ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ឆេះ​អគារ​មួយ​នៅ​ម៉ា​ន់​ហា​តាន់​ក្រុង​ញូ​វ​យ៉​ករ​បួស​12​នាក់

9 ឆ្នាំ មុន

អាជ្ញាធរ​ក្រុង​ញូ​វ​យ៉​ក រាយការណ៍​ថា មនុស្ស​១២​នាក់ ត្រូវ​របួស​កាលពី​ថ្ងៃ​ទី​២៦ មីនា ដោយសារ​អគ្គិភ័យ​មួយ ដែល​ប្រហែលជា​បណ្តាល​មក​ពី​ការ​ផ្ទុះ​ឧស្ម័ន​ដែល​បំផ្លាញ​អគារ​មួយ​នៅ​សង្កាត់ East Village

អាជ្ញាធរ​ក្រុង​ញូ​វ​យ៉​ក រាយការណ៍​ថា មនុស្ស​១២​នាក់ ត្រូវ​របួស​កាលពី​ថ្ងៃ​ទី​២៦ មីនា ដោយសារ​អគ្គិភ័យ​មួយ ដែល​ប្រហែលជា​បណ្តាល​មក​ពី​ការ​ផ្ទុះ​ឧស្ម័ន​ដែល​បំផ្លាញ​អគារ​មួយ​នៅ​សង្កាត់ East Village តំបន់​ម៉ា​ន់​ហា​តាន់ ក្រុង​ញូ​វ​យ៉​ក ។

អគារ​រង​ការ​ផ្ទុះ​ឆាបឆេះ​នា​វេលា​ម៉ោង​១៥​ម៉ោង​ក្នុងស្រុក បាន​បាក់ រួម​ទាំង​អគារ​នៅ​ជាប់​គ្នា​មួយ រួច​មាន​ភ្លើង​ឆាបឆេះ​រាលដាល​ដល់​សំណង់​២​ទៀត ។

អភិបាលក្រុង​ញូ​វ​យ៉​ក លោក Bill De Bulasio គូសបញ្ជាក់​ថា មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​ទាក់ទិន​នឹង​ការ​ធ្លាយ​ឧស្ម័ន ។ ការងារ​ជួសជុល​បំពង់​បង្ហូរ​ឧស្ម័ន និង​ការ​ផ្សារ​បំពង់​កំពុង​ធ្វើ​នៅ​ទីនោះ ដោយ​ក្រុម​អ្នកត្រួតពិនិត្យ​យល់​ថា​ការងារ​ជួសជុល​នេះ ធ្វើ​មាន​លក្ខណៈ​ខ្វះចន្លោះ ៕