ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ោង៣រសៀលនេះ​ សម្តេចតេជោ​ ហ៊ុន សែន​ អញ្ជើញជា​អធិបតីបិទសន្និបាត​បូកសរុបការងារ​ក្រសួងអប់រំ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ បើគ្មានអ្វីប្រែប្រួលនោះទេ ​សម្តេច​អគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹងអញ្ជើញ​ជាអធិបតី​

រាជធានីភ្នំពេញ​ ៖ បើគ្មានអ្វីប្រែប្រួលនោះទេ ​សម្តេច​អគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹងអញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​​បិទសន្និបាត​បូកសរុបការងារ​ឆ្នាំ២០១៤ និងលើកទិសដៅ​ការងារឆ្នាំ២០១៥​ នៅវិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ​នាម៉ោង៣រសៀលថ្ងៃទី២៦​ មីនា​២០១៥ ។

គួរបញ្ជាក់ដែរថា​ តាមកម្មវិធីនៅក្នុងពិធីខាងលើនេះ​ សម្តេចតេជោ​ ​ហ៊ុន សែន​ ​ក៍នឹងផ្តល់ថវិកាជាតិ​១០០លានរៀល ​និង បំពាក់មេដាយជាតិ​ថ្នាក់មហា​សេរីវឌ្ឍន៍​ជូនអ្នកគ្រូ ​នាង ផល្លា ​ជាគ្រូបង្រៀនកុមារ​ គ.ថ្លង់ ​ដើម្បីលើកទឹក​ចិត្ត ​ទោះជាអ្នកគ្រូដែលមាន​ជំនាញនិងបទពិសោធន៍​ជាង២០ឆ្នាំនេះ មិនបាន​ឈ្នះពាន​និងរង្វាន់គ្រូឆ្នើម​ពិភពលោក​ឆ្នាំ២០១៥ក្តី ។

ចំពោះប្រសាសន៍សំខាន់ៗ​របស់សម្តេចនាយករដ្ឋមន្រ្តី​ដែលនឹងថ្លែងក្នុងពិធីខាងលើនេះ​ នឹងមានផ្សាយជា​បន្តបន្ទាប់នៅលើ​គេហទំព័រនិង​​សារព័ត៌មាន​កោះសន្តិភាព ៕