ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​តា​កូ​ម៉ា​ពន្លះ​ម៉ូតូ​អែ​ប្លែក របួសធ្ងន់​ម្នាក់​នៅ​ផ្លូវបែក​ជា​បួន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ា​កតា​កូ​ម៉ា​១​គ្រឿង បាន​បុក​គ្នា​មួយ​ម៉ូតូ​អែ​ប្លែក មួយ​គ្រឿង​យ៉ាង​ទំហឹង បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​រង​របួសធ្ងន់ កាល​វេលា​ម៉ោង ៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១៣៨ កែវ​និង​លេខ ២២៥ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ា​កតា​កូ​ម៉ា​១​គ្រឿង បាន​បុក​គ្នា​មួយ​ម៉ូតូ​អែ​ប្លែក មួយ​គ្រឿង​យ៉ាង​ទំហឹង បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​រង​របួសធ្ងន់ កាល​វេលា​ម៉ោង ៩​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១៣៨ កែវ​និង​លេខ ២២៥ សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ 

សមត្ថកិច្ច​ដែល​បាន​ចុះ​មក​ត្រួតពិនិត្យ​ដល់​ចំណុច​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ រថយន្ត​តា​កូ​ម៉ា ពណ៌​ទឹកប្រាក់ ១​គ្រឿង បើកបរ​ដោយ​បុរស​ម្នាក់​បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ ផ្លូវ​លេខ ២២៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​ផ្លូវ​លេខ ១៣៨ ដែល​ជា​ផ្លូវបែក​ជា​បួន ក៏​វ៉ា​ក​អើ​បុក​គ្នា​ជាមួយ​ម៉ូតូ អែ​ប្លែក​១​គ្រឿង ពណ៌​ខ្មៅ ដែល​កំពុង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ ១៣៨ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច យ៉ាង​ពេញទំហឹង បណ្តាល​អោយ​បុរស​ជិះ​ម៉ូតូ​រង​បាក់ជើង​ម្ខាង ត្រូវ​បាន​គេ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​ឯ​ជន​ក្បែរ​កន្លែង​ភ្លាម​ៗ​តែ​ម្តង ។ 

បន្ទាប់​ពី​កើតហេតុ​រថយន្ត​និង​ម៉ូតូ​ខាងលើ​ត្រូវ​ខូចខាត​រៀង​ៗ​ខ្លួន ត្រូវ​បាន​នគរបាល ចរាចរ ខណ្ឌ ទួល​គោក វាស់វែង យក​ទៅ​រក្សា​ទុក នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌទួលគោក ដើម្បី​ដោះស្រាយ តាម​ផ្លូវច្បាប់ ៕