ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​ខណ្ឌប្ញស្សីកែវ​ប្រើវិធានការ​រដ្ឋបាលកា.ប់សំយ៉ាបផ្ទះ​ដែលរំលោ.ភលើ​ផ្លូវសាធារណៈ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ អាជ្ញា​ធរ​ខណ្ឌ​ប្ញស្សីកែវ ដែល​ដឹកនាំ​ដោយលោក​កូប ស្លេះ អភិបាល​រង​ខណ្ឌ​​ប្ញស្សីកែវ ​រួមទាំង​មន្ត្រីជំនាញ​ភូមិ​បាល​ខណ្ឌ កាលពីវេលាព្រឹកថ្ងៃទី​២០ មីនា ២០១៥ នេះ បាន​នាំគ្នា​​ចុះ​មក​កា.ប់សំយ៉ាប​ផ្ទះ​ដែល​ប្រជាពលរដ្ឋ​​សង់​រំលោ.ភ​លើ​​ផ្លូវ​សាធា​រណៈ

រាជធានីភ្នំពេញ ៖ អាជ្ញា​ធរ​ខណ្ឌ​ប្ញស្សីកែវ ដែល​ដឹកនាំ​ដោយលោក​កូប ស្លេះ អភិបាល​រង​ខណ្ឌ​​ប្ញស្សីកែវ ​រួមទាំង​មន្ត្រីជំនាញ​ភូមិ​បាល​ខណ្ឌ កាលពីវេលាព្រឹកថ្ងៃទី​២០ មីនា ២០១៥ នេះ បាន​នាំគ្នា​​ចុះ​មក​កាប់សំយ៉ាប​ផ្ទះ​ដែល​ប្រជាពលរដ្ឋ​​សង់​រំលោភ​លើ​​ផ្លូវ​សាធា​រណៈ ដែល​បង្ក​ឱ្យ​មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងស្ថិតនៅចំណុច​ផ្សារ​ធំទួលសង្កែ ហៅផ្សារសាំហាន់ ​ក្នុងភូមិទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញស្សីកែវ ។

ប្រភពបានឱ្យដឹងថា ការ​ចុះមករុះរើនេះ គឺ​បន្ទាប់​ពី​អាជ្ញាធរ​ខណ្ឌ​​​បានចុះមក​ណែនាំ និង​បាញ់​កំណត់​ចិញ្ចើម​ផ្លូវ​ទុកឱ្យប្រជាពលរដ្ឋ ​​រយៈ​​ពេល​មួយ​សបា្តហ៍មកហើយ ដោយ​​មាន​ប្រជាពលរដ្ឋខ្លះសុខ​ចិត្ត​​រុះរើសដោយខ្លួនឯង តែក៏នៅមានប្រជាពលរដ្ឋ​មួយចំនួន​រឹងរូស​មិន​ព្រមធ្វើ​តាម​ការ​ណែនាំនោះទេ ទើប​​កម្លាំង​ចុះ​មកផ្ទាល់តែម្តង ។

លោកអភិបាល​រងខណ្ឌ​បានឱ្យដឹងថា កន្លង​មក​នៅជុំវិញ​ផ្សារ​សាំហាំនេះ មានប្រជាពលរដ្ឋមួយចំនួន​យក​ចិញ្ចើម​ផ្លូវមក​ធ្វើជា​កន្លែង​​លក់ដូរ​យ៉ាងអនាធិបតេយ្យ ដែលបង្កឱ្យ​ប៉ះពាល់​​ដល់ការធ្វើដំណើរ និង​បង្កការកក​ស្ទះចរាចរណ៍​ ។ ក្នុងនោះ​ក៏មាន​ប្រជា​ពល​រដ្ឋ​​ខ្លះ​បាន​មក​ប្តឹង​ពីការរំលោភយកចិញ្ចើមផ្លូវនេះដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព​​