ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​សម្រេចលើក​ពេលសវនាការ​សំណុំ​រឿង​ឃាតក.ម្ម​របស់​លោក​ផ្កាយ២ គឹម ម៉ារិន្ថា ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មីនា នេះ​តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​បើក​សវនា​ការ​លើ​សំណុំ​រឿង​លោក​ផ្កាយ​២​ គឹម ម៉ារិន្ថា​ និង​កូន​ប្រសារ​ពាក់​ព័ន្ធ​ករណី​ឃាតក.ម្ម​សម្លា.ប់​ប្រពន្ធ និង​កូន​រួច​យក​សព

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មីនា នេះ​តុលាការ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​បើក​សវនា​ការ​លើ​សំណុំ​រឿង​លោក​ផ្កាយ​២​ គឹម ម៉ារិន្ថា​ និង​កូន​ប្រសារ​ពាក់​ព័ន្ធ​ករណី​ឃាតកម្ម​សម្លាប់​ប្រពន្ធ និង​កូន​រួច​យក​សព​ទៅ​ប្លុង​ចោល​នៅ​ពេជ្រ​និល​ ​​។

ខណៈ​ពេល​មក​ដល់​បន្ទប់​សវនាការ​ជន​ជាប់​ចោទគឹម ម៉ារិន្ថា ​បាន​សុំ​លើក​ពេល​សវនាការ​ ដោយ​សារ​លោក​ឈឺ​ធ្មេញ​និយាយ​មិន​រួច​ ដូច្នេះ​ក្រុម​ប្រឹក្សា​តុលាការ​បាន​សម្រេច​លើក​ពេល​តែ​ម្តង តែ​គេមិនទាន់​ដឹង​ថាលើក​ទៅ​ថ្ងៃ​ណា​នោះ​ទេ។

គួរ​បញ្ជាក់​ថា លោក គឹ​ម ម៉ា​វិ​ន្ថា ដែល​ជាប់​ពាក់ព័ន្ធ​ពី​បទ​សម្លាប់​ប្រពន្ធចុង និង​កូនស្រី​អាយុ​៦​ឆ្នាំ ( លោក​ផ្កាយ​២​ឃាតករ គឹម ម៉ា​វិន្ថា សារភាព​ត្រួសៗរឿង​សម្លាប់​ប្រពន្ធ កូន​) ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន រួច​ប្រគល់​ឱ្យ​ប៉ូលិស​កម្ពុជា​កាលពី​ម៉ោងជាង​២​រសៀល​ថ្ងៃ​ទី​១៣ កញ្ញា​​ ២០១៤ នៅ​ចំណុច​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព