ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាហង្ស​រៀបចំ​ពិធី​ក្រុង​ពលី​រឿង​«​ខ្មោច​ថតកុន​»​ជា​ប្រភេទ​រឿង​កំប្លែង​សើច​ពី​ដើម​ដល់​ចប់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ វណ្ណ​កម្ម​ថ្មី​ទៀត​បាន​រៀបចំ​ដោយ​ផលិតកម្ម​មហាហង្ស គឺ​រឿង​«​ខ្មោច​ថតកុន​»​ជា​ប្រភេទ​រឿង​កំប្លែង​សប្បាយ​រីករាយ​តម្រូវ​ចិត្ត​មិត្ត​យុវវ័យ​នឹង​មក​ដល់​នៅ​ពេល​ខាង​មុខ

រាជធានី​ភ្នំពេញ ៖ វណ្ណ​កម្ម​ថ្មី​ទៀត​បាន​រៀបចំ​ដោយ​ផលិតកម្ម​មហាហង្ស គឺ​រឿង​«​ខ្មោច​ថតកុន​»​ជា​ប្រភេទ​រឿង​កំប្លែង​សប្បាយ​រីករាយ​តម្រូវ​ចិត្ត​មិត្ត​យុវវ័យ​នឹង​មក​ដល់​នៅ​ពេល​ខាង​មុខ បន្ទាប់​ពី​ផលិតកម្ម​មហាហង្ស​បាន​រៀបចំ​ពិធី​ក្រុង​ពលី​បើក​កាមេរ៉ា​ថត​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ មីនា ២០១៥ ក្រោម​ការ​ចូលរួម​ពី​ក្រុមការងារ និង​តារា​មាន​វត្តមាន​ក្នុង​រឿង​នោះ​ផង​ដែរ​។

លោក​អ៊ិ​ន សុ​ភិន ជា​ម្ចាស់​ផលិតកម្ម​មហាហង្ស​បាន​រៀបរាប់​ពី​ការ​រៀបចំ​ពិធី​ក្រុង​ពលី​រឿង​ថ្មី​មាន​ចំណងជើង «​ខ្មោច​ថតកុន​» ថា ខ្លឹមសារ​រឿង​នេះ ជា​រឿង​បែប​កំប្លែង​សើច​តាំងពី​ដើម​ដល់​ចប់​តម្រូវ​តាម​ទីផ្សារ​របស់​ទស្សនិកជន ជា​ពិសេស​មិត្ត​យុវវ័យ​។ តាម​រយៈ​ការ​បង្ហាញ​ស្នាដៃ​រឿង​ថ្មី​នេះ យើង​បាន​សម្រិត សម្រាំង​ឲ្យ​មាន​ភាព​ប្លែក​គ្នា​ជា​និច្ច​។ រឿង​«​ខ្មោច​ថតកុន​» នេះ នឹង​ចំណាយ​ដើមទុន​ចន្លោះ​ពី​៤​ទៅ​៦​ម៉ឺន​ដុល្លារ ដោយ​អាច​ចាក់​បញ្ចាំង​នៅ​ក្រៅប្រទេស​ផង​ដែរ​។ សន្ទុះ​នៃ​អ្នក​ទស្សនា​រឿង​ខ្មែរ​នៅ​ស្រុក​យើង និង​ស្រុក​គេ គឺ​ប្រហែល​គ្នា សំខាន់​អ្នក​មក​ចង់បាន​រឿង​ដែល​ប្លែក​។ នេះ​ជា​រឿង​ទី​៣ សម្រាប់​ផលិតកម្ម​មហាហង្ស​ឆ្នាំ​២០១៥​នេះ ដោយ​រឿង​ទី​១​រឿង «​ខ្មោច​ទឹក​» រឿង​ទី​២«​ក្រមុំ​សៅកែ​» ដូចនេះ​ប្រិ​យ​មិត្ត​អាច​រង់ចាំ​តាមដាន​ទស្សនាការ​បង្ហាញ​នូវ​សមិទ្ធផល​ថ្មី​របស់​ផលិតកម្ម​មហាហង្ស​ដែល​ត្រៀម​បង្ហាញ​ជូន​ប្រិ​យ​មិត្ត​ជា​បន្តបន្ទាប់​តាម​លំដាប់​នៅ​ពេល​ដ៍​ខ្លី​ខាង​មុខ​នេះ សម្រាប់​ឆ្នាំ​២០១៥ តែ​ម្តង​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព