ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ស្រវឹងស្រា​​បើក​ម៉ូតូ​ដួល​ខ្លួនឯង​បាក់​.​ក​ស្លា.ប់

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើក​ម៉ូតូ​ដួល​ខ្លួនឯង​បាក់​.​ក​ស្លា.ប់ ។​ ហេតុការណ៍​នេះ​បាន​កើតឡើងកាល​ពី​វេលា​ម៉ោង​១១​ និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៤ មីនា លើ​ផ្លូវលំ​ពី​ភូមិ​ចែង​ទៅ​ភូមិ​អំពិល​ព្រង់

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ បុរស​ម្នាក់​ស្រវឹងស្រា​បើក​ម៉ូតូ​ដួល​ខ្លួនឯង​បាក់​.​ក​ស្លាប់ ។​ ហេតុការណ៍​នេះ​បាន​កើតឡើងកាល​ពី​វេលា​ម៉ោង​១១​ និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៤ មីនា លើ​ផ្លូវលំ​ពី​ភូមិ​ចែង​ទៅ​ភូមិ​អំពិល​ព្រង់ ឃុំ​ទ្រាស ស្រុកស្វាយចេក ​​។

​ប្រភព​ព័ត៌មាន​ពី​លោក​អធិការ​នគរបាល​ស្រុក​ស្វាយចេក​បាន​ឲ្យ​ដឹង​ថា ​ជន​រង​គ្រោះ​ត្រូវ​បាន​គេស្គាល់ឈ្មោះ​នឹម នឿយ ភេទ​ប្រុស ​អាយុ​៤២​ឆ្នាំ នៅ​ភូមិ​អំពិល​ព្រង់ ឃុំ​ទ្រាស ស្រុកស្វាយចេក ​បើក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​​សេ​១២៥ ស៊េរី​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ប​.​មាន​ជ័យ 1I.6259​។

លោក​អធិការ​បាន​បញ្ជាក់​ថា​ ​មុន​ពេល​កើតហេតុ​គេ​​ឃើញ​ជន​រង​គ្រោះ​​​បើក​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​មាន​ល្បឿន​លឿនក្នុងស្ថាន​ភាព​​ស្រវឹង ពេល​មក​ដល់​ចំណុច​ស្រះ​ចែង​ចម្ងាយ​១៥០​ម៉ែត្រ​ ជា​ផ្លូវ​​កោង​ជន​រង​គ្រោះ​បាន​បើក​ជ្រុល​ធ្លាក់​ពីលើ​ផ្លូវ​បាក់​.​ក​ស្លាប់​ភ្លាមៗ​តែ​ម្តង​។​

ក្រោយ​កើត​ហេតុ​ សាកសព​ និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

                                                                            ​