ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ក្រុម​ម​ហ៊ុន​BBQ​បុក​ម៉ូតូ​គុប​ជជែក​គ្នា​បែកផ្សែង

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖​ម៉ូតូ​ដឹក​អាហារ​របស់​ក្រុមហ៊ុន​BBQ១​គ្រឿង​បាន​បុក​ម៉ូតូ​១​គ្រឿង​ទៀត បណ្តាល​ឲ្យ​បែក​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួសធ្ងន់​នោះ​ទេ ។ ដោយ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​អ្នកបើកបរ​ម៉ូតូ​គុប ក៏​សុំ​សម្រួល​ឲ្យ​ចប់​ទៅ

រាជធានី​ភ្នំពេញ​៖​ម៉ូតូ​ដឹក​អាហារ​របស់​ក្រុមហ៊ុន​BBQ១​គ្រឿង​បាន​បុក​ម៉ូតូ​១​គ្រឿង​ទៀត បណ្តាល​ឲ្យ​បែក​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​របួសធ្ងន់​នោះ​ទេ ។ ដោយ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​អ្នកបើកបរ​ម៉ូតូ​គុប ក៏​សុំ​សម្រួល​ឲ្យ​ចប់​ទៅ ប៉ុន្តែ​បែរជា​អ្នកបើកបរ​ម៉ូតូ​ក្រុមហ៊ុន​BBQ​មិន​ព្រម ក៏​ថា​ខ្លួ​មាន​អិន​សូ​រែ​ន ជា​ហេតុ​ធ្វើ​ឲ្យ​គ្រាន់តែ​គ្រោះថ្នាក់​ចរាចរ​តិចតួច​បង្ក​ជា​ជម្លោះ​ពាក្យ​សម្តី​ជជែក​គ្នា​ប្រមាណ​ជា​១​ម៉ោង​ទើប​បញ្ចប់ ។ 

ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៦ ខែ​មិ​នា ឆ្នាំ​២០១៥ នៅ​តាម​បណ្តោយ​វិ​ថី​កម្ពុជា​ក្រោម កែង​ផ្លូវ​២៥៧ ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ៕