ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅហ្វាយស្រុក​មួយ​ថា រង​គ្រោះ​ព្រោះ​អ្នកកាសែត ឯ​មួយទៀត​ថា ការ​បង្ក្រាប​បទល្មើស​នៅ​រតនគិរី​លំបាក​ណាស់

9 ឆ្នាំ មុន

ខេត្តរតនគិរី ៖ អភិបាលស្រុក​មួយ​រូប​នៅ​ក្នុង​ខេត្តរតនគិរី​បាន​ហៅ​អ្នក​សារព័ត៌​មាននៅ​ក្នុង​ខេត្ត​នេះ​គឺជា​អ្នក​ព័ត៌មាន​លាប​ពណ៌ ដែល​ជា​ការ​រង​គ្រោះ​បំផុត ដោយឡែក​អភិបាលស្រុក​មួយ​រូប​ទៀត​ក្នុង​ខេត្ត​នេះ

ខេត្តរតនគិរី ៖ អភិបាលស្រុក​មួយ​រូប​នៅ​ក្នុង​ខេត្តរតនគិរី​បាន​ហៅ​អ្នក​សារព័ត៌​មាននៅ​ក្នុង​ខេត្ត​នេះ​គឺជា​អ្នក​ព័ត៌មាន​លាប​ពណ៌ ដែល​ជា​ការ​រង​គ្រោះ​បំផុត ដោយឡែក​អភិបាលស្រុក​មួយ​រូប​ទៀត​ក្នុង​ខេត្ត​នេះ​ដែរ​បាន​ត្អូញត្អែរ​ពី​ការ​លំបាក​ក្នុង​ករណី​កា​រប​ង្ក្រា​បទល្មើស​ផ្សេង​ៗ​។

អភិបាលស្រុក​ទាំង​ពីរ​បាន​លើក​ឡើង​ខាងលើ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​សារាចរ​លេខ​០២ របស់​រាជរដ្ឋាភិបាល ស្តី​ពី​អំពី​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ក្រោម​ការ​ចូលរួម​ពី​សំណាក់​លោក​ម៉ា​ន សុ​គ្រី អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ នៅ​សាលាខេត្ត​រតនគិរី កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ មីនា ២០១៥​។

អភិបាលស្រុក​អូ​រយ៉ា​ដាវ លោក​ម៉ា វិចិត្រ បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពី​ធី​ផ្សព្វផ្សាយ​នោះ​ថា “​យោង​តាម​ការ​ចុះ​បង្ក្រាប និង​អង្កេត​កន្លង​មក ករណី​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​តំបន់​របស់​លោក​មិនសូវ​កើត​មាន​ដូច​មានការ​លើក​ឡើង​នោះ​ទេ ផ្ទុយ​ទៅ​វិញ​បទល្មើស​មាន​តិចតួច​បំផុត​”​។ លោក​បាន​មាន​ប្រសាសន៍​ថា “​អ្វី​ដែល​ជា​ការ​ប្រឈម​នោះ គឺ​អ្នក​សារព័ត៌មាន​ទៅ​វិញ ដែល​យក​ករណី​ចុះ​បង្ក្រាប​នៅ​ក្នុង​តំបន់​របស់​លោក​ថា ជា​ការ​ទារ​លុយ​ទារ​កាក់​”​។ លោក​ថា អ្នក​សារព័ត៌​មានបាន​ចោទ​ថា ខ្ញុំ​ជា​អ្នក​ទទួល​សំណូក​ពី​បទល្មើស​ចំនួន​១៧.០០០​ដុល្លារ ដែល​ការ​ផ្សាយ​នោះ​គឺជា​ការ​បំផ្លើស ឫ​ហៅ​ថា ជា​សារព័ត៌មាន “​លាប​ពណ៌​” ឫ​ក៏​ករណី “​ជះ​ទឹក​ដាក់​គ្នា​”​។  គេ​នៅ​មិន​ទាន់​ដឹង​ថា សម្តី​របស់​លោក​បាន​ចោទប្រកាន់​ទៅ​លើ​អ្នក​សារព័ត៌មាន ឬ​អង្គភាព​សារព័ត៌មាន​ណាមួយ​នោះ​ទេ ហើយ​កន្លង​មក គេ​ក៏​មិន​ទាន់​ដឹង​ថា មាន​អ្នក​សារព័ត៌មាន​ប៉ុន្មាន​នាក់​ដែល​ត្រូវ​លោក​បាន​ប្តឹង​ទារ​សំណង​ក្នុង​បទ​បរិហា​កេរ្តិ៍​នោះ​ដែរ​។ ដោយឡែក​អភិបាលស្រុក​អណ្តូង​មាស លោ​កន​ង ដា​រិ​ទ្ធ ក៏​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​នោះ​ដែរ​ថា “​ការ​ចុះ​បង្ក្រាប​បទល្មើស​បាន​ប្រឈម​បញ្ហា​ជា​ច្រើន​ដូច​ជា​ករណី​ចុះ​បង្ក្រាប​បទ​ល្មើ​បាន​ហើយ គ្មាន​មធ្យោបាយ​ដឹក​ជញ្ជូន ដែល​តម្រូវ​ឲ្យ​រដ្ឋបាល​ស្រុក​ជួល​មធ្យោបាយ​ឯកជន មិន​ត្រឹមតែ​ប៉ុណ្ណោះ​បទល្មើស​ដែ​បង្ក្រាប​បាន​ត្រូវ​បាន​បាត់បង​ទៅ​វិញ ដោយសារ​តែ​ខ្វះ​កន្លែង​ផ្ញើរ​ជាដើម​។​ល​។  បើ​ទោះបីជា​អាជ្ញាធរ​ស្រុក​មាន​សិទ្ធិ​គ្រប់គ្រង​កម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ប៉ុន្តែ​គ្មាន​សិទ្ធិ​ប្រតិភូកម្ម​អំណាច​នោះ​ទេ​”​។

មាន​ប្រសាសន៍​ឆ្លើយ​ត​នឹង​សេចក្តីរាយការណ៍​ខាងលើ​លោក​ម៉ា​ន សុ​គ្រី អនុ​លេខាធិការ​ក្រសួងកសិកម្ម​បាន​ថ្លែង​ថា កងកម្លាំងប្រដាប់អាវុធ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស សូម​ដកខ្លួន​ឱ្យ​ឆ្ងាយ ហើយ​ចូលរួម​សហការ និង​រាយការណ៍​ករណី​បង្ក្រាប​បទល្មើស​នេះ​ឱ្យ​បាន​ជោគជ័យ​។ លោក​បាន​ថ្លែង​បន្ត​ថា អ្នក​សារព័ត៌មាន​មួយ​ចំនួន​តែងតែ​ក្លែង​បំផ្លើស​ពី​ការ​ពិត ក៏​ប៉ុន្តែ​ក៏​មាន​អ្នក​សារព័ត៌មាន​មួយ​ចំនួន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត និង​ព័ត៌មាន​បាន​ល្អ​ផង​ដែរ​។

លោក​បាន​មាន​ប្រសាសន៍​បញ្ជាក់​ទៀត​ថា ការ​មិន​សហការ​របស់​សមត្ថកិច្ច វា​តែងតែ​បង្ក​ឱ្យ​សមត្ថកិច្ច​ដែល​ចុះ​ទៅ​បង្ក្រាប​នោះ​ក្លាយទៅជា​ជន​រង​គ្រោះ​ទៅ​វិញ ដូច​ជា​ករណី​ជនល្មើស​ធ្វើ​សកម្មភាព​ពន្លិច​ទូក​បង្ក្រាប​របស់​សមត្ថកិច្ច​ជាដើម​។​ល​។ គេ​កំពុង​តែ​ធ្ង​ល់​ថា ហេតុ​អ្វី​បានជា​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បទល្មើស​ដែល​និយាយ​ក្នុងស្រុក​អូ​រយ៉ា​ដាវ​របស់​លោក​ម៉ា វិចិត្រ បែរជា​លោក​ចាត់​ទុក​ថា ជា​ការ​ប្រឈម​ដ៏​ធ្ងន់ធ្ងរ​សម្រាប់​លោក​ទៅ​វិញ​៕