ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកួត​អុកចត្រង្គ​អបអរ​អង្គរ​សង្ក្រាន្ត​វគ្គ​ជម្រុះ​ជុំ​ទី​1 ចាប់ផ្តើម​នៅ​ថ្ងៃនេះ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​អុកចត្រង្គ​អបអរសាទរ​អង្គរ​សង្ក្រាន្ត​ជុំ​ទី​១ លើក​ទី​២ ឆ្នាំ​២០១៥ បាន​ចាប់ផ្តើម​ដំណើរការ​ហើយ​នៅ​ថ្ងៃនេះ បន្ទាប់​ពី​ចាប់ឆ្នោត​រើស​គូប្រកួត​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២៥ ខែមីនា

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រកួត​អុកចត្រង្គ​អបអរសាទរ​អង្គរ​សង្ក្រាន្ត​ជុំ​ទី​១ លើក​ទី​២ ឆ្នាំ​២០១៥ បាន​ចាប់ផ្តើម​ដំណើរការ​ហើយ​នៅ​ថ្ងៃនេះ បន្ទាប់​ពី​ចាប់ឆ្នោត​រើស​គូប្រកួត​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២៥ ខែមីនា នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ។

លោក​ឯម ហៀ​ង មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បានឱ្យ​ដឹង​ថា រហូត​មក​ទល់​នឹង​ពេល​នេះ​មាន​អ្នក​មក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ចំនួន​៩១​នាក់​ហើយ ។ ការ​ប្រកួត​ជម្រុះ​ជុំ​ទី​១ មាន​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៨ ខែមីនា នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ។ ក្នុង​ចំណោម​កីឡាករ​ទាំង​៩១​រូប​មាន​៣៧​រូប​ជាប់​ដោយ​ស្វ័យប្រវត្តិ ចំណែក​៥៤​រូប​ទៀត​ត្រូវ​ឆ្លងកាត់​ការ​ប្រកួត​ជម្រុះ​ក្នុង​ជុំ​ទី​១​សិន ដើម្បី​រក​អ្នក​ឈ្នះ​ឡើង​ទៅ​ចាប់ឆ្នោត​ប្រកួត​ជាមួយ​អ្នក​ទាំង​៣៧​រូប​ដែល​កំពុង​ឈរ​រង់ចាំ​។ នៅ​ថ្ងៃ​ទី​២៨ ខែមីនា គឺជា​ការ​ប្រកួត​ជម្រុះ​លើក​ចុង​ក្រោយបង្អស់​ដើម្បី​ស្វែងរក​បេក្ខភាព​ដែល​ឆ្នើម​ជាងគេ​ចំនួន​៨​រូប​សម្រាប់​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​១​ភាគ​៤ ផ្តាច់ព្រ័ត្រ និង​វគ្គ​១​ភាគ​២ ផ្តាច់ព្រ័ត្រ​ជា​បន្ត​ទៀត ដែល​នឹង​ត្រូវធ្វើ​ឡើង​នៅ​មុខ​បរិវេណ​ប្រាសាទ​អង្គរ ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែមេសា ។

លោក​ឯម ហៀ​ង បន្ត​ថា ដោយឡែក​នៅ​ថ្ងៃ​ទី​១៦ មេ​សា គឺជា​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​ជ័យ​លា​ភី​ជើងឯក​ប្រចាំឆ្នាំ​២០១៥ ដោយ​ជ័យ​លា​ភី​លេខ​១ ទទួល​បាន​ប្រាក់​រង្វាន់​៥​ពាន់​ដុល្លារ​អា​មេ​រិ​ក លេខ​២ ទទួល​បាន​៣​ពាន់​ដុល្លារ​អា​មេ​រិ​ក លេខ​៣ ទទួល​បាន​២​ពាន់​ដុល្លារ​អា​មេ​រិ​ក និង​លេខ​៤ ទទួល​បាន​៥០០​ដុល្លារ​អា​មេ​រិ​ក ។

គួរ​រំលឹក​ផង​ដែរ​ថា ព្រឹត្តិការណ៍​នេះ​អ្នក​ដែល​មាន​អាយុ​ចាប់ពី​៨​ឆ្នាំ​ឡើង ក៏​អាច​មក​ប្រកួត​បាន​ដែរ ដោយ​ក្នុង​១​ក្តារ​មាន​រយៈពេល​៦០​នាទី​លើ​វិញ្ញាសា​១​ទល់​នឹង​១ ៕