ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​2​បុក​គ្នា​នៅ​ថៃ​របួស​ជាង​40​នាក់

9 ឆ្នាំ មុន

សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា មនុស្ស​ជាង​៤០​នាក់​ត្រូវ​របួស​កាលពី​យប់​ថ្ងៃ​ទី​២៦ មីនា ដោយសារ​រថភ្លើង​២​បុក​គ្នា​នៅ​ខេត្ត​អាយុ​ធ្យា ភាគ​កណ្តាល​ប្រទេស​ថៃ ។

សារព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា មនុស្ស​ជាង​៤០​នាក់​ត្រូវ​របួស​កាលពី​យប់​ថ្ងៃ​ទី​២៦ មីនា ដោយសារ​រថភ្លើង​២​បុក​គ្នា​នៅ​ខេត្ត​អាយុ​ធ្យា ភាគ​កណ្តាល​ប្រទេស​ថៃ ។

យោង​តាម​កាសែត​ថៃ​រ៉ាត់​ថា នា​វេលា​ម៉ោង​ប្រមាណ​ជា​២២​ម៉ោង​ក្នុងស្រុក រថភ្លើង​រត់​រវាង​ក្រុង​បាងកក ណុ​ង​ខៃ និង​រថភ្លើង​រត់​រវាង​ក្រុង​បាងកក​-PHRAE បាន​បុក​គ្នា​នៅ​ជិត​ស្ថានីយ​មួយ​នៃ​ស្រុក​ប៉ា​ជី ខេត្ត​អាយុ​ធ្យា ។ ក្នុង​ចំណោម​អ្នក​របួស​ក្នុង​នោះ​៤​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។ អ្នកដំណើរ​មួយ​ចំនួន​ជាប់​ក្នុង​រថភ្លើង​ហើយ​ត្រូវ​ពួក​អ្នក​ជួយ​សង្គ្រោះ​នាំ​ចេញ ។ មនុស្ស​យ៉ាងតិច​១៥០​នាក់ ជិះ​ក្នុង​រថភ្លើង​ទាំង​២​ភាគច្រើន​ជា​ជនជាតិ​ថៃ ហើយ​ក៏​មាន​ជនបរទេស​ទាំងឡាយ​ដែរ ។

នេះ​ជា​គ្រោះថ្នាក់​រថភ្លើង​លើក​ទី​៣​ហើយ​នៅ​ថៃ​រយៈពេល​តែ​១​ស​ប្តា​ហ៍ ។ មុន​នេះ​គឺ​នា​ថ្ងៃ​ទី​២៦ មីនា​ដែរ រថយន្ត​កាំ​មឺ​ញ៉ុ​ង​ធុន​តូច​១​គ្រឿង បាន​បុក​រថភ្លើង​មួយ​នៅ​ខេត្ត​ត្រា​ត​ភាគ​ខាងត្បូង​ប្រទេស ។ អ្នក​បើករថយន្ត​ត្រូវ​របួស​សន្លប់ ដោយ​ជើង​ទាំង​២​របស់​គេ​ត្រូវ​បាក់ ។ រួច​កាលពី​ថ្ងៃ​ទី​២៤ មីនា អ្នក​បើករថយន្ត​កាំ​មឺ​ញ៉ុ​ង​ធុន​តូច​មួយទៀត​ត្រូវ​របួស​នៅ​ខេត្ត​ត្រា​ត​ពេល​រថយន្ត​របស់​គេ​ត្រូវ​រថភ្លើង​មួយ​បុក ៕