ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿ​ម វណ្ណៈ ណាត់ជួប ង៉ែត រ​ដ្ឋា នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ថ្ងៃអាទិត្យ​ស​ប្តា​ហ៍​នេះ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រវាង រឿ​ម វណ្ណៈ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង ង៉ែត រ​ដ្ឋា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀ.ន ធ្លាប់​ជួប​ប្រកួត​គ្នា​ជា​ច្រើន​លើក​ច្រើន​សា​រួច​មក​ហើយ

រាជធានី​ភ្នំពេញ ៖ រវាង រឿ​ម វណ្ណៈ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង ង៉ែត រ​ដ្ឋា មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន ធ្លាប់​ជួប​ប្រកួត​គ្នា​ជា​ច្រើន​លើក​ច្រើន​សា​រួច​មក​ហើយ ក្នុង​នោះ​ភាគតិច​ណាស់​ដែល រឿ​ម វណ្ណៈ ឈ្នះ​ធ្វើ​ឱ្យ​គេ​មិន​អស់ចិត្ត​ទាល់តែ​សោះ ទើប​នៅ​ថ្ងៃអាទិត្យ ទី​២៩ មីនា កីឡាករ​រូប​នេះ​បាន​ណាត់ជួប ង៉ែត រ​ដ្ឋា សាក​វិជ្ជា​គុន​គ្នា​ម្តងទៀត​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន ដើម្បី​ទូទាត់​បញ្ជី​ចាស់​ឱ្យ​ដាច់​ស្រឡះ ។

តាម​ពិត រឿ​ម វណ្ណៈ ក្បាច់​ប្រយុទ្ធ​នៅ​លើ​សង្វៀន​របស់​គេ ក៏​មិនជា​អន់​ខ្សោយ​ជាង ង៉ែត រ​ដ្ឋា បុ​៉​ន្មា​ន​ដែរ ។ ផ្លែ​កែង និង​ជង្គង់​អាច​ប្រើ​ការ​បាន​ល្អ​ដូច​គ្នា គ្រាន់តែ រឿ​ម វណ្ណៈ មាន​ចរិត​ឆេវឆាវ​បន្តិច​បុ​៉​ណ្ណោះ ។ គូ​នេះ​ពេល​ជួប​គ្នា​ម្តង​ៗ​មិន​ដែល​បន្ធូរ​ដៃ​ឱ្យ​គ្នា​ឡើយ​ដោយសារ​ទាំង​សងខាង​សុទ្ធតែ​មាន​បំណង​ចង់​យកឈ្នះ​រៀង​ៗ​ខ្លួន ជា​ពិសេស រឿ​ម វណ្ណៈ តែ​ម្តង ។ ចំណែក ង៉ែត រ​ដ្ឋា ជា​អ្នក​ប្រដាល់​ដែល​មាន​ចរិត​ចាស់ទុំ មិន​ឆេវឆាវ​ទេ ។ ផ្លែ​កែង និង​ជង្គង់​របស់​គេ រាល់ពេល​វាយ​ចេញ​ម្តង​ៗ​មិនសូវ​ខុស​គោលដៅ ឯ​ស្នៀត​ជើង​កាន់តែ​អស្ចារ្យ​ថែម​ទៀត អាច​ទាត់​ចេញ​បាន​រហ័ស ថែម​ទាំង​មាន​ទម្ងន់​ធ្ងន់​ទៀត​ផង ។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ គេ​មិន​ទាន់​ហ៊ាន​ទាយ​ទុក​មុន​ថា រឿ​ម វណ្ណៈ អាច​ជម្រះបញ្ជី​ចាស់​ជាមួយ ង៉ែត រ​ដ្ឋា បាន​ឬ​អត់​នោះ​ទេ​។ ចំពោះ​ទស្សនៈ​អ្នក​ដែល​ធ្លាប់​តាមដាន​ការ​ប្រកួត​ភាគច្រើន គេ​មិនសូវ​មាន​ជំនឿ​ចិត្ត​លើ រឿ​ម វណ្ណៈ បុ​៉​ន្មា​ន​ឡើយ ទោះបី រឿ​ម វណ្ណៈ មាន​មហិច្ឆតា​ចង់​ផ្តួល ង៉ែត រ​ដ្ឋា ឱ្យ​ខាង​តែ​បាន​ក៏​ដោយ ។

នៅ​លើ​សង្វៀន​ដដែល ក្រៅពី​គូ​សងសឹក​នេះ​ទៅ​នៅ​មាន​គូ​ល្អ​ៗ​ជា​ច្រើន​ទៀត​ដែល​សុំ​ចូលខ្លួន​សាក​វិជ្ជា​គុន​គ្នា​ជូន​ទស្សនិកជន​បាន​ទស្សនា​នា​ថ្ងៃ​សម្រាក​ចុង​ស​ប្តា​ហ៍​ផង​ដែរ​ដូច​ជា​កីឡាករ​មាស ភារ​ម្យ មក​ពី​ក្លិប​កងទ័ពជើងទឹក ជួប​ប្រកួត​ជាមួយ​កីឡាករ​អេ ច​ន្ទ្រា មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ។ កីឡាករ​ណ​ក់ ស៊ីនួន មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ​ឡុ​ង សុភ​ស្ស មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ។ កីឡាករ​ចាន់ គង់​រាជ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន ប្រកួត​ជាមួយ​កីឡាករ​គុន សំណង មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ។ កីឡាករ​ច្រិច កុសល មក​ពី​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ប្រកួត​ជាមួយ​កីឡាករ​តាំង សីហា មក​ពី​ក្លិប​កងពលតូច​លេខ​៧០ និង​កីឡាករ​សូ​យ សុ​ផាត មក​ពី​ក្លិប​ពោធិ​ជ័យ​កីឡា ប្រកួត​ជាមួយ​កីឡាករ​អុល រាត្រី មក​ពី​ក្លិប​ពន្លឺ​វិបុល​រិ​ទ្ធី ៕