ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលរង​ខណ្ឌ​ច្បារ​អំពៅ​ដឹកនាំ​គ​ណៈក​ម្មការ​ផ្សារចុះ​សម្អាតបរិវេណ​ក្នុងផ្សារ​ច្បារ​អំពៅ

9 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​២៣ ​មីនា ​២០១៥ គណៈ​ក​ម្មការ​ផ្សារ​ច្បារ​អំពៅ និង​កម្លាំង​សន្តិសុខ​ផ្សារ​​ដឹកនាំ​​​ដោយ​លោក​ហោ វាសនា អភិបាលរង​ខណ្ឌ​ច្បារ​អំពៅ និង​មានការ​ចូលរួមពីលោក​គង់

រាជ​ធានីភ្នំពេញ ៖ កាល​ពី​រសៀល​ថ្ងៃ​ទី​២៣ ​មីនា ​២០១៥ គណៈ​ក​ម្មការ​ផ្សារ​ច្បារ​អំពៅ និង​កម្លាំង​សន្តិសុខ​ផ្សារ​​ដឹកនាំ​​​ដោយ​លោក​ហោ វាសនា អភិបាលរង​ខណ្ឌ​ច្បារ​អំពៅ និង​មានការ​ចូលរួមពីលោក​គង់ ថែ​ល ប្រធាន​ផ្សារ​ច្បារ​អំពៅបាន​សហការ​គ្នាចុះ​មក​ធ្វើការ​បោស​លាង​សម្អាតបរិវេណ​ខាងក្នុង​ផ្សារ​ច្បារ​អំពៅ​ដែលមាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​២ ខណ្ឌ​ច្បារ​អំពៅ រួម​ទាំង​ធ្វើការ​ត្រួត​ពិ​និ​ត្រ​មើល​ឡើង​វិញ​អំពើ​បទដ្ឋាន និង​ការ​សាងសង់​តូប​នីមួយ​ៗ រួម​ទាំង​បណ្តាញ​ចរន្ត​អគ្គិស​នីមួយ​ចំនួន​ក្នុង​ផ្សារក្នុង​គោលបំណង ដើម្បី​រក្សា​នូវ​សន្តិសុខ​សុ​វត្ថ​ភាព និងអនាម័យ​ស្អាត ។
 
លោក​ហោ វាសនា បាន​ឱ្យ​ដឹង​ថា ដោយ​អនុវត្ត​ទៅ​តាម​បញ្ជាផ្ទាល់​របស់​លោក​អភិបាល​ខណ្ឌ រូប​លោក និង​គ​ណៈក​ម្មការ​ផ្សារ បាន​សម្រេច​សហការ​គ្នា​ចុះ​មក​ធ្វើការ​សម្អាតបរិវេណ​ក្នុង​ផ្សារប្រមាណ​ជា៥០​ភាគរយ​នៃបរិវេណ​ផ្សារ​ទាំងមូល ដោយ​ទីតាំង​ដែល​ត្រូវ​សម្អាត​នោះ គឺ​គ​ណៈក​ម្មការផ្សារ​បាន​ស្នើរ​សុំ​ឱ្យ​បងប្អូន​អាជីវករឈប់​លក់ដូរ​រយៈពេល​១​ថ្ងៃ ដើម្បី​ងាយស្រួល​ដល់​ក្រុមការងារ​មូលដ្ឋានចុះ​ធ្វើការ​សម្អាត​។
 
លោក​គង់ ថែម ប្រធាន​ផ្សារ​ច្បារ​អំពៅ បានឱ្យ​ដឹងផង​ដែរថា គណៈ​ក​ម្ម​ការ​ផ្សារ​ទាំងអស់ និង​ថ្នាក់​មូលដ្ឋានមិនមែន​ចុះ​មក​ដើម្បី​តែ​ធ្វើ​អនាម័យ​តែ​ម្យ៉ាង​នោះ​ទេ គឺមានការ​ត្រួត​ពិ​និ​ត្យ​មើល​ឡើង​វិញចំពោះ​ទីតាំង តូប​លក់ដូរ​មួយ​ចំនួន ដែល​មាន​សភាព​ចាស់​ទ្រុឌទ្រោម រួម​ទាំង​ប្រព័ន្ធ​បង្ហូរទឹក​ចោល និង​ប្រព័ន្ធ​ផ្សេង​ៗ ជា​ពិសេស គឺ​បណ្តាញ​ខ្សែភ្លើងដែល​ជា​បញ្ហា​ប្រឈម និង​ជា​ហានិ​ភ័យ ដែល​គ​ណៈក​ម្មការ​ផ្សារ និង​ថ្នាក់​មូលដ្ឋាន កំពុង​ពិចារណា​កែ​លំអ​​បន្ថែម​ទៀត ដើម្បី​បង្ការ​ទុកជា​មុនសម្រាប់​បញ្ហា​មហន្តរាយ​អគ្គិភ័យដែល​អាច​កើតឡើង​ជាយថាហេតុ​ណាមួយ ៕ ​