ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្លោះ​គ្នា​គំរាម​បា.ញ់​អ្នក​ជិតខាង​ សមត្ថកិច្ច​ឆែក​ឃើញ​អាវុធ ​ជាប់​ចោទពី​បទ​ប្រើ​ និង​លាក់​ទុក​ខុសច្បាប់

9 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​ ៖ ​បុរស​ម្នាក់​បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ពោធិ៍សាត់​ពី​បទ​ប្រើប្រាស់​ និង​លាក់​ទុក​អាវុធ​ខុសច្បាប់ ​បន្ទាប់​ពី​បុរស​រូប​នេះ​ឈ្លោះ​គ្នា​ជាមួយ​អ្នក​ជិតខាង ​ហើយ​​​ប្រើ​ពាក្យ​​

ខេត្តពោធិ៍សាត់​ ៖ ​បុរស​ម្នាក់​បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ពោធិ៍សាត់​ពី​បទ​ប្រើប្រាស់​ និង​លាក់​ទុក​អាវុធ​ខុសច្បាប់ ​បន្ទាប់​ពី​បុរស​រូប​នេះ​ឈ្លោះ​គ្នា​ជាមួយ​អ្នក​ជិតខាង ​ហើយ​​​ប្រើ​ពាក្យ​​សំដី​គំរាម​​​​បាញ់​សម្លាប់​ចោល ​ត្រូវ​ភាគី​ម្ខាង​ទៀត​​​ប្ដឹង​ប៉ូ​លិស​ឲ្យ​ជួយ​អន្តរាគមន៍​ លុះ​ពេល​ប៉ូ​លិស​ចូល​ឆែកឆេរ​ក្នុងផ្ទះ​ឃើញ​លាក់​ទុក​អាវុធ​ខុសច្បាប់​ក៏​ធ្វើការ​ឃាត់ខ្លួន​តែ​ម្ដង​។

លោក​វ​រៈសេនីយ៍​ត្រី ​ធាង លេង​ អធិការ​នគរបាល​ស្រុក​វាល​វែង​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ឈ្មោះ​សៅ យ៉ុ​ម ​ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​ រស់នៅ​ចំណុច​ស្រែ​អង្គ្រង​ ស្ថិត​ក្នុងភូមិ​ស្ទឹង​ថ្មី​ ឃុំ​ប្រមោយ​ ស្រុក​វាល​វែង​ ត្រូរសមត្ថ​កិច្ច​ឃាត់ខ្លួន​តាម​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ​ឈ្មោះ​សុ​ន​ ដែល​បាន​ចោទប្រកាន់​ថា​ ឈ្មោះ​យ៉ុ​ម​ នេះ​ កាលពី​ថ្ងៃ​ទី​២២​ មីនា​ ២០១៥ ​បាន​ប្រើ​ពាក្យ​គំរាម​បំរុង​បាញ់​គាត់​សម្លាប់​ចោល​។​

លុះ​នៅ​ថ្ងៃ​ទី​២៤​ ​មីនា​ សមត្ថកិច្ច​ក៏ចុះ​ទៅ​ឆែកឆេរ​ក្នុងផ្ទះ​របស់​ឈ្មោះ​សៅ យ៉ុ​ម​ ស្រាប់តែ​រក​ឃើញ​វត្ថុ​តាង​រួម​មាន​អាវុធ​អាកា​ស្វាយ​បត់​មួយ​ដើម ​ផលិត​នៅ​ប្រទេស​ចិន​មាន​គ្រាប់​ចំនួន​១២​គ្រាប់ ​គុណភាព​៥០%,​ ខ្សែ​អន្ទាក់​ និង​ប្រដាប់​ឆក់​សត្វព្រៃ​មួយ​ចំនួន​ទៀត​​​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​សៅ យ៉ុ​ម​ បាន​សារភាព​ថា​ អាវុធ​អាកា​ស្វាយ​បត់​នេះ​ខ្លួន​រើស​បាន​ក្នុង​ព្រៃ​កាលពី​ខែមិថុនា​ ​២០១៤ ​មាន​គ្រាប់​២០​គ្រាប់​ ខ​ណៈ​ពេល​ដើរ​ដាក់​អន្ទាក់​សត្វព្រៃ​នៅ​ចំណុច​អូរ​ក្រពើ​ ភូមិ​ស្ទឹង​ថ្មី​ដែល​គេ​ដាក់​ចោល​នៅ​លើ​ធាង​សំឡាញ​។​ ពេល​នោះ​ខ្លួន​បាន​យក​ទៅ​លាក់​ទុក​នៅផ្ទះ​ចំការ​ចំណុច​ដា​តា​ម៉ឹង​ ព្រមទាំង​បាន​យក​ទៅ​បាញ់​សត្វ​ប្រើស​មួយ​ក្បាល​ដែល​ជាប់អន្ទាក់​មក​លក់​ឲ្យ​អ្នក​ភូមិ​ទួល​គ្រួ​សទៀត​ផង​។​

មក​ដល់​ថ្ងៃ​ទី​២៤ មីនា​ ២០១៥​នេះ ​លោក​ឈ្លោះ​គ្នា​ជាមួយ​តា​សុ​ន​ដែល​នៅ​ជាប់​ព្រំប្រទល់​ដី​គ្នា​។​ ដោយ​ខឹង​ខ្លាំង​ពេក​ខ្លួន​បាន​ប្រើ​ពាក្យ​សម្តី​សំឡុត​បាញ់​តា​សុ​ន​សម្លាប់​ចោល ​ប៉ុន្តែ​មិន​បាន​យក​កាំភ្លើង​កាន់​នឹង​ដៃ​ទេ​។​លុះ​មក​ដល់​ថ្ងៃ​ទី​២៤​ មីនា​ ស្រាប់តែ​សមត្ថកិច្ច​ចូល​ទៅ​ឆែកឆេរ​ក្នុងផ្ទះ​រក​ឃើញ​អាវុធក៏​ហៅ​ខ្លួន​លោក​មក​សួរនាំ​ និង​ឃាត់ខ្លួន​តែ​ម្ដង​៕
   ​