ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូបភាព​ប្លែក​ៗ​គួរ​ឱ្យ​ចាប់អារម្មណ៍​នៅ​លើ​ពិភពលោក

9 ឆ្នាំ មុន

១-​ដាក់​កូន​ក្នុង​កាបូបយួរ
នាង​ស៊ូ​អ៊័​រ អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន​ដាក់​កូន​ក្នុង​កាបូបយួរ​រង​ការ​រិះគន់​ពី​មហាជន ប៉ុន្តែ​នាង​បាន​ដោះសា​ថា គ្រាន់តែ​ដើម្បី​ភាព​សប្បាយ​រីករាយ​ប៉ុណ្ណោះ ។

១-​ដាក់​កូន​ក្នុង​កាបូបយួរ
នាង​ស៊ូ​អ៊័​រ អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន​ដាក់​កូន​ក្នុង​កាបូបយួរ​រង​ការ​រិះគន់​ពី​មហាជន ប៉ុន្តែ​នាង​បាន​ដោះសា​ថា គ្រាន់តែ​ដើម្បី​ភាព​សប្បាយ​រីករាយ​ប៉ុណ្ណោះ ។

២-​គ្រែ​រាង​ឆ្លាម
ភាពយន្ត​រឿង «Jaws» បង្ហាញ​ឆ្លាម​ដ៏​កាច​សាហាវ​របស់​ផលិតកម្ម​លោក​ស្ទី​វ៉េ​ន ស្ពី​ល​ប៊ើ​ក ដែល​ទទួល​ការ​ពេញ​និយម​ពី​ទស្សនិកជន​តាំងពី​ច្រើន​ឆ្នាំ​មុន បច្ចុប្បន្ន​បាន​ចេញ​ម៉ូ​ដ​ច្នៃ​ជា​គ្រែ​ឆ្លាម និង​មាន​ទារក​ដេក​នៅ​ត្រង់​មាត់​ប្រៀប​ដូច​ជា​កំពុង​លេប​ត្របាក់ ។ 

៣-​ដេញថ្លៃ​យន្តហោះ​របស់​ស្តេច​ចម្រៀង​រ៉ុ​ក
បន្ទប់​ដ៏​ស្រស់​ស្អាត​មួយ​នៅ​ក្នុង​យន្តហោះ «Lisa Marie»​ជា​យន្តហោះ​របស់​លោក​អេ​ល​វី​ល ប្រេ​ស្ល៊ី ស្តេច​ចម្រៀង «​រ៉ុ​ក​អ៊ែន​រ៉ូ​ល​»​បាន​តាំង​បង្ហាញ​នៅ​ក្នុង​រោង​រក្សា​ទុក​យន្តហោះ​នៅ​រដ្ឋ​ថេ​ន​ណេ​ស​ស៊ី សហរដ្ឋអាមេរិក មុន​ពេល​ដាក់​ឱ្យ​ដេញថ្លៃ​នៅ​ក្រុង​បេ​វើ​លី​ហ៊ី​ល រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា ដោយ​រំពឹង​ថា​នឹង​បាន​តម្លៃ​ខ្ពស់ ។

៤-​ពិព័រណ៍​យន្តហោះ​នៅ​អូស្ត្រាលី
មេដឹកនាំ​ជន​អំបូរ «​វ៉ា​ថៅ​រ៉ុ​ង​» របស់​អូស្ត្រាលី ឈរ​ទស្សនា​យន្តហោះ​ប្រដេញ F-18 របស់​ទ័ពអាកាស​អូស្ត្រាលី នៅ​ក្នុង​ពិព័រណ៍​ការ​ហោះហើរ​នៅ​អាកាសយានដ្ឋាន «​អាវ៉ា​ឡុ​ន​» ភាគ​ខាងលិច​ឆៀង​ខាងត្បូង​ក្រុងមេ​ល​ប៊​ន ។

៥-​ជនជាតិ​រុ​ស្ស៊ី​ចូល​ចិត្ត​ចិញ្ចឹម​ឆ្មា
រូបគំនូរ​ដ៏​លេចធ្លោ​មួយ​ក្នុង​ពិព័រណ៍​នៅ​ក្រុង​មូ​ស្គូ ប្រទេស​រុ​ស្ស៊ី បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ពេញ​និយម​លើ​ការ​ចិញ្ចឹម​ឆ្មា​របស់​ជនជាតិ​រុ​ស្ស៊ី​ដែល​មាន​កំណើន​ខ្ពស់​ជា​បន្តបន្ទាប់ ។

៦-​ប្រឆាំង​នឹង​កសិដ្ឋាន​ចិញ្ចឹម​ចៀម​យក​រោម
តារា​ម៉ូ​ដែល​ស្ថិត​ក្នុង​អាវ​រោមសត្វ​ចង​បិទ​ភ្នែក​ពី​ក្រណាត់​ខ្មៅ​កាន់​តុក្កតា​កូន​ចៀម មាន​ប្រឡាក់​ឈាម​ប្រឆាំង​ដល់​ឧស្សាហកម្ម​ផលិត​ក្រណាត់​រោម
សត្វ​នៅ​ក្រុង​ឡុ​ង​ដ៍ ។

៧-​មនុស្ស​យន្ត «​ខ្លាឃ្មុំ​»
«​រ៉ូ​ប៊ែ​រ​» ជា​មនុស្ស​យន្ត​ខ្លាឃ្មុំ លើក​បី​ស្ត្រី​អ្នកជំងឺ​ម្នាក់​នៅ​ទីក្រុង​ណា​កូ​យ៉ា ប្រទេស​ជប៉ុន ។ មនុស្ស​យន្ត​នេះ​មាន​ក្បាល​ជា​ខ្លាឃ្មុំ​តំបន់​ប៉ូ​ល ភ្នែក​ធំ​អាច​លើក​បី​អ្នកជំងឺ​ពី​រទេះរុញ​ដាល់​លើ​គ្រែ​បាន ។

៨-​មេអំបៅ​ទំ​លើ​ច្រមុះ
មេអំបៅ​មួយ​ក្បាល​ទំ​លើ​ច្រមុះ​ស្ត្រី​ម្នាក់ ខណៈ​ពេល​ដើរ​ទស្សនា​ពិព័រណ៍​មេអំបៅ​នៅ​ក្រុង​ប៊ិក​ខេ​ក ប្រទេស​កៀ​ហ្ស៊ី​ស៊ី​ស្ថាន ជា​មេអំបៅ​មាន​ស្លាប​ពណ៌​ក្រហម ក្រមៅ ប្រទះ​ឃើញ​ច្រើន​នៅ​ក្នុង​ព្រៃ​ទ្វីបអាស៊ី ៕