ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិត្តមិនដាច់?

9 ឆ្នាំ មុន

តាម​ការ​កត់សម្គាល់​ច្រើន​ឆ្នាំ​កន្លង​មក មាន​មន្ត្រី​ជាន់​កណ្តាល មន្ត្រីជាន់ខ្ពស់​ច្រើន​នាក់​ហើយ ត្រូវ​ «​ដក​ចេញ​» យក​កៅ​អៅ​ឲ្យ​អ្នក​ផ្សេង ទោះបី​ត្រូវ​«​ដំឡើង​» ក៏​ម្ចាស់​កៅអី​មិន​សប្បាយចិត្ត​ដែរ

តាម​ការ​កត់សម្គាល់​ច្រើន​ឆ្នាំ​កន្លង​មក មាន​មន្ត្រី​ជាន់​កណ្តាល មន្ត្រីជាន់ខ្ពស់​ច្រើន​នាក់​ហើយ ត្រូវ​ «​ដក​ចេញ​» យក​កៅ​អៅ​ឲ្យ​អ្នក​ផ្សេង ទោះបី​ត្រូវ​«​ដំឡើង​» ក៏​ម្ចាស់​កៅអី​មិន​សប្បាយចិត្ត​ដែរ ។

ខ្លះ​តូចចិត្ត​ពេក​… ខ្មាស​គេ​…​ កើតជា​ជំងឺ​ប្រចាំ​កាយ​… លែង​ចេះ​សប្បាយ​…​ ទីបំផុត​បាត់ឈ្មោះ បាត់​រាង​កាយ​ទៅ​ហោង​…

ប៉ុន្តែ​ក៏​មាន​មន្ត្រីជាន់ខ្ពស់​ខ្លះ​នោះ ដែល​គេ​មើលឃើញ​ថា អង្គុយ​ងោក​…​ អង្គុយ​ចឹក​រុយ​ទៅ​ហើយ​…​ ចេះ​ទាមទារ តវ៉ា​មិន​ឱ្យ​ «​កៅអី​របស់​ខ្លួន​» ​ត្រូវ​ «​គេ​ដក​» ដោះ​ដូរ​ទេ​…​ គឺ​ក្រាញ​ទាំង​ «​រាង​កាយ​ជរា​» ដែល​ឃើញ​ក្នុង​ទូរទស្សន៍​មើលទៅ​គួរ​ឱ្យ​សង្វេគ​ណាស់ ។ ហេ​តុ​អី​ក៏​មិន​សំរាក​ដេក​ផ្ទះ​ឱ្យ​កូនចៅ​មើលថែ ម៉េច​នៅ​ទាមទារ​កៅអី​នោះ​ដល់​ណា​ទៀត ។

ពេលវេលា​នេះ​ហើយ​…​ សម័យ​រលក​ក្រោយមក​ដល់​ហើយ​…​ នៅ​ក្រាញ​ដល់​ណា​ទៀត ម្ចាស់​ថ្លៃ !
អា​ឡេវ​គិត​ថា មក​ពី​ការ​តែងតាំង​មិន​ច្បាស់លាស់​…​ ទំនង​មក​ពី​ចិត្ត​មិន​ដាច់ !
                      អា​ឡេវ