ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ឱ្យ​ប្រើប្រាស់​នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​ធំ​ជាងគេ​របស់​ជប៉ុន

9 ឆ្នាំ មុន

សារព័ត៌មាន​ជប៉ុន​រាយការណ៍​ថា នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​ធំ​ជាងគេ​របស់​ជប៉ុន​មានឈ្មោះ​ថា IZUMO ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ដោយ​កង​មា​៉​រី​ន កាលពី​ថ្ងៃ​ទី​២៥ មីនា ។

សារព័ត៌មាន​ជប៉ុន​រាយការណ៍​ថា នាវា​ផ្ទុក​ឧទ្ធម្ភាគចក្រ​ធំ​ជាងគេ​របស់​ជប៉ុន​មានឈ្មោះ​ថា IZUMO ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ដោយ​កង​មា​៉​រី​ន កាលពី​ថ្ងៃ​ទី​២៥ មីនា ។

នាវា​នោះ​មាន​ចំណុះ​១៩៥០០​តោន មាន​បណ្តោយ​ប្រវែង​២៤៨​ម៉ែត្រ និង​ទទឹង​៣៨​ម៉ែត្រ អាច​ឱ្យ​ឧទ្ធម្ភាគចក្រ​៥​គ្រឿង ហោះ​ចេញ​និង​ចុះ​ដំណាលគ្នា​បាន ។ នាវា​នោះ​អាច​ដឹក​ឧទ្ធម្ភាគចក្រ​១៤​គ្រឿង ហើយ​កសាង​អស់​ទឹកប្រាក់​សរុប​ប្រមាណ​ជា​១២០​ពាន់​លាន​យេ​ន ប្រមាណ​១​ពាន់​លាន​ដុល្លារ ។

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន​ក្យូ​ដូ​ថា ពិធី​ដាក់​ឱ្យ​ប្រើប្រាស់​នាវា​នោះ​ប្រព្រឹត្ត​ទៅ
ឯ​រោងចក្រ​របស់​កង​មា​៉​រី​ន​ជប៉ុន​នៅ​យូ​កូ​ហា​មា​៉​។ នាវា​ពិឃាត​មួយ​គ្រឿង​ទៀត​ប្រភេទ​ដូច​នាវា IZUMO ដែរ​កំពុង​តែ​កសាង​ហើយ​អាច​ដាក់​ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០១៧ ។

ក្នុង​ឋានៈ​ជា​នាវាចម្បាំង​ធំ​ជាងគេ​បំផុត​របស់​កង​មា​៉​រី​ន​ជប៉ុន​ចាប់តាំងពី​សង្គ្រាមលោក​លើក​ទី​២​មក នាវា IZUMO វា​ហាក់ដូចជា​នាវា​ផ្ទុក​យន្តហោះ​ធម្មតា​មួយ​ដូច្នេះ​ដែរ ។

ទោះបី​គេ​ហៅ​ត្រឹម​នាវា​ពិឃាត​តែ​អ្នក​ជំនាញការ​មួយ​ចំនួន​យល់​ថា នាវា​នោះ​មាន​សក្តានុពល​អាច​ប្រើប្រាស់​នា​ពេល​អនាគត​សម្រាប់​ផ្ទុក​យន្តហោះ​ប្រដេញ​ឬ​បណ្តា​យន្តហោះ​ចុះ​ត្រង់​ឡើង​ត្រង់​បាន ។

ទោះបី​យា​៉​ង​ណា រដ្ឋធម្មនុញ្ញ​សន្តិភាព​ជប៉ុន​បាន​ហាមឃាត់​ប្រទេស​នោះ​មិន​ឱ្យ​មាន​នាវា​ផ្ទុក​យន្តហោះ​ឡើយ ៕