ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បុក​ម៉ូតូ​របួសធ្ងន់ អ្នក​ភូមិ​ថា​ចរាចរ​នៅ​ខេត្តរតនៈគិរី​ភាគច្រើន​បង្ក​មក​ពី​រថយន្ត​ដឹកឈើ​និង​សេព​គ្រឿង​ស្រវឹង

9 ឆ្នាំ មុន

ខេត្តរតនគិរី​៖ ជាក់ស្តែង​ករណី​គ្រោះថ្នាក់​ចរាចរ​ខាងក្រោម​នេះ រថយន្ត​ឡង់​គ្រី​ស័​រ​ទំនង​ដឹកឈើ​បាន​បុក​ម៉ូតូ​១​គ្រឿង បណ្តាល​អោយ​បុរស​ម្នាក់​របួសធ្ងន់ ហើយ​បន្ថែម​ល្បឿន​បើក​រត់គេច​បាត់ ស្រមោល កាល​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៥ ត្រង់​ចំណុច​ផ្លូវបែក​ជា​៤​ស្ថិត​ក្នុងភូមិ​អូរ​កន្សែង

ខេត្តរតនគិរី​៖ ជាក់ស្តែង​ករណី​គ្រោះថ្នាក់​ចរាចរ​ខាងក្រោម​នេះ រថយន្ត​ឡង់​គ្រី​ស័​រ​ទំនង​ដឹកឈើ​បាន​បុក​ម៉ូតូ​១​គ្រឿង បណ្តាល​អោយ​បុរស​ម្នាក់​របួសធ្ងន់ ហើយ​បន្ថែម​ល្បឿន​បើក​រត់គេច​បាត់ ស្រមោល កាល​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៥ ត្រង់​ចំណុច​ផ្លូវបែក​ជា​៤​ស្ថិត​ក្នុងភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ។ ភ្លាម​ៗ​សមត្ថកិច្ច​មូលដ្ឋាន និង​នគរបាល​ចរាចរណ៍​នៃ​ស្នងការ​នគរបាល​ខេត្ត​ចុះ​ជួយ​អន្តរាគមន៍​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី​ផង​ដែរ ។

 

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា គេ​បានឃើញ​រថយន្ត​ឡង់​គ្រី​ស័​រ ពណ៌​ខ្មៅ​មិន​ចាំ​ស្លាក​លេខ ធ្វើ​ដំណើរ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ស្រប​ពេល​ម៉ូតូ​ម៉ាក​C125​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ជិះ​ម្នាក់ឯង​មាន​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង មក​ដល់​ផ្លូវបំបែក​ជា​៤​ក្បែរ​មន្ទីរ​បរិស្ថាន​ត្រូវ​រថយន្ត​បុក​ចំពាក់​កណ្តាល​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​ដាច់​កង់​មុខ និង​បុរស​ម្នាក់​រង​របួសធ្ងន់ ។ យ៉ាងណា​ក៏​ដោយ​សមត្ថកិច្ច​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​នោះ​ទេ ព្រោះ​ស្ថិត​ក្នុង​ស្ថានភាព​របួសធ្ងន់ ។​ចំណែក និង​អ្នកបើកបរ​រថយន្ត រ​បង្កហេតុ​ទំនងជា​ដឹកឈើ​បាន​បើក​បន្ថែម​ល្បឿន​រត់គេច​ខ្លួន​បាត់​នេះ​បើក​តាម​ការ​អះអាង​របស់​អ្នក​ភូមិ​ថា​រថយន្ត​បង្ក មាន​លំនៅ​ដ្ឋា​ន​ក្រោយ​មន្ទីរ​បរិស្ថាន​ខេត្ត ស្ថិត​ក្នុងភូមិ ឃុំ​ខាងលើ​ហើយ​រថយន្ត​ឡង់​គ្រី​ស័​រ​ខាងលើ​នេះ​បើកបរ​មាន​ល្បឿន​លឿន​ខ្លាំង ហើយ​ជា​មធ្យោបាយ​សំរាប់​ដឹក​ជញ្ជូន​ឈើប្រណិត​យ៉ាង​សកម្ម​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ថែម​ទៀត​ផង ៕