ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ឆ្នាំ​២០១៥​ទៅ​សមាគមនារី​ខេត្តពោធិ៍សាត់​រៀបចំ​អាហារ​ជូន​កុមារ​កំព្រា​មួយ​ឆ្នាំ​ពីរ​ដង​មុន​ចូល​ឆ្នាំ​ថ្មី​ និង​ភ្ជុំបិណ្ឌ

9 ឆ្នាំ មុន

ខេត្តពោធិ៍សាត់​ ៖ ​ប្រតិភូ​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​ និង​អភិ​វ​ឌ្ព្យ​ន៍​ខេត្តពោធិ៍សាត់​ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ​ហ៊ុន ចាន់​ធី​ ម៉ៅ ធនិន ​ប្រធានកិត្តិយស​ លោក​ជំទាវ​ឯម ប៉ុណ្ណា ​សមាជិក​រដ្ឋសភា​

ខេត្តពោធិ៍សាត់​ ៖ ​ប្រតិភូ​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​ និង​អភិ​វ​ឌ្ព្យ​ន៍​ខេត្តពោធិ៍សាត់​ដែល​ដឹកនាំ​ដោយ​លោក​ជំទាវ​ហ៊ុន ចាន់​ធី​ ម៉ៅ ធនិន ​ប្រធានកិត្តិយស​ លោក​ជំទាវ​ឯម ប៉ុណ្ណា ​សមាជិក​រដ្ឋសភា​ លោកស្រី​ជុក សុ​ផា​នី ​អភិបាលរង​ខេត្ត និង​លោកស្រី​ឈឹ​ម ស៊ី​ណា ជា​ប្រធាន​សមាគម​ កាលពី​រសៀល​ថ្ងៃ​ទី​២៥​ មីនា​ ២០១៥​ បានអញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ និង​នាំ​យក​អំណោ​យ​មួយ​ចំនួន​ទៅ​ចែក​ជូន​កុមារ​កំព្រា​ដែល​រស់នៅ​ក្នុង​មជ្ឈមណ្ឌល​ចិញ្ចឹម​កុមារ​កំព្រា​ពោធិ៍សាត់​ ព្រមទាំង​បាន​រៀបចំ​អាហារ​ឲ្យ​ហូប​ចុក​ដើម្បី​សម្ដែង​ពី​ទឹកចិត្ត​ស្រលាញ់​រាប់អាន​ផង​ដែរ​។

​លោក​ញឹក សា​រ៉េ​ត ​ប្រធាន​មន្ទីរ​សង្គមកិច្ច​អតីត​យុទ្ធ​ជន​ និង​យុវ​នីតិ​សម្បទា​ខេត្ត​បាន​ជំរាប​ជូន​ថា សព្វ​ថ្ងៃនេះ​នៅ​ក្នុង​មជ្ឈមណ្ឌល​ចិញ្ចឹម​កុមារ​កំព្រា​ពោធិ៍សាត់​មាន​បុគ្គលិក​ចំនួន​១២​នាក់​, កុមារ​៥៩​នាក់​ ក្នុង​នោះ​២២​នាក់​បាន​ទៅ​រៀន​នៅ​តាម​បណ្ដា​ខេត្ត​ និង​រាជធានី​ភ្នំពេញ​ដើម្បី​រក​ជំនាញ​។​

កុមារ​រស់នៅ​ក្នុង​មណ្ឌល​ជាក់ស្ដែង​៣៧​នាក់​ ស្រី​១៩​នាក់​ ​រៀន​នៅ​សាលា​បឋម​សិក្សា​១៣​នាក់​ អនុ​វិទ្យាល័យ​១១​នាក់​ វិទ្យាល័យ​១០​នាក់ និង​ម​ត្តេ​យ្យ​០៣​នាក់​។ ​កុមារ​រស់នៅ​ក្នុង​មណ្ឌល​ទទួល​បានការ​បីបាច់​ថែរក្សា​ពី​អ្នកគ្រប់គ្រង​ដោយ​យកចិត្តទុកដាក់​បំផុត​ទាំង​ការ​ស្នាក់​នៅ ហូប​ចុក រៀនសូត្រ អនាម័យ និង​ការ​អប់រំ​ទូន្មាន​ប្រៀនប្រដៅ​ជាដើម​។

ទាំង​អស់នេះ​ដោយសារ​បានការ​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​, មន្ទីរ​, អង្គការ​ដៃគូ និង​សប្បុរសជន​នានា​ដែល​តែងតែមាន​សណ្ដាន​ចិត្តសប្បុរស​ធ៌​ម​ចំពោះ​កុមារ​កំព្រា​នៅ​ទី​នេះ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព