ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ​ហ៊ុន សែន​ ស្នើឲ្យអាមេរិកជួយ​ឲ្យចប់ចុងចប់ដើម​រឿងកម្មវិធីអប់រំ​ក្មេងស្រី​របស់ជំទាវទី១ ​មីសែល អូបាម៉ា

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ សម្តេចតេជោ​ ហ៊ុន សែន​ បានមានប្រសាសន៍​គំាទ្រយុទ្ឋនាការ​ទ្រង់ទ្រាយធំរបស់​ជំទាវទី១អាមេរិក ​មីសែល អូបាម៉ា​ ក្នុងការជំរុញឲ្យស្រ្តី​

រាជធានីភ្នំពេញ ៖​ សម្តេចតេជោ​ ហ៊ុន សែន​ បានមានប្រសាសន៍​គំាទ្រយុទ្ឋនាការ​ទ្រង់ទ្រាយធំរបស់​ជំទាវទី១អាមេរិក ​មីសែល អូបាម៉ា​ ក្នុងការជំរុញឲ្យស្រ្តី​ចូល​រៀន ​ប៉ុន្តែកម្មវិធីនេះ​សម្តេចតេជោក៍បាន​ស្នើឲ្យអាមេរិក​ជួយឲ្យចប់ចុងចប់ដើម ។

សម្តេចតេជោ​នាយករដ្ឋមន្រ្តីមាន​ប្រសាសន៍ខាងលើបែបនេះ​ បានធ្វើឡើងនៅក្នុង​ពិធីប្រគល់សញ្ញាបត្រ​ជូនដល់គ្រូបង្រៀនកម្រិត​ឧត្តមបរិញ្ញា+1 ជំនាន់​ទី៩​និង​សញ្ញាបត្រគ្រូបង្រៀនកម្រិត​មូលដ្ឋានឯកទេសភាសាបារំាង-ខ្មែរ​ជំនាន់ទី១៦ ​សរុប១០៥៨នាក់ (ស្រី៤២៤នាក់) ​និងសម្ពោធអគារសិក្សា​នៅវិទ្យាស្ថាន​​ជាតិ​អប់រំ​ នាព្រឹកថ្ងៃទី២៥​ មីនា ២០១៥ ។

បើតាមសម្តេច​ប្រមុខរាជរដ្ឋាភិបាល​ ​ក្មេងស្រី១០នាក់ ​ដែលបានចូលរៀន​ត្រឹមរយៈពេល៦ឆ្នាំ ​ពីកម្មវិធីរបស់លោកស្រី ​មីសែល អូបាម៉ា ​គឺមិនបានរៀន​ដល់​ថ្នាក់​មហាវិទ្យាល័យ ។

សម្តេចតេជោ​ ហ៊ុន សែន​ ក៍បានស្នើឲ្យរដ្ឋមន្រ្តីក្រសួងអប់រំ ​លោក ហង់ ជួនណារ៉ុន ​និងឯកអគ្គរដ្ឋទូតអាមេរិកប្រចំាកម្ពុជា​ពិនិត្យឡើងវិញ ​បើត្រឹមតែជំរុញ​ការសិក្សា​របស់សិស្សស្រីត្រឹមតែ៦ឆ្នាំនោះ​ មិនគ្រប់គ្រាន់ទេ ​បើជួយ ​ជួយឲ្យចប់ចុងចប់ដើម​គឺ​ដល់ថ្នាក់មហាវិទ្យាល័យ ។

ព័ត៌មានលម្អឹត​នឹងមានផ្សាយជូន​នៅលើសារព័ត៌មាន​កោះសន្តិភាព ៕