ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​2015

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០១៥ ដែល​រៀបចំ​ធ្វើ​តាំងពី​ថ្ងៃ​ទី​២០ មីនា នៅ​សាល​ដំបូលទូក​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​នោះ​បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ ។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០១៥ ដែល​រៀបចំ​ធ្វើ​តាំងពី​ថ្ងៃ​ទី​២០ មីនា នៅ​សាល​ដំបូលទូក​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​នោះ​បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ ។ ពិធី​បិទ​ការ​ប្រកួត​ត្រូវ​បាន​គេ​រៀបចំ​ធ្វើ​កាលពី​ថ្ងៃ​ទី​២៤ ខែមីនា ដោយ​មានការ​ចូលរួម​ពី​លោក​ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា លោក Casey Barnett អនុប្រធាន​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បំពាក់​មេដាយ​ដល់​ជ័យ​លា​ភី​ផង​ដែរ ។

កម្មវិធី​ប្រកួត​ប្រចាំឆ្នាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​មួយ​នេះ​ធ្វើ​ឡើង​ដើម្បី​ចម្រាញ់​រក​អ្នក​ដែល​មាន​ទេព​កោសល្យ​សម្រាប់​យក​ទៅ​ហ្វឹកហាត់​បន្ត​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៨ នៅ​ប្រទេស​សិង្ហ​បុរី​ផង ក៏​ដូច​ជា​ត្រៀមលក្ខណៈ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ផង ។ ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​នេះ មាន​សមាគម និង​ក្លិប​ទាំងអស់​៧ ដែល​មាន​អត្ត​ព​លិ​ក​សរុប​ចំនួន​២៣០​នាក់​បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួត គឺ​ច្រើន​ជាង​ឆ្នាំ​មុន ក្នុង​នោះ​មាន​សមាគម​កីឡា​ចំបាប់​ដំបង​ដែក (​ខេត្តកំពង់ឆ្នាំង​), សមាគម​កីឡា​ចំបាប់​យាយ​ព្រីង​មាន​រិ​ទ្ធ​, សមាគម​កីឡា​ចំបាប់​រិ​ទ្ធី​សែន​, សមាគម​កីឡា​ចំបាប់​ឃ្លាំងមឿង (​ខេត្តពោធិសាត់​) សមា​គម​​កីឡា​ចំបាប់​អូ​ឡាំ​ពិ​ក​, ក្លិប CICI និង​ក្លិប​ចំបាប់​រាជធានី​ភ្នំពេញ ។ ចំណែក​ការ​ប្រកួត​ចែក​ចេញ​ជា​៣​ប្រភេទ គឺ​ប្រភេទ​ចំបាប់​សម័យ​សេរី​, ចំបាប់​សម័យ​ក្រិ​ច​កូ​រ៉ូ​ម៉ាំង និង​ចំបាប់​បុរាណ ។ ចំពោះ​​ជ័យ​​លា​ភី​នៃ​ការ​ប្រកួត​ចុង​ក្រោយ​នេះ​មាន​ដូច​ខាងក្រោម ៖

វិញ្ញាសា​ចំបាប់​សម័យ​សេរី​ផ្នែក​នារី​ទម្ងន់​៥៨​គីឡូក្រាម លេខ​១ បាន​ទៅ​លើ ឌ​ន ស្រី​ម៉ៅ មក​ពី​ក្លិប​អូ​ឡាំ​ពិ​ក លេខ​២ បាន​ទៅ​លើ យុន ដា​នី មក​ពី​ក្លិប​រាជធានី​ភ្នំពេញ និង​លេខ​៣​ស្ទួន​បាន​ទៅ​លើ កិ​ត្យា មុនី មក​ពី​ក្លិប CICI និង អ៊ុ​ង ស្រី​ភ​ស្ស ។ វិញ្ញាសា​ចំបាប់​សម័យ​សេរី​ផ្នែក​បុរស​ទម្ងន់​៦៥​គីឡូក្រាម លេខ​១ បាន​ទៅ​លើ ជន់ ធួន ក្លិប​រាជធានី​ភ្នំពេញ លេខ​២ បាន​ទៅ​លើ អេ​ង ផានិត ក្លិប​រាជធានី​ភ្នំពេញ និង​លេខ​៣​ស្ទួន​បាន​ទៅ​លើ ឆាំ ពិសិដ្ឋ និង ដុំ ដេ​ត ក្លិប​អូ​ឡាំ​ពិ​ក ។ វិញ្ញាសា​ចំបាប់​សម័យ​ក្រិ​ច​កូ​រ៉ូ​ម៉ាំង​ផ្នែក​បុរស​ទម្ងន់​៦២​គីឡូក្រាម លេខ​១ បាន​ទៅ​លើ អេ​ង ផានិត ក្លិប​រាជធានី​ភ្នំពេញ លេខ​២ បាន​ទៅ​លើ ជា យិ​ន​នាង ក្លិប​អូ​ឡាំ​ពិ​ក និង​លេខ​៣​ស្ទួន​បាន​ទៅ​លើ មុ​៉​ល រស្មី ក្លិប​រាជធានី​ភ្នំពេញ និង រស់ ផល្លា ក្លិប​អូ​ឡាំ​ពិ​ក ។

វិញ្ញាសា​ចំបាប់​សម័យ​សេរី​ផ្នែក​នារី​ទម្ងន់​៥៣​គីឡូក្រាម លេខ​១ បាន​ទៅ​លើ វណ្ណ ហយ ក្លិប​រាជធានី​ភ្នំពេញ លេខ​២ បាន​ទៅ​លើ សុង​ហ៊ា​ង ចរណៃ ក្លិប​រាជធានី​ភ្នំពេញ និង​លេខ​៣​ស្ទួន​បាន​ទៅ​លើ សឿ​ន នឿ​ន ក្លិប​រាជធានី​ភ្នំពេញ និង ខាត់ ម៉ា​ឡៃ ក្លិប​ឃ្លាំងមឿង ។ វិញ្ញាសា​ចំបាប់​សម័យ​សេរី​ផ្នែក​បុរស​ទម្ងន់​៥៥​គីឡូក្រាម លេខ​១ បាន​ទៅ​លើ នុ​ត សុផល ក្លិប​អូ​ឡាំ​ពិ​ក លេខ​២ បាន​ទៅ​លើ មុ​៉​ល រស្មី ក្លិប​រាជធានី​ភ្នំពេញ និង​លេខ​៣​ស្ទួន​បាន​ទៅ​លើ ស៊ី​ថា សំ​អូន ក្លិប​រាជធានី​ភ្នំពេញ និង យឹ​ម សំណាង ក្លិប​អូ​ឡាំ​ពិ​ក ។ វិញ្ញាសា​ចំបាប់​បុរាណ​ផ្នែក​បុរស​ទម្ងន់​៥៤​គីឡូក្រាម លេខ​១ បាន​ទៅ​លើ ប៉ែន តុលា ក្លិប​រាជធានី​ភ្នំពេញ លេខ​២ បាន​ទៅ​លើ ស៊ឹ​ម សុភា​លី ក្លិប​យាយ​ព្រីង​មាន​រិ​ទ្ធ និង​លេខ​៣​ស្ទួន​បាន​ទៅ​លើ ព្រិ​ន លាង និង ជុន រៀន ក្លិប​ឃ្លាំងមឿង ។

វិញ្ញាសា​ចំបាប់​សម័យ​សេរី​ផ្នែក​បុរស​ទម្ងន់​សេរី លេខ​១ បាន​ទៅ​លើ ឌ​ន សៅ ក្លិប​រាជធានី​ភ្នំពេញ លេខ​២ បាន​ទៅ​លើ ងួ​ន មក​រា ក្លិប​អូ​ឡាំ​ពិ​ក និង​លេខ​៣​ស្ទួន​បាន​ទៅ ជន់ ធួន និង យឹ​ម តារា ក្លិប​រាជធានី​ភ្នំពេញ ។វិញ្ញាសា​ចំបាប់​សម័យ​ក្រិ​ច​កូ​រ៉ូ​ម៉ាំង​ផ្នែក​បុរស​ទម្ងន់​៧៥​គីឡូក្រាម លេខ​១ បាន​ទៅ ងួ​ន មក​រា ក្លិប​អូ​ឡាំ​ពិ​ក លេខ​២ បាន​ទៅ យឹ​ម តារា ក្លិប​រាជធានី​ភ្នំពេញ និង​លេខ​៣​ស្ទួន​បាន​ទៅ រឿ​ន ឆ​វ័​ន្ត និង ជន់ ធួន ក្លិប​រាជធានី​ភ្នំពេញ ។ វិញ្ញាសា​ចំបាប់​បុរាណ​ផ្នែក​នារី​ទម្ងន់​៥៥​គីឡូក្រាម លេខ​១ បាន​ទៅ នូ រ​ដ្ឋា ក្លិប​អូ​ឡាំ​ពិ​ក លេខ​២ បាន​ទៅ ឈាង ចរិយា ក្លិប​អូ​ឡាំ​ពិ​ក និង​លេខ​៣​ស្ទួន​បាន​ទៅ ប៊ូ សុភា ក្លិប CICI និង កើត ធីតា​លាភ ក្លិប​រាជធានី​ភ្នំពេញ ។

វិញ្ញាសា​ចំបាប់​សម័យ​សេរី​ផ្នែក​បុរស​ទម្ងន់​៦០​គីឡូក្រាម លេខ​១ បាន​ទៅ រស់ ផ​ល្លី ក្លិប​អូ​ឡាំ​ពិ​ក លេខ​២ បាន​ទៅ ច្រា​យ ម៉ា​ប់ ក្លិប​រាជធានី​ភ្នំពេញ លេខ​៣​ស្ទួន​បាន​ទៅ យុន បុ​៊​ណ្ណេ​ត និង ជន់ ធូ ក្លិប​រាជធានី​ភ្នំពេញ ។ វិញ្ញាសា​ចំបាប់​សម័យ​ក្រិ​ច​កូ​រ៉ូ​ម៉ាំង​ផ្នែក​បុរស​ទម្ងន់​សេរី លេខ​១ បាន​ទៅ ឌ​ន សៅ ក្លិប​រាជធានី​ភ្នំពេញ លេខ​២ បាន​ទៅ ឆាំ ពិសិដ្ឋ ក្លិប​អូ​ឡាំ​ពិ​ក និង​លេខ​៣​ស្ទួន​បាន​ទៅ យឹ​ម តារា និង ហេង វុ​ទ្ធី ក្លិប​រាជធានី​ភ្នំពេញ ។ វិញ្ញាសា​ចំបាប់​សម័យ​សេរី​ផ្នែក​បុរស​ទម្ងន់​៧០​គីឡូក្រាម លេខ​១ បាន​ទៅ ងួ​ន មក​រា ក្លិប​អូ​ឡាំ​ពិ​ក លេខ​២ បាន​ទៅ នុ​ត សុផល ក្លិប​អូ​ឡាំ​ពិ​ក និង​លេខ​៣​ស្ទួន​បាន​ទៅ យឹ​ម តារា និង ច្រា​យ ម៉ា​ប ក្លិប​រាជធានី​ភ្នំពេញ ។ វិញ្ញាសា​ចំបាប់​បុរាណ​ផ្នែក​បុរស​ទម្ងន់​៥៩​គីឡូក្រាម លេខ​១ បាន​ទៅ យុន ប៊ុ​ណ្ណា ក្លិប​រាជធានី​ភ្នំពេញ លេខ​២ បាន​ទៅ ច្រា​យ ម៉ា​ប់ ក្លិប​រាជធានី​ភ្នំពេញ និង​លេខ​៣​ស្ទួន​បាន​ទៅ យឹ​ម សំណាង និង អេ​ង វាសនា ក្លិប​អូ​ឡាំ​ពិ​ក ។

វិញ្ញាសា​ចំបាប់​បុរាណ​ផ្នែក​បុរស​ទម្ងន់​៦៣​គីឡូក្រាម លេខ​១ បាន​ទៅ សិទ្ធ សួគ៌​ឫ​ទ្ធី​សែន លេខ​២ បាន​ទៅ យឹ​ម តារា ក្លិប​រាជធានី​ភ្នំពេញ និង​លេខ​៣​ស្ទួន​បាន​ទៅ គង់ លុ​ច្ស ក្លិប​ឃ្លាំងមឿង និង ធិ​ន ធី​ម ក្លិប​រាជធានី​ភ្នំពេញ ។ វិញ្ញាសា​ចំបាប់​បុរាណ​ផ្នែក​បុរស​ទម្ងន់​៦៦​គីឡូក្រាម លេខ​១ បាន​ទៅ ខា ចាំ ក្លិប​ឃ្លាំងមឿង​កីឡា លេខ​២ បាន​ទៅ ពេជ្រ ទិ​ត្យ ក្លិប​យាយ​ព្រីង​មាន​រិ​ទ្ធ និង​លេខ​៣​ស្ទួន​បាន​ទៅ រឿ​ន គាត ក្លិប​រិ​ទ្ធី​សែន និង ហម វាសនា ក្លិប​ដុំ​ដែក និងវិញ្ញាសា​ចំបាប់​បុរាណ​ផ្នែក​បុរស​ទម្ងន់​សេរី លេខ​១ បាន​ទៅ ដំ ដេ​ត ក្លិប​រាជធានី​ភ្នំពេញ លេខ​២ បាន​ទៅ ធិ​ន ធី​ម ក្លិប​រាជធានី​ភ្នំពេញ និង​លេខ​៣​ស្ទួន​បាន​ទៅ រឿ​ន ឆ​វ័​ន្ត ក្លិប​រាជធានី​ភ្នំពេញ និង យិ​ន ធា​រ៉ា​ន់ ក្លិប​យាយ​ព្រីង​មាន​រិ​ទ្ធ ៕