ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិតា​ស្ថាបនិក​សិង្ហ​បុរី​សម័យ​ទំនើប​លោក លី ក្វា​ន់​យូ ទទួលមរណភាព​យប់​ម៉ិ​ញ

9 ឆ្នាំ មុន

យោង​តាម​សេចក្តី​ប្រកាស​មួយ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៣ មីនា ដោយ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ថា លោក លី ក្វា​ន់​យូ អតីត​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី ទទួលមរណភាព ហើយ​នា​វេលា​ម៉ោង​៣​និង​១២​នាទី

យោង​តាម​សេចក្តី​ប្រកាស​មួយ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៣ មីនា ដោយ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​ថា លោក លី ក្វា​ន់​យូ អតីត​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី ទទួលមរណភាព ហើយ​នា​វេលា​ម៉ោង​៣​និង​១២​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​២៣ មីនា នោះ ក្នុង​ជន្មាយុ​៩១​ឆ្នាំ ។

សេចក្តី​ប្រកាស​នោះ គូសបញ្ជាក់​ថា លោក លី ក្វា​ន់​យូ បាន​ចាកចោល​យើង​ដោយ​ស្ងប់​ហើយ ។ លោក​បាន​ចូល​មន្ទីរពេទ្យ​ដោយសារ​មាន​អាការ​រលាក​សួត​ធ្ងន់ធ្ងរ ចាប់តាំងពី​ថ្ងៃ​ទី​៥ កុម្ភៈ មក ។ ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី គូសបញ្ជាក់​ថា ស្ថានភាព​សុខភាព​របស់​លោក​បាន​គ្រាន់បើ​បន្តិច កាលពី​ថ្ងៃ​ទី​២៨ កុម្ភៈ ក៏​ប៉ុន្តែ​ក្រោយមក​គឺ​នា​ថ្ងៃ​ទី​១៧ មីនា ធ្លាក់​ចុះ​ដុនដាប​ខ្លាំង រហូត​ដល់​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី ចេញផ្សាយ​នា​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​២១ មីនា ពី​ស្ថានភាព​ដុនដាប​នោះ ដោយ​គូសបញ្ជាក់​ថា អាការ​ជំងឺ​របស់​លោក​ដាប​ខ្លាំង​បំផុត​ហើយ ។

ជំងឺ​របស់​លោក បាន​រារាំង​មិន​ឱ្យ​លោក​អាច​ទៅ​ចូលរួម​ពិធី​សាធារណៈ​ជា​ច្រើន និង​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ថ្មី​ៗ​នេះ ។ ការ​លេច​មុខជា​សាធារណៈ​ចុង​ក្រោយ​របស់​លោក គឺ​នា​ឱកាស​ខួប​លើក​ទី​៦០ នៃ​ថ្ងៃ​បង្កើត​គណបក្ស​សកម្មភាព​ប្រជាជន​កាលពី​ខែវិច្ឆិកា កន្លង​មកនេះ និង​នា​ថ្ងៃ​ដាំ​ដើមឈើ នា​ពេល​មុន​នោះ ក្នុង​ខែកញ្ញា ដែរ ។

ជា​សមាជិក​សភា​មណ្ឌល Tanjong Pagar លោក លី ក្វា​ន់​យូ ក៏​បាន​ចូលរួម​ក្នុង​ពិធីជប់លៀង​មួយ នា​ឱកាស​បុណ្យ​ជាតិ​នៅ Tanjong Pagar កាលពី​ខែសីហា ២០១៤ ។

លោក លី ក្វា​ន់​យូ ជា​បិតា​ស្ថាបនិក​សិង្ហ​បុរី ដោយ​លោក​កើត​នៅ​ខែកញ្ញា ឆ្នាំ​១៩២៣ ។ លោក​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​សិង្ហ​បុរី​ពី​ឆ្នាំ​១៩៥៩ ដល់​ឆ្នាំ​១៩៩០ រួច​បន្ទាប់​មក​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ណែនាំ ក្រោយ​ចាក​ចេញពី​តំណែង ៕