ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់ច​រាចរណ៍​ក្នុងចន្លោះខែកុម្ភៈ ដល់ខែមីនា មាន​មនុស្ស​ស្លា.ប់១៣នាក់​​នៅខេត្តកំពង់​ឆ្នាំង​

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ គ្រោះថ្នាក់​ចរាចរ​ណ៍​​នៅ​តែ​បន្ត​កើន​ឡើង​ជា​រៀងរាល់ថ្ងៃ ដែល​នេះ​នៅ​​តែ​ជា​ក្តីបារម្ភ​របស់​​ប្រជា​ពលរដ្ឋ និង​អ្នក​ដំណើរ​ក្នុង​​ខេត្ត ជាក់ស្តែង​យោង​តាម​របាយ​ការ​ណ៍​របស់​ស្នងការដ្ឋាន​នគរ​បាល​​ខេត្តកំពង់​ឆ្នាំង​បាន​បញ្ជា​ក់ថា ក្នុង​រយៈពេល​​ជាង​មួយ​​ខែ​

ខេត្តកំពង់ឆ្នាំង ៖ គ្រោះថ្នាក់​ចរាចរ​ណ៍​​នៅ​តែ​បន្ត​កើន​ឡើង​ជា​រៀងរាល់ថ្ងៃ ដែល​នេះ​នៅ​​តែ​ជា​ក្តីបារម្ភ​របស់​​ប្រជា​ពលរដ្ឋ និង​អ្នក​ដំណើរ​ក្នុង​​ខេត្ត ជាក់ស្តែង​យោង​តាម​របាយ​ការ​ណ៍​របស់​ស្នងការដ្ឋាន​នគរ​បាល​​ខេត្តកំពង់​ឆ្នាំង​បាន​បញ្ជា​ក់ថា ក្នុង​រយៈពេល​​ជាង​មួយ​​ខែ​ដោយ​​​​គិត​ពី​ថ្ងៃ​ទី​៨ កុម្ភៈ មក​ត្រឹម​ថ្ងៃទី​១៥ មីនា ឆ្នាំ​២០១៥ គ្រោះថ្នាក់​ចរាចរ​ណ៏​បាន​​កើតឡើង​ចំនួន​១៣​លើក បើ​ប្រៀបធៀប​ដូច​គ្នា​នេះ​​ដែរ ក្នុង​អំឡុង​ខែ​មុន​ គឺ​បាន​កើនឡើង​​ចំនួន​៥​​ករណី និង​ស្លាប់​មនុស្ស​ដល់​ទៅ​ចំនួន​១៣​​នាក់ ខណៈ​ដែលខែ​មុន​​មាន​ត្រឹមតែ​៤​នាក់​ប៉ុណ្ណោះ ។

​យោង​តាម​របាយ​ការ​ណ៍​ដដែល​នេះ​​​​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរ​ណ៍​​ទាំង​១៣​​ខាង​លើ បាន​កើតឡើង​នៅ​ស្រុក​​សាមគ្គី​មាន​​ជ័យ​ចំនួន​២​លើក ស្រុក​កំពង់ត្រឡាច​​​​២​លើក ស្រុករលាប្អៀរ​​​៤​លើក ស្រុក​បរិបូរ​ណ៍​​៣​លើក និង​ក្រុង​កំពង់ឆ្នាំង​​​២​លើក ក្នុង​នោះ​​​កើតឡើង​នៅ​លើ​ផ្លូវ​ជាតិ​លេខ​​៥​​១២​លើក និង​ផ្លូវ​ក្នុង​​ខេត្ត​ចំនួន​១​លើក ។ ក្នុង​គ្រោះ​ថា្ន​ក់ចរាចរណ៍​​ខាងលើ​ បានបង្កឱ្យ​មនុស្ស​ស្លាប់​ចំនួន​១៣​នាក់ (​ស្រី​៤​នាក់​) របួស​​​ស្រាល២៩​នាក់​ (​ស្រី​១៦​នាក់​) របួសធ្ងន់​​៩​នាក់ (​ស្រី៤​នាក់​) ។ ខូចខាត​រថយន្ត​៩​គ្រឿង (​ខូច​ធ្ងន់​៦​គ្រឿង​) ម៉ូតូ​៨​គ្រឿង (​ខូច​ធ្ងន់​៣​គ្រឿង​) និង​ខូចខាត​គោ​យន្ត១​គ្រឿង​​ ។

កត្តា​គ្រោះថ្នាក់​​ខាងលើ​ គឺ​បង្ក​ឡើង​ដោយ​មនុស្ស​ចំនួន​១២​ករណី ​ក្នុង​នោះ​បើកបរលឿន​ហួស​ល្បឿន​​កំណត់​៤​ករណី បើកបរ​ក្នុង​ស្ថាន​ភាព​​ស្រវឹង​២​ករណី បត់​ឆ្វេង​ស្តាំ​មិន​ប្រយ័ត្ន​២​ករណី បើកបរ​មិន​ប្រកាន់​ស្នាំ​១​​ករណី និង​បើក​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​​២​ករណី  ចំណែក​​កត្តា​យាន​យន្ត១​ករណី គឺ​គ្មាន​ភ្លើង​​បំភ្លឺ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព