ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យប្រុស-ស្រី៩នាក់ ​ត្រូវសមត្ថ​កិច្ច​បញ្ជូនទៅតុលាការ​ ពីបទកាច់សោ.កម៉ូតូ និង​ប្រើប្រាស់គ្រឿងញៀ.ន​

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ សមត្ថកិច្ច​ចម្រុះ​រួម​មាន ​ប៉េ​អឹម, ​កម្លាំង​​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​,​ អធិការ​ក្រុង​​សៀមរាប ​និង​នគរបាល​ប៉ុស្តិ៍​ ដែល​ដឹកនាំ​ផ្ទាល់​​ដោយ​លោក​ជួន​ សុ​បញ្ញា ព្រះ​រា​ជ្ញ​អាជ្ញា​​រង​​អម​សាលាដំ​បូង​ខេត្ត បាន​ឱ្យ​កម្លាំង​ជំនាញ​​តាមដាន​មុខ​សញ្ញា​រហូត​

ខេត្តសៀមរាប ៖ សមត្ថកិច្ច​ចម្រុះ​រួម​មាន ​ប៉េ​អឹម, ​កម្លាំង​​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​,​ អធិការ​ក្រុង​​សៀមរាប ​និង​នគរបាល​ប៉ុស្តិ៍​ ដែល​ដឹកនាំ​ផ្ទាល់​​ដោយ​លោក​ជួន​ សុ​បញ្ញា ព្រះ​រា​ជ្ញ​អាជ្ញា​​រង​​អម​សាលាដំ​បូង​ខេត្ត បាន​ឱ្យ​កម្លាំង​ជំនាញ​​តាមដាន​មុខ​សញ្ញា​រហូត​ឈាន​​ដល់​ឃាត់ខ្លួន​​បានជា​បន្តបន្ទាប់​ជនសង្ស័យ​ប្រុស​-ស្រី​ចំនួន​៩​នាក់​ ក្នុង​នោះ​មាន​​កាច់​សោ​.​ក​​ម៉ូតូ​​​ចំនួន​៤​នាក់​ និង​អ្នក​ប្រើប្រាស់​គ្រឿង​ញៀនស្រី​-ប្រុស​ចំនួន​៥​នាក់ កាលពី​ថ្ងៃ​ទី​២៣-​២៤​ មីនា ​​២០១៥ ស្ថិតនៅ​ក្រុង​សៀមរាប ។

ហេតុ​ការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៩​នាក់នេះ​ ​ខណៈ​ជនសង្ស័យ​កំពុង​​កាច់​​ស្លាក​លេខ​គ្រវែង​​ចោល​ និង​បន្ត​ទៅ​យក​​បក្សពួក​​តាម​ផ្ទះ​​ជួល ស្ថិត​នៅ​ក្នុង​សង្កាត់​​អំពិល​,​ សង្កាត់​ស្ល​ក្រាម​ និង​សង្កាត់​គោក​ចក​ ។

លោក​​វរសេនីយទោ ទិ​ត្យ ណា​រ៉ុ​ង អធិការ​ក្រុង​សៀមរាប​​បាន​ប្រាប់​​នៅ​ថ្ងៃ​ទី​២៤​ មីនា ​២០១៥ នេះ​ថា បន្ទាប់​ពី​មាន​​បណ្តឹង​របស់​ពលរដ្ឋ កម្លាំង​​នគរបាល​ក្រុង​បាន​​សហការ​​ដ៏​ល្អ​ជាមួយកម្លាំង​ជំនាញ​​​ រហូត​ឈាន​ទៅ​ដល់​ធ្វើការ​ឃាត់ខ្លួន​​បាន​ជនសង្ស័យ​២​នាក់​​ស្ថិត​នៅ​ចំណុច​​​មុខ​​ទីបញ្ជាការ​​កងរាជអាវុធហត្ថ​ក្រុង ​ក្នុង​សង្កាត់​អំពិល ខណៈ​ពួក​គេ​កំពុង​​កាច់​ដោះ​​ស្លាក​​លេខ​បោះចោល ពេល​ឃើញ​កម្លាំង​ប៉ុស្តិ៍​ចុះ​ល្បាត​ ក៏​នាំ​គ្នា​រត់​​ពួន​​ក្នុង​ព្រៃ​ទុក​ម៉ូតូ​​ចោល ។ ពេល​នោះ​កម្លាំង​របស់​យើង ​ក៏​ដេញ​តាម​ចាប់​បាន​ភ្លាម​ៗ ​រួច​បញ្ជូន​មក​កាន់​អធិ​ការ​ក្រុង​ ​ដើម្បី​សួរនាំ​បន្ត​។

លោ​ក​​បន្ត​ថា ជនសង្ស័យ​​ទាំង​២​នាក់​​មាន​ឈ្មោះ​ហែម ម៉ៅ ​អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​​ចាស់ សង្កាត់​ស្ល​ក្រាម​ (​ជា​អ្នក​ធ្វើ​សកម្មភាព​លួច​​កាច់សោ.ក​ម៉ូតូ​)​ រួច​ឆែក​ខ្លួន​​ឈ្មោះ​ហែម ម៉ៅ ក៏​ឃើញ​ឧ​បករណ៍​​ប្រើប្រាស់​គ្រឿងញៀន​​ និង​​២-​ឈ្មោះ​គង់ ច​ន្ថា ហៅ​កា​​ណា ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ ​ស្នាក់​នៅ​ភូមិ​​សាលា​​កន្សែង សង្កាត់​ស្វាយ​ដង្គំ ​(​ជា​អ្នក​មើលផ្លូវ​) ​ហើយ​ពួក​គេ​ទាំង​២​នាក់ ​បាន​ធ្វើ​សកម្មភាព​យក​ដែក​​អក្សរ​ T ​កាច់​សោ​.​ក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១១​ ពាក់​ស្លាក​លេខ​ភ្នំពេញ ១AW-៤២៤៤ របស់​ជន​រង​គ្រោះ​ដែល​​ជា​ម្ចាស់​ម៉ូតូ​មានឈ្មោះ​អ៊ិ​ន ច​យ ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ ​ជា​បុគ្គលិក​ចុងភៅ​​នៅ​ភោជនីយដ្ឋាន​ប៊ូ​ទិ​ក ​អង្គរ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ដែល​ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​នៅ​ពីមុខ​កន្លែងធ្វើការ​​ភូមិ​គ្រឹះ​អង្គរ​ប៊ូ​ទិ​ក ​។

​លោក​បន្ត​ថា ​នៅ​ថ្ងៃ​ទី​២៤ មីនា ​កម្លាំង​ជំនាញ​​ក៏​បាន​ទៅ​យក​បក្សពួ​ក​​បន្តបន្ទាប់​​នៅ​តាម​ផ្ទះ​ជួល​​ផ្សេង​ៗ​គ្នា ​បាន​ជនសង្ស័យ​ប្រុស​-ស្រី​​ថែម​ទៀត​ ក្នុង​នោះ​ ១-​ឈ្មោះ​ស៊ុ​ក ហូរ ​​អាយុ​២៣​ឆ្នាំ ​រស់នៅ​ភូមិ​វាល សង្កាត់​គោក​ចក​ ២-​ឈ្មោះ​ម៉ុ​ល ដូរ ​អាយុ​២៤​ឆ្នាំ មានស្រុក​កំណើត​ភូមិ​ថ្កូវ ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​ ​៣-​ឈ្មោះ​សុខ ចិ​ន្ថា ​​អាយុ​១៨​ឆ្នាំ ​​រស់នៅ​ភូមិ​​បឹង​ដូន​​ប៉ា សង្កាត់​ស្ល​ក្រាម ៤-​ឈ្មោះ​ឡេ​ង សុ​ជាតិ​ ​អាយុ​១៨​ឆ្នាំ​ ​​រស់នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ៥-​ឈ្មោះ​ចាន់​តឿ ភេទ​ស្រី អាយុ​១៩​ឆ្នាំ​ ​​រស់នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្ល​ក្រាម ៥-​ឈ្មោះ​ប៉ែ​ត ទី ​​អាយុ​២៩​ឆ្នាំ  ​រស់នៅ​ភូមិ​វាល សង្កាត់​គោក​ចក ៦-​ឈ្មោះ​ឃិ​ន សា​យ័ន្ត ​អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​​វាល សង្កាត់​គោក​ចក​ ។​

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព