ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​អន្ទង​យក​បេះដូង​អតីត​សង្សារ​ពី​បុរស​ដទៃ​មក​វិញ​

9 ឆ្នាំ មុន

តើ​អ្នក​ធ្លាប់​ធ្វើ​អ្វីមួយ​ឱ្យ​មិត្ត​ស្រី​ខ្លួន​បែកចិត្ត ឬ​បែកបាក់​ស្ពាន​ស្នេហ៍​ជាមួយ​អ្នក ហើយ​ងាក​ទៅ​ព្យាបាល​បេះដូង​ជាមួយ​បុរស​ដទៃ​ដែរ ឬទេ ? ឬ​អ្នក​ធ្លាប់​បែកបាក់​ស្នេហ៍​ហើយ

តើ​អ្នក​ធ្លាប់​ធ្វើ​អ្វីមួយ​ឱ្យ​មិត្ត​ស្រី​ខ្លួន​បែកចិត្ត ឬ​បែកបាក់​ស្ពាន​ស្នេហ៍​ជាមួយ​អ្នក ហើយ​ងាក​ទៅ​ព្យាបាល​បេះដូង​ជាមួយ​បុរស​ដទៃ​ដែរ ឬទេ ? ឬ​អ្នក​ធ្លាប់​បែកបាក់​ស្នេហ៍​ហើយ នៅ​មាន​អារម្មណ៍​សោកស្តាយ​ឬទេ ? មាន​វិធីសាស្ត្រ​មួយ​ចំនួន​ដើម្បី​យកឈ្នះ​ចិត្ត និង​បេះដូង​របស់​អតីត​គូស្នេហ៍​ដែល​បែកបាក់​ឱ្យ​ជានា​ជាមួយ​អ្នក​វិញ​ដូច​តទៅ ៖

១-​ញញឹម​ដាក់​នាង ។ សម្តែង​ទឹកមុខ​រីករាយ​និង​ផ្តល់​អារម្មណ៍​កក់ក្តៅ​ឱ្យ​នាង​ចង់​នៅ​ក្បែរ​អ្នក​សា​ជា​ថ្មី ។
២-​ធ្វើ​ឱ្យ​នាង​ទុកចិត្ត និង​ជឿជាក់​មក​លើ​អ្នក​ម្តងទៀត ឬ​ទាមទារ​មក​វិញ​នូវ​ការ​ជឿជាក់​កន្លង​មក ។ បន្ទាប់​ពី​បែកបាក់​គ្នា​ជាមួយ​អ្នក ប្រសិនជា​អ្នក​ធ្វើ​អ្វីមួយ​ឱ្យ​នាង​ឈឺចាប់ នាង​នឹង​មិន​ចូល​ចិត្ត​អ្នក​ខ្លាំង​ទ្បើ​ង ។ ផ្តល់​ឱកាស​ខ្លះ​ឱ្យ​នាង​គិត និង​យល់​ពី​ភាព​អស្ចារ្យ​របស់​អ្នក​សម្រាប់​នាង ។

៣-​បង្ហាញ​ឱ្យ​នាង​ឃើញ​ថា អ្នកមាន​ទឹកចិត្ត​ល្អ​កម្រិត​ណា ។ ទិញ​ផ្កា​មួយ​បាច់ ហើយ​សរសេរ​ពាក្យ ល្អ​ៗ​ប៉ុន្មាន​ម៉ាត់​ដូច​ជា «​ហឺ​ុ​!​ឱ្យ​បង​សុំ​ទោស បង​មិនល្អ​គ្រប់យ៉ាង​សម្រាប់​អូន ប៉ុន្តែ​បង​ពិតជា​ស្រ​ទ្បា​ញ់​អូន​» ។ បន្ទាប់​ពី​នាង​បើក​មើលសំបុត្រ​ក្នុង​ផ្កា​នោះ​ហើយ នឹង​នឹកឃើញ​ពី​សម្តី​ផ្អែម​ត្រជាក់​ដល់​បេះដូង​របស់​អ្នក ហើយ​នាង​នឹង​ស្តាយ​អ្នក​មិន​ខាន ។

៤-​ផ្តល់​ឱកាសល្អ​មួយ​ដល់​នាង ។ អ្វី​ៗ​គឺ​ត្រូវការ​ពេលវេលា​ពិសេស​ជាមួយនឹង​អតីត​គូស្នេហ៍​របស់​អ្នក ។
៥-​ជា រឿយ​ៗ​កុំ​ព្យាយាម​កត់សម្គាល់ ឬ​រំឭក​ពី​អ្វី​ដែល​ជា​ហេតុ​នាំ​ឱ្យ​អ្នក​ទាំង​ពីរ​បែកបាក់​គ្នា​ឱ្យ​សោះ ។
៦-​ត្រូវ​យល់ចិត្ត​ថ្លើម​មិត្ត​របស់​នាង ៕