ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ផ្តល់អំណោយ​​ជូនលោកនូ វ៉េង អតីត​អនុ​ប្រធាន​តុលាការ​ខេត្ត​ដែលធ្លាក់ខ្លួនឈឺ

9 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ កាលពីវេលាព្រឹកថ្ងៃទី​២៦ មីនា ២០១៥ លោកសំ ប្រជាមានិត អគ្គលេខាធិការ​ឧត្តម​ក្រុមប្រឹក្សា​​នៃអង្គ​ចៅ​ក្រម​តំណាង​​ដ៏​ខ្ពង់ខ្ពស់​​​លោកអង្គ វង្ស​វឌ្ឍនា រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ និង​លោកស្រី រួម​និង​ក្រុម​ការងារ និង​លោកលី លន់ ព្រះ​រាជ​អាជ្ញា​អម​

ខេត្តព្រះវិហារ ៖ កាលពីវេលាព្រឹកថ្ងៃទី​២៦ មីនា ២០១៥ លោកសំ ប្រជាមានិត អគ្គលេខាធិការ​ឧត្តម​ក្រុមប្រឹក្សា​​នៃអង្គ​ចៅ​ក្រម​តំណាង​​ដ៏​ខ្ពង់ខ្ពស់​​​លោកអង្គ វង្ស​វឌ្ឍនា រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ និង​លោកស្រី រួម​និង​ក្រុម​ការងារ និង​លោកលី លន់ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ លោក​ឡុង ស៊ីថា ​ព្រះ​រាជ​​អាជ្ញា​រ​ង​ និង​ប្រតិភូ​​សាលា​ដំបូង បាន​នាំយក​ថវិកា​ផ្ទាល់​ខ្លួនទៅប្រគល់​ជូន​​លោកនូ វ៉េង ​អតីត​អនុ​ប្រធាន​​តុលាការ​ខេត្តព្រះវិហារ ​និងខេត្ត​មណ្ឌលគិរី ដែល​ធ្លាក់ខ្លួន​ឈឺ​​ដេកលើ​កន្ទេល​នៅ​មួយកន្លែង និង​មានជីវភាពព​​ខ្សត់​ខ្សោយ​​ កំពុង​សម្រាក​ព្យាបាល​​នៅគេហដ្ឋាន​​ ស្ថិត​នៅ​ភូមិ​អណ្តូង​ពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

នៅ​ក្នុង​ពិធីប្រគល់​ថវិកាផ្ទាល់​​ លោកអង្គ វង្សវឌ្ឍនា រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​​តាមរយៈ​លោកសំ ប្រជាមានិត បានធ្វើការ​ផ្តាំផ្ញើ​ និង​សាក​សួរ​សុខទុក្ខ​ពី​សំណាក់​លោក​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌ មានការ​នឹករលឹក​ជាខ្លាំង ដែលពេញ​មួយ​​ជីវិត​របស់លោកនូ វ៉េង លះបង់​អស់​កម្លាំង​កាយចិត្ត ដើម្បីប្រជាជន​សង្គម និង​ប្រទេស​ជាតិ ជាពិសេស​បម្រើ​លើ​ផ្នែក​ប្រព័ន្ធ​យុត្តិធម៌មួយនេះ ឱ្យមានតម្លាភាព​។

លោកសំ ប្រជាមានិត តំណាង​លោក​រដ្ឋ​មន្ត្រី​បានបន្តថា បើ​ទោះ​បី​​លោក​រដ្ឋ​មន្ត្រី​មិន​បាន​មកផ្ទាល់​ដោយ​សារ​មានធុរៈ​ចាំបាច់​ក្នុង​ការ​ងារ​​ ទើប​លោក​រដ្ឋ​មន្ត្រី​បានចាត់​តាំង​ឱ្យ​តំណាង​ និងក្រុម​ការងារ​ចុះ​មក​ដល់​គេហដ្ឋាន​ ដើម្បី​ប្រគល់ថវិកា​​ជូន​លោក​នូ វ៉េង ដែល​កំពុង​​សម្រាកព្យាបាល​​ ។

លោកអគ្គ​លេខាឧត្តម​​ក្រុមប្រឹក្សា​​បានបន្តថា ​លោករដ្ឋ​មន្ត្រី​ក្រសួង​យុត្តធម៌​តែង​តែ​កោត​សរសើរ​នូវស្នាដៃ​ក្នុងការបំពេញ​ការងារ​​​​លោក​នូ វ៉េង ក្នុងនាម​ជាចៅក្រម​ និងជាអនុប្រធាន​តុលាការ​ខេត្ត ​ដែលលោក​ធ្លាប់​បានបំពេញ​​ការងារ​នៅខេត្តព្រះវិហារ​ និង​មណ្ឌលគិរី​​នា​ពេលកន្លងមកបានយ៉ាងល្អ ។ នៅក្នុង​ពិធីប្រគល់​ថវិកា​ លោករដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ និងលោកស្រីដល់​លោកនូ វ៉េង

ដល់​គេហដ្ឋាន​មាន​ចំនួន​១០.៦០០.០០០​រៀល ក្នុង​នោះ​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​១​លាន​រៀល សាលាដំបូង​ខេត្ត​ព្រះ​វិហារ​៩៦​ម៉ឺន​រៀល និង​លោក​មាស សុ​ភ័ក្ត្រ ព្រះរាជអាជ្ញា​ខេត្តព្រៃវែង​ចំនួន​២០​ម៉ឺន​រៀល រួម​ទាំង​ថវិកា​របស់​អតីត​សិស្ស​ចៅក្រម​ជំនាន់​ទី​៤ ចំនួន​១​លាន​រៀល លោកស្រី សំ សុ​ខន ភរិយា​លោក​នូ វ៉េ​ង បាន​លើកដៃ​សំពះ និង​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​លោក​​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​លោកស្រី រួម​នឹង​មន្ត្រី​ចំណុះ​ក្រសួងយុត្តិធម៌​ទាំងអស់​ជួប​តែ​សេចក្តីសុខ​ក្នុង​ឱកាស​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាង​មុខ ជួប​តែ​សំណាងល្អ ៕