ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ប្រដាប់​អាវុធ​២​នាក់​ចូល​ប្លន់​ផ្ទះ​ដង្ខៅ​គោ​បា.ញ់​របួស​កូនប្រសារ​ម្នាក់

9 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ​៖ ស្នូរ​គ្រាប់កាំភ្លើង បាន​ផ្ទុះ​ឡើង​ទ្រហឹង​ចំនួន​២​គ្រាប់ ដែល​បង្ក​ដោយ​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​១​ក្រុម​មាន​គ្នា​២​នាក់ បាន​ចូល​ប្លន់​ផ្ទះ​ដង្ខៅ​គោ​នៅ​ភូមិ​និគម​ក្រោម ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧ និង​៣០នាទី​យប់

ខេត្ត​ត្បូងឃ្មុំ​៖ ស្នូរ​គ្រាប់កាំភ្លើង បាន​ផ្ទុះ​ឡើង​ទ្រហឹង​ចំនួន​២​គ្រាប់  ដែល​បង្ក​ដោយ​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​១​ក្រុម​មាន​គ្នា​២​នាក់ បាន​ចូល​ប្លន់​ផ្ទះ​ដង្ខៅ​គោ​នៅ​ភូមិ​និគម​ក្រោម  ឃុំ​ស្រឡប់  ស្រុក​ត្បូងឃ្មុំ  ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧ និង​៣០នាទី​យប់ ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៥  បណ្តាល​ឲ្យ​កូនប្រសារ​ប្រុស​ម្ចាស់ផ្ទះ​ម្នាក់​រង​របួស​ចំ​ភ្លៅ​ខាងឆ្វេង   ហើយ​ចោរប្លន់​បាន​ប្រមូល​លុយ​ព្រមទាំង​គ្រឿងអលង្ការ​ជា​ច្រើន​ផង​ដែរ ។

កូនប្រសារ​រង​គ្រោះ​មានឈ្មោះ អ៊ី​ម ភាព  ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រងរ​បួ​ចំ​ភ្លៅ​ឆ្វេង ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា      ផ្ទះ​ដែល​រង​ដោយ​អំពើ​ប្លន់​ឈ្មោះ តុល តុង​ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ស្រប​ពេល​ដែល​សមាជិក​ក្រុម​គ្រួសារ​កំពុង​តែ​នៅ​ជុំ​គ្នា មិន​ទាន់​នឹង​បិទទ្វារ​ផង​នោះ​ក៏​ស្រាប់តែ​មាន​ក្រុម​ចោរ​ប្រដាប់​អាវុធ​២​នាក់​បាន​ដើរ​សំដៅ ចូល​មក​ដល់​ក្នុងផ្ទះ     រួច​ដក​កាំភ្លើងខ្លី K59 ភ្ជង់​គំរាម​បាញ់​សម្លាប់  ប្រសិនបើ​អ្នក​ណា​តដៃ​នោះ ។​ប្រភព​ដដែល​បន្ត​ថា គ្រានោះ​ដោយសារ​កូនប្រសារ​ប្រុស​ម្ចាស់ផ្ទះ     មិន​បាន​ស្តាប់បង្គាប់​ចោរ​ទើប​ចោរ​បាញ់​ចំនួន​២​គ្រាប់​ចំ​ភ្លៅ​១​គ្រាប់      រួច​ក្រុម​ចោរ​បាន​ធ្វើ​សកម្មភាព   រើ​កកាយ​រក​ទ្រព្យសម្បត្តិ​មាន​តម្លៃ រួច​គេចខ្លួន​បាត់​តែ​ម្តង ។

បន្ទាប់​ពី​ក្រុម​ចោរ​គេចខ្លួន​អស់ ទើប​ក្រុម​គ្រួសារ​ហ៊ាន​ប​ញ្ចូ​ន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក ។ ចំណែក​សមត្ថកិច្ច​ទាល់តែ​ក្រុម​ចោរ​គេចខ្លួន​បាត់​អស់​ទើប​ឃើញ​ទៅ​ដល់​កន្លែង​កើតហេតុ ៕