ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី​ប្រលង​ចម្រៀង «​ណូ​ដូ​ជី​ម៉ា​ន់ មោទនភាព​សំឡេង​» ប្រគល់​រង្វាន់​ជ័យ​លា​ភី​ដល់​បេក្ខជន​ចំនួន​10​នាក់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រឡង​ចម្រៀង «​ណូ​ដូ​ជី​ម៉ា​ន់ មោទនភាព​សំឡេង​»​លើក​ទី​៦ បាន​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សៅរ៍​ទី​២១ មីនា ឆ្នាំ​២០១៥ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន រាជធានី​ភ្នំពេញ ។ កម្មវិធី​នេះ​បង្កើត​ឡើង​ក្នុង គោលបំណង​ឲ្យ​អ្នក​សិក្សា​

រាជធានី​ភ្នំពេញ ៖ កម្មវិធី​ប្រឡង​ចម្រៀង «​ណូ​ដូ​ជី​ម៉ា​ន់ មោទនភាព​សំឡេង​»​លើក​ទី​៦ បាន​ប្រារព្ធ​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សៅរ៍​ទី​២១ មីនា ឆ្នាំ​២០១៥ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន រាជធានី​ភ្នំពេញ ។ កម្មវិធី​នេះ​បង្កើត​ឡើង​ក្នុង គោលបំណង​ឲ្យ​អ្នក​សិក្សា​ភាសា​ជប៉ុន ព្រមទាំង​សិស្ស​ដែល​ទើប​ចាប់ផ្តើម​សិក្សា​ភាសា​ជប៉ុន​រីករាយ​ក្នុង​ការ​សិក្សា​តាម​រយៈ​ការ​ច្រៀង​ជា​ភាសា​ជប៉ុន ។

លោក​គូ​រ៉ូ​មី​យ៉ា តា​កា​យ៉ូ​ស៊ី ទីប្រឹក្សា​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា មាន​ប្រសាសន៍​ថា លើក​ទី​៦​នៃ​ការ​ប្រឡង​ចម្រៀង​ណូ​ដូ​ជី​ម៉ា​ន់ នេះ​មាន​បេក្ខជន​ជា​ច្រើន​ចូលរួម​សរុប​ទាំងអស់​ចំនួន​១៧០​ក្រុម ស្មើនឹង​១៩៣​នាក់ ។ បេក្ខជន​៣០​ក្រុម​បាន​ជាប់​ក្នុង​វគ្គ​ពាក់​ក​ណា្ត​ល​ផា្ត​ច់​ព្រ័ត្រ​ដែល​ធ្វើ​ឡើង​កាលពី​ខែមករា​នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្តសៀមរាប ។

សម្រាប់​ការ​ប្រឡង​នេះ​ដាក់​ពិន្ទុ​ដោយ​យោង​ទៅ​លើ​ចំណុច សំខាន់​ៗ រួម​មានការ​បញ្ចេញ​សំឡេង​ភាសា​ជប៉ុន ទឹកដម​សំឡេង និង​ការ​សម្តែង​កាយវិការ ។ ចំពោះ​បេក្ខជន​ជាប់​ជ័យ​លា​ភី​ក្នុងឆ្នាំនេះ  ចំណាត់ថ្នាក់​លេខ​១ បាន​ទៅ​លើ​លោក​ស្រ៊ុ​ន វ៉ា​ន់​ឌី ទទួល​បាន​វិញ្ញាបនបត្រ និង​កុំព្យូទ័រ​យួរដៃ​ម៉ាក​សូ​នី មួយ​គ្រឿង ពី​ធនាគារ​កម្ពុជា​សាធារណៈ ។ ជ័យ​លា​ភី​លេខ​២ បាន​ទៅ​លើ​លោក​ថន អា​រុណ​រ៉េ​ន​បូ ទទួល​បាន​វិញ្ញាបនបត្រ និង​កុំព្យូទ័រ​យួរដៃ​ម៉ាក​តូ​ស៊ី​បា មួយ​គ្រឿង ពី​ធនាគារ​កម្ពុជា​សាធារណៈ ។ ជ័យ​លា​ភី​លេខ​៣ បាន​ទៅ​លោក​ឌុន ផាត​ណី ទទួល​បាន​វិញ្ញាបនបត្រ និង​កុំព្យូទ័រ​យួរដៃ​ម៉ាក​តូ​ស៊ី​បា មួយ​គ្រឿង ពី​ធនាគារ​កម្ពុជា​សាធារណៈ​។ 

ចំណែក​បេក្ខជន​ដែល​ទទួល​បាន​ពានរង្វាន់​ពិសេស​រួម​មាន ៖
១-​រង្វាន់​សម្រាប់​បេក្ខជន​ច្រៀង​ត្រូវ​ចង្វាក់ភ្លេង​បាន​ទៅ​លើ​យុវជន​ហាក់ គឹ​ម​ហុង ទទួល​បាន​វិញ្ញាបនបត្រ និង​Electric Keyboard ពីសា​លា​តូរ្យតន្ត្រី Soundskool ។
២-​រង្វាន់​គណៈកម្មការ​បាន​ទៅ​លើ​បេក្ខជន​ឈឿ​ន សីហា ទទួល​វិញ្ញាបនបត្រ និង​កុំព្យូទ័រ​យួរដៃ​ម៉ាក​តូ​ស៊ី​បា​ពី​ក្រុមហ៊ុន​អេ​ស៊ា​អេ​លី​ត។
៣-​រង្វាន់​ពិសេស​ចំណាត់ថ្នាក់​លេខ​១ លើ​ការ​ច្រៀង​ភាសា​ជប៉ុន​បាន​ល្អ​បាន​ទៅ​លើ​បេក្ខជន​ឈ្មោះ អ៊ុ​ន ឆៃ​លី ទទួល​បាន​វិញ្ញាបនបត្រ និង​វចនានុក្រម​អេ​ឡិច​ត្រូ​និក​ពី​អង្គការ​CIESF ។
៤-​រង្វាន់​ពិសេស​ចំណាត់ថ្នាក់​លេខ​២​លើ​ការ​ច្រៀង​ភាសា​ជប៉ុន​បាន​ល្អ​បាន​ទៅ​លើ​កញ្ញា​យ៉ែ​ន មុន្នី​រ័​ត្ន ទទួល​បាន​មាន​វិញ្ញាបនបត្រ និង​វចនានុក្រម​អេ​ឡិច​ត្រូ​និក​ពី​អង្គការ​CIESF ។
៥-​រង្វាន់​ពិសេស​ចំណាត់ថ្នាក់​លេខ​៣​លើ​ការ​ច្រៀង​ភាសា​ជប៉ុន​បាន​ល្អ​បាន​ទៅ​លើ​លោក​ឆេ​ង វាយោ ទទួល​បាន​វិញ្ញាបនបត្រ និង​វចនានុក្រម​អេ​ឡិច​ត្រូ​និក​ពី​អង្គការ CIESF ។
៦-​រង្វាន់​ពិសេស​ចំណាត់ថ្នាក់​លេខ​១​លើ​ការ​សម្តែង​កាយវិការ​បាន​ល្អ​បាន​ទៅ​លើ​កញ្ញា​ផាត់ ស្រី​រ័​ត្ន ទទួល​បាន​វិញ្ញាបនបត្រ និង​គ្រឿងសំអាង​មួយ​ឈុត​ម៉ាក​ណា​រី​ពី​ក្រុមហ៊ុន​Locomo​។
៧-​រង្វាន់​ពិសេស​ចំណាត់ថ្នាក់​លេខ​២​លើ​ការ​សម្តែង​កាយវិការ​បាន​ល្អ​បាន​ទៅ​កញ្ញា​អាំ ស្តី ទទួល​បាន​មាន​វិញ្ញាបនបត្រ និង​គូ​ប៉ុង​ទទួលទាន​អាហារ​ចំនួន​ទឹកប្រាក់​៥០​ដុល្លារ ពី​ភោជនីយដ្ឋាន​សាគូ​រ៉ា​តេ ។

ក្រៅពី​នេះ​មាន​រង្វាន់​សម្រាប់​បេក្ខជន​ដែល​ចូលរួម​ផង​ដែរ ដែល​ឧបត្ថម្ភ​ដោយ​អង្គការ CIESF, ក្រុមហ៊ុន​ខ្មែរ​រ៉ា​ប៊ីត ក្រុមហ៊ុន​យូ​អឹ​ម​ស៊ី និង​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់​ហ៊ី​រ៉ូ​ស៊ី​ម៉ា ។

នៅ​ក្នុង​ឱកាស​នោះ លោក​គូ​រ៉ូ​មី​យ៉ា តា​កា​យ៉ូ​ស៊ី បាន​ថ្លែងអំណរគុណ​ចំពោះ​ដៃគូ​សហការ​ក្នុង​កម្មវិធី​នេះ​គឺ​មជ្ឈមណ្ឌល​សហប្រតិ បត្តិការ​កម្ពុជា​-​ជប៉ុន ព្រមទាំង​អ្នក​សហការ​ឧបត្ថម្ភ គឺ​ធនាគារ​កម្ពុជា​សាធារណៈ​, អង្គការ​CIESF, ភោជនីយដ្ឋាន​សាគូ​រ៉ា​តេ​, សាលា​តូរ្យតន្ត្រី​Soundskool, ក្រុមហ៊ុន​អេ​ស៊ា​អេ​លី​ត​, ក្រុមហ៊ុន​Locomo, ក្រុមហ៊ុន Khmer Rabbit, ក្រុមហ៊ុន UMC Cambodia, Royal Hiroshima ព្រមទាំង​ភោជនីយដ្ឋាន Susume និង​ហាង​ឆាយ​អង្គរ​ដែល​បាន​រៀបចំ​ឧបករណ៍​ខារ៉ាអូខេ​សម្រាប់​កម្មវិធី​នេះ ។

លោក​ស៊ា​ង និមល ប្រធាន​ផ្នែក​រដ្ឋបាល​នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន បាន​ថ្លែងអំណរគុណ​ចំពោះ​ស្ថានទូត​ជប៉ុន​ប្រចាំ​ប្រទេស​កម្ពុជា ស្ថាប័ន​ពាក់ព័ន្ធ សហការី​ទាំងអស់ និង​អ្នក​ឧបត្ថម្ភ​កម្មវិធី ៕