យ៉ាងណា លោក​គូសបញ្ជាក់​ថា គ្មាន​អ្វី​ត្រូវ​និយាយ​ថា នោះ​ជា​ការ​វាយប្រហារ​ភេរវកម្ម​មួយ​ឡើយ ដោយ​លោក​រំលឹក​ថា យុវជន​នោះ​ដែល​ចាប់ផ្តើម​ធ្វើការ​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍  GERMANWINGS កាលពី​ខែកញ្ញា ឆ្នាំ​២០១៣​មក​ហើយ​ធ្លាប់​បើក​យន្តហោះ​ដល់​ទៅ​៦៣០​ម៉ោង​គ្មាន​អ្វី​សង្ស័យ​ជា​ភេរវ​ករ​ឡើយ ដូច​ការ​អះអាង​របស់​អាជ្ញាធរ​អា​ល្លឺ​ម៉​ង់​ដែរ ៕