ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​៦​នាក់​ចោទ​យោធា​ព្រំដែន​ម្នាក់ថា​បាន​អនុញ្ញាត​ឲ្យ​ពួកគេចូល​មក​កា.ប់​ឈើ

9 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ចាប់​វៀតណាម​៦​នាក់ ត្រាក់ទ័រ​១ រថយន្ត​បង្គ​ង់​៣​គ្រឿង សង្ស័យ​យោធាព្រំដែន បើកដៃជនជាតិ​វៀតណាម​ចំនួន​៦​នាក់ ត្រាក់ទ័រ​១​គ្រឿង រថយន្ត​បង្គ​ង់​៣​គ្រឿង រណា​យន្ត

ខេត្តមណ្ឌលគិរី ៖ ចាប់​វៀតណាម​៦​នាក់ ត្រាក់ទ័រ​១ រថយន្ត​បង្គ​ង់​៣​គ្រឿង សង្ស័យ​យោធាព្រំដែន បើកដៃជនជាតិ​វៀតណាម​ចំនួន​៦​នាក់ ត្រាក់ទ័រ​១​គ្រឿង រថយន្ត​បង្គ​ង់​៣​គ្រឿង រណា​យន្ត និង​ឈើ​សុ​ក្រំ​មួយ​ចំនួន ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ និង​ចាប់​ប​ញ្ជួ​ន​មក​សាកសួរ ក្រោយ​ពី​ក្រុមឈ្មួញ​បាន​ព្យាយាម​ជ​ញ្ជួ​ន​ឈើ​ចេញពី​ព្រៃ​កា​រពារ​ ស្ថិត​ក្នុង​ដែន​អភិរក្ស ។ ប្រ​តិ​បត្តិ​ការបង្ក្រាប​ជនសង្ស័យ​ទាំង​៦​នាក់ រួម​នឹង​វត្ថុ​តាង ​បាន​ធ្វើ​ឡើង​នៅ​ម៉ោង​ប្រមាណ​ជា៧​និង៤០​នាទី​​ ថ្ងៃ​ទី​២៥ មី​នា ​២០១៥ ចម្ងាយ​២​គីឡូ​ម៉ែ​ត ​ពី​ផ្លូវជាតិ​លេខ​៧៦ ស្ថិត​ក្នុង​ចំណុច​គីឡូ​ម៉ែ​ត១៥៩ ភូមិសាស្ត្រស្រុក​កែវ​សីមា ​។

ការ​ចុះ​បង្ក្រាប​ត្រូវ​គេ​ឃើញ​ថា​ មិន​មាន​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​មាន​វត្ត​មាននៅ​កន្លែង​កើតហេតុ​នោះ​ទេ គឺ​ឃើញ​មាន​តែ​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ដែល​ដឹកនាំ​ដោយ​វ​រ​សេនីយ៍​ត្រី​ស្វាយ សុ​វ​ណ្ណា មេបញ្ជាការ​ក្តាប់​រួម សហការ​ក្នុង​អង្គការ​អភិរក្ស​ជីវចំរុះ​កែវសីមា​តែ​ប៉ុណ្ណោះ​​ ។

លោកស្វាយ សុ​វ​ណ្ណា បានអោយ​ដឹង​ថា ដោយ​មាន​សេចក្តី​រាយ​ការណ៏​ថា ​មាន​ជនជាតិ​វៀតណាម​កំពុង​តែ​ធ្វើ​សកម្មភាព​អារ និង​ដឹក​ជ​ញ្ជួ​ន​ឈើ​ក្នុង​ដែន​ព្រៃ​ការ​ពារ លោក​បាន​ទ​ទូល​ការ​ចង្អុលបង្ហាញ​ពី​ប្រធាន​គំរោង​របស់​អង្គការ​ W.C.S ចុះ​ចំ​គោលដៅ​ ហើយបាន​ចាប់ខ្លួន​ជនជាតិ​វៀតណាម​ បានជា​បន្តបន្ទាប់​ ​ព្រមទាំង​វត្ថុ​តាង​ជាក់ស្តែង​មួយ​ចំនួន​ធំ​ ។

លោកបន្ត​ថា កម្លាំង​ត្រូវ​ប្រឈម​ជាមួយ​នឹង​សុ​វត្ថិភាព គ្រា​ដែល​សេចក្តី​រាយ​ការ​បញ្ជាក់​ថា ជនជាតិ​វៀតណាម​ទាំងនោះ​ មាន​អាវុធ​ថែម​ទៀត​នោះ​ ។ ​

លោក​បញ្ចា​ក់ថា ក្រោយ​ពេល​ចាប់​បាន​ជនសង្ស័យ​ទាំងនោះ​ ​លោក​មិន​បានឃើញ​មាន​អាវុធ​ នៅ​ជាប់​ខ្លួន​ពួក​គេ​នោះ​ទេ ប្រហែលជា​ពួក​គេ​បោះចោល​ ពេល​កំពុង​រត់គេច​ពី​សមត្ថកិច្ច ​។

សូម​ជម្រាប​ថា គេ​បាន​ដកស្រង់​សំដី​ជនសង្ស័យ​ជាជនជាតិវៀតណាម​ទាំង​៦​នាក់ ហើយ​ពួក​គេ​បាន​ឆ្លើយ​ថា ពួក​គេ​ចូល​មក​កាប់​ឈើ​នៅ​ក្នុងស្រុក​កែវ​សីមា​នេះ​បាន គឺ​ដោយសារ​តែ​មានការ​អនុញ្ញាត​ពី​មន្ត្រី​យោធា​កា​ពារ​ព្រំដែន​ម្នាក់ ​ឈ្មោះសៅ រិ​ទ្ធ ហៅ​(រិ​ទ្ធ​ជាំ​) ​។ ​ទោះជា​យ៉ាងណា មន្ត្រី​យោធា​ ឈ្មោះរិ​ទ្ធ ​បាន​ច្រានចោល​ នៅ​ការ​ចោទ​ប្រកាន់​របស់​ជនជាតិ​វៀតណាម​ទាំងនោះ​ ។​

ដោយឡែកលោក ទា ខូ​វ​ម៉េ​ង មេបញ្ជាការ​កងអនុសេនាធំ​ទី​២ ​ចំណុះ​វ​រការ​ពារ​ព្រំដែន​លេខ​១០៣ ថ្លែង​ថា លោក​មិន​បានដឹង​អំពី​មន្ត្រី​យោធា​របស់​លោក​ ឃុបឃិត​អោយជនជាតិ​វៀតណាម​ចូល​ដោយ​ខុសច្បាប់​នោះ​ទេ ដោយលោក​ថា លោក​នឹង​ហៅឈ្មោះ​សៅ រិ​ទ្ធ មក​សាកសួរ​ ។ ​ជាមួយ​គ្នា​នោះ​ដែរ​លោក អ៊ុំ សុវណ្ណ មេបញ្ជាការ​យោធា​វ​រ​ការ​ពារ​ព្រំដែន​លេខ​១០៣ ​មិន​អាចស្វែងរក​ការ​បំភ្លឺ​បន្ថែម​បាន​នោះ​ទេ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ មីនា​ ។

សូមបញ្ជាក់ថា គេ​នៅ​មិន​ទាន់​ស្គាល់ឈ្មោះ​ជនជាតិ​វៀតណាម​ទាំងនោះ​នៅឡើយ ព្រោះ​ស្ថិត​ក្នុង​ការ​សាកសួរ​ពី​មន្ត្រី​សមត្ថកិច្ចជំនាញ​៕