ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេដឹកនាំ​សាសនា និង​មនុស្សធម៌​ដ៏​ល្បីល្បាញ​បើក​ទិវា yoga អន្តរជាតិ​នៅ​កម្ពុជា

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ព្រះ​គ្រួ​sri sri Rari Shangkar ដែល​ស្គាល់​ថា ​ជា​ព្រះ​គ្រូ និង​មេដឹកនាំ​ជា​លក្ខណៈ​សាសនា និង​មនុស្ស​ដ៏​ល្បីល្បាញ​បាន​បង្ហាញខ្លួន​ក្នុង​កម្មវិធី​បើក​កិច្ច​សន្ទនា​ស្តី​ពី​ការ​ច​ម្រុ​ញ​ក្រមសីលធម៌​ផ្នែក

រាជ​ធានី​ភ្នំពេញ​ ៖ ព្រះ​គ្រួ​sri sri Rari Shangkar ដែល​ស្គាល់​ថា ​ជា​ព្រះ​គ្រូ និង​មេដឹកនាំ​ជា​លក្ខណៈ​សាសនា និង​មនុស្ស​ដ៏​ល្បីល្បាញ​បាន​បង្ហាញខ្លួន​ក្នុង​កម្មវិធី​បើក​កិច្ច​សន្ទនា​ស្តី​ពី​ការ​ច​ម្រុ​ញ​ក្រមសីលធម៌​ផ្នែក​ធុរកិច្ច ការ​អភិវឌ្ឍ​​​ខ្លួន​ការ​រស់នៅ​ដោយ​ក្តី​រីករាយ ពិសេស​បើក​ទិវា yoga អន្តរជាតិ​នៅ​កម្ពុជា​។

ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅថ្ងៃ​ទី​២៥​ ​មីនា​ ២០១៥​ នៅ​កោះ​ពេជ្រ​ ក្រោម​វត្តមាន​លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន​ រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​ទីស្តីកា​គណៈរដ្ឋមន្ត្រី​។ ថ្លែង​នា​ឱកាសនោះ​លោក​បណ្ឌិត​សភាចា​រ្យ​សុខ អាន​ បាន​ចាត់​ទុក​ព្រឹត្តិការ​ណ៍នេះថា ​មាន​សារសំខាន់​សម្រាប់​យើង​ទាំងអស់​គ្នា ព្រោះ​វា​មិន​គ្រាន់តែ​ជា​មោនភាព​នៃ​វត្តមាន​ព្រះ​គ្រួ sri sri Rari Shangkar ប៉ុ​ណ្តោះ​ទេ​ ប៉ុន្តែ​កម្មវិធី yoga អន្តរជាតិ​នេះ​បង្ហាញ​នូវ​ទស្សនវិស័យ​ផ្តោត​លើ​ពិភពលោក​មួយ​ដែល​គ្មាន​អំពើ​ហិង្សា និង​គ្មាន​ស្ត្រេ​ស (stress) ហើយ​គំនិត​ផ្តួចផ្តើម​របស់ព្រះ​គ្រូ រួម​មាន ការ​ដោះស្រាយ​ជម្លោះ ការ​កាត់​បន្ថយ​ស្ត្រេ​ស ការ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​សិក្សា​សម្រាប់​ទាំងអស់​គ្នា ដើម្បី​ចែករំលែក​នូវ​ទស្សនាទាន​បែប​ទស្សនវិជ្ជា​ចំពោះ​ជីវិត ដែល​គាត់​បាន​និង​កំពុង​ផ្តល់​ដល់​ពិភពលោក​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មក​ហើយ​។

លោក​បញ្ជា​ក់ថា ​អង្គការ​របស់​ព្រះ​គ្រូ គឺ​អង្គការ The Art of Living បាន​រៀបចំ​កម្មវិធី​ប្លែក​ៗ​ជា​ច្រើន​សម្រាប់​ប្រជាជន​គ្រប់​មជ្ឈដ្ឋាន នៅ​ទូ​ទាំង​ពិភពលោក ដោយ​ផ្តោត​លើ​ការ​ពង្រឹងគុណភាព​ជីវិតតាម​រយៈ​កម្មវិធី​ការ​អភិវឌ្ឍ​ខ្លួន និង​កាត់​បន្ថយ​ស្ត្រេ​ស ដើម្បី​ឱ្យ​អ្នក​ទាំងនោះ​អាច​ប្រឈម​នឹង​បញ្ហា​នានា​នៅ​ក្នុង​ជីវិត និង​អាច​រស់នៅ​ប្រកបដោយ​សុខភាព​ល្អ និង​មាន​សុភមង្គល​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព