ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកម្តាយរវល់ធ្វើចម្ការ ​ទុកកូនអាយុ៥ឆ្នាំ​ឱ្យគេមើល លង់ទឹកស្រះ​ស្លា.ប់​

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ កុមារាម្នាក់​លង់​ទឹកស្រះស្លា.ប់យ៉ាងអាណោចអាធ័ម​ ខណៈ​ឪពុកម្តាយ​ទៅស៊ីឈ្នួលធ្វើចម្ការ​ឱ្យគេ ហើយ​ផ្ញើ​កូន​ទៅ​នៅ​​ជាមួយ​អ្នកជិតខាង បង្កឱ្យភ្ញាក់​ផ្អើល​កាលពី​វេលាម៉ោង​៥ និង​២០នាទីល្ងាច​ថ្ងៃទី​២៦ មីនា ២០១៥ ស្ថិត​នៅ​ត្រង់​ចំណុច​ស្រះទឹកក្នុង

ខេត្តកណ្តាល ៖ កុមារាម្នាក់​លង់​ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម​ ខណៈ​ឪពុកម្តាយ​ទៅស៊ីឈ្នួលធ្វើចម្ការ​ឱ្យគេ ហើយ​ផ្ញើ​កូន​ទៅ​នៅ​​ជាមួយ​អ្នកជិតខាង បង្កឱ្យភ្ញាក់​ផ្អើល​កាលពី​វេលាម៉ោង​៥ និង​២០នាទីល្ងាច​ថ្ងៃទី​២៦ មីនា ២០១៥ ស្ថិត​នៅ​ត្រង់​ចំណុច​ស្រះទឹកក្នុង​ដី​ឡូត៍​មួយកន្លែង​ក្នុងភូមិ​ស្តៅកន្លែង៥ ឃុំដីឥដ្ឋ ស្រុកកៀន​ស្វាយ ខេត្តកណ្តាល ។

ប្រភព​បានឱ្យ​ដឹងថា កុមាររងគ្រោះ​ឈ្មោះគា វន្ថេ អាយុ៥​ឆ្នាំ មានឪពុកឈ្មោះ​ផន គា អាយុ​៤៥​ឆ្នាំ ជាកសិករ និងម្តាយ​ឈ្មោះ​ឈិត ធាន អាយុ​៣៨​ឆ្នាំ ជាកសិករ មានទីលំនៅ​ក្នុងភូមិ​-ឃុំកើតហេតុខាងលើ ។

បើតាម​របាយការណ៍​របស់សមត្ថកិច្ច​មូលដ្ឋានបាន​ឱ្យ​ដឹងថា គ្រួសារខាងលើ​មាន​ជីវភាពក្រីក្រ​បាននាំគ្នា​ទៅ​ស៊ី​ឈ្នួល​ធ្វើការ​ចម្ការ​ឱ្យ​គេ​ ដែលមាន​ចម្ងាយពីភូមិ​ប្រហែល​ជិត​១គីឡូម៉ែត្ររយៈ​ពេល​១ឆ្នាំមកហើយ ។ ប្រភពបន្តថា​ នៅ​មុនពេលកើតហេតុ ប្តី-ប្រពន្ធ២នាក់​នេះ​ជាប់​រវល់​ធ្វើការ​ឱ្យគេ លុះដល់ម៉ោងសម្រាកក៏ដើរ​ទៅរកកូនក៏បាត់ ហើយបាននាំគ្នាដើរ​រក​នៅតែអត់ឃើញ​ ក្រោយយមក​មាន​ការ​សង្ស័យ​ស្រះទឹក​​នៅជិតនោះក៏​នាំគ្នា​ចុះទៅ​រាវ ទើបប្រទះឃើញ​កូន​លង់ទឹកលិច​ស្លាប់​ទៅហើយ ដែលស្រះនោះ​មានជម្រៅ៣ម៉ែត្រ​។