ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កុង​ទី​ន័​រ​ក្រុមហ៊ុន​តេ​ង​ឡាយ​កិន​មនុស្ស​ស្លា.ប់​នៅ​ផ្លូវជាតិ​លេខ​៣

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ បុរស​មាន​វ័យ​ជាង​២០​ឆ្នាំ​ម្នាក់​បាន​បាត់​ជីវិត​ភ្លាម​ៗ ដោយសារ​តែ​រថយន្ត​កុង​ទី​ន័​រ​ក្រុមហ៊ុន​តេ​ង​ឡាយ​កិន​កាលពី​វេលា​ម៉ោង​៨​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​២៦ ខែ​មិ​នា ឆ្នាំ​២០១៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ភូមិ​ក្រាំង​ពង្រ សង្កាត់​ពងទឹក ខណ្ឌដង្កោ

រាជធានី​ភ្នំពេញ​៖ បុរស​មាន​វ័យ​ជាង​២០​ឆ្នាំ​ម្នាក់​បាន​បាត់​ជីវិត​ភ្លាម​ៗ ដោយសារ​តែ​រថយន្ត​កុង​ទី​ន័​រ​ក្រុមហ៊ុន​តេ​ង​ឡាយ​កិន​កាលពី​វេលា​ម៉ោង​៨​និង​៣៥​នាទី​យប់ ថ្ងៃ​ទី​២៦ ខែ​មិ​នា ឆ្នាំ​២០១៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ត្រង់​ចំណុច​ភូមិ​ក្រាំង​ពង្រ សង្កាត់​ពងទឹក ខណ្ឌដង្កោ ។

ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ​ទ្រី សេង​លី អាយុ​២៧​ឆ្នាំ និង​មាន ស្រុក​កំណើត​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​បើក​ម៉ូតូ​ហុងដា​សេ​១២៥​ពី​ត្បូង​ទៅ​ជើង តាម​បណ្តោយ​ផ្លូវជាតិ​ក្នុង​ល្បឿន​គួរសម​និង​បាន​វ៉ា​រថយន្ត​១​គ្រឿង ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ក៏​ទៅ​វាក់​អើ​និង​បុក​ចំ​ក្បាល​រថយន្ត​កុង​ទី​ន័​រ​ក្រុមហ៊ុន​តេ​ង​ឡាយ​ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាស់ទិស​គ្នា ហើយក៍​ត្រូវ​រថយន្ត​កិន​ពីលើ​ស្លាប់​តែ​ម្តង ៕