ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​កើត​ខ្យល់.គ​ស្លា.ប់​​បង្កការភ្ញាក់​​ផ្អើល​វេលាទៀបភ្លឺ​

9 ឆ្នាំ មុន

ខេត្តកណ្តាល ៖ បុរសម្នាក់បានដេក​ស្លា.ប់​ បង្ក​ឱ្យមាន​ការភ្ញាក់​ផ្អើល​កាលពី​វេលាម៉ោង៤ និង​៣០នាទីទៀបភ្លឺ​ថ្ងៃទី​២៦ មីនា ២០១៥ ស្ថិត​នៅ​ក្នុងភូមិ​ស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ​ ។

ខេត្តកណ្តាល ៖ បុរសម្នាក់បានដេក​ស្លាប់​ បង្ក​ឱ្យមាន​ការភ្ញាក់​ផ្អើល​កាលពី​វេលាម៉ោង៤ និង​៣០នាទីទៀបភ្លឺ​ថ្ងៃទី​២៦ មីនា ២០១៥ ស្ថិត​នៅ​ក្នុងភូមិ​ស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ​ ។

ប្រភពបានឱ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះស៊ុំ រដ្ឋា ហៅ​រដ្ឋ អាយុ​៤៤​ឆ្នាំ​មានទីលំនៅក្នុងភូមិ​-ឃុំខាងលើ មានប្រពន្ធឈ្មោះ​ហែម ក្តា អាយុ​​៤៥​ឆ្នាំ ។

បើតាមការរៀបរាប់របស់​ស្ត្រី​ជា​ប្រពន្ធបានឱ្យ​ដឹងថា កាលពីវេលាម៉ោង​០៨ និង​២០នាទី​យប់ថ្ងៃទី២៥ មីនា គាត់និងប្តី​បាន​នាំគ្នា​ចូល​ទៅ​សំរាន្ត​ដូច​សព្វ​ដង ។ លុះ​ដល់វេលាម៉ោង​០៤ និង​៣០នាទី​ទៀបភ្លឺ រូបគាត់​បាន​ងើប​មុនប្តី​ ដើម្បី​បោសសម្អាត​ផ្ទះ ។ ក្រោយ​ពី​បោស​រួច រូប​គាត់​បាន​ចូល​ទៅ​ដាស់ប្តី​ឱ្យងើប តែអត់ងើប ក៏ទៅស្ទាបទើប​ដឹងថា ប្តីគាត់​បានដាច់ខ្យល់​ស្លាប់​បាត់ទៅហើយ ។

ប្រភព​បន្តថា បន្ទាប់​អ្នក​ជំនាញ​ធ្វើ​កោសល្យវិច័យលើ​សព​ជនរងគ្រោះ​រួចបានអះអាងថា ជនរងគ្រោះ​គឺស្លាប់​ដោយ​សារ​ខ្យល់.គ ព្រោះ​​នៅ​លើ​ដងខ្លួន​​ និងជុំ​វិញ​កន្លែងកើតហេតុ គ្មាន​ស្លាក​ស្នាម​អ្វី​គួរ​ឱ្យកត់សម្គាល់ទេ ។