ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យកាល​អើយ​…កាល​នេះ​ន៎ែ !

9 ឆ្នាំ មុន

សម័យកាល​អើយ​…​កាល​នេះ​ន៎ែ ! មន្ត្រី​មាន​អំណាច​ណា​ក្លាយជា​អ្នកមាន​កំពូល​ក៏​មាន​ទៅ​…​ក្លាយជា​សេដ្ឋី​ដោយសារ​ភារកិច្ច​ក៏​ជា​សេដ្ឋី​ទៅ​…​សម្ងំ​ធ្វើ​សេដ្ឋី​យ៉ាង​សម្បូរ​ណ៍​បែប​ទៅ​ហោង​…​។​ល​។

សម័យកាល​អើយ​…​កាល​នេះ​ន៎ែ ! មន្ត្រី​មាន​អំណាច​ណា​ក្លាយជា​អ្នកមាន​កំពូល​ក៏​មាន​ទៅ​…​ក្លាយជា​សេដ្ឋី​ដោយសារ​ភារកិច្ច​ក៏​ជា​សេដ្ឋី​ទៅ​…​សម្ងំ​ធ្វើ​សេដ្ឋី​យ៉ាង​សម្បូរ​ណ៍​បែប​ទៅ​ហោង​…​។​ល​។

សម័យកាល​អើយ​…​កាល​នេះ​ន៎ែ ! មេ​ណា​ក្លាយជា​អ្នកមាន​ឆាប់​ក៏​មាន​ទៅ​…មាន​កប់​មេឃ កប់​ពពក​ក៏​មាន​ទៅ​…​ដល់​ក្លាយជា​អ្នកមាន​ឆាប់​ពេក​ទៅ​…​កុំឱ្យ​មានរឿង​វែង​ឆ្ងាយ គេ​ដូរ​កៅអី​ចេញ​ម្តង​…​ក៏​ដូរ​ទៅ​អត់​ឈឺក្បាល​ទេ​…

សម័យកាល​អើយ​…​កាល​នេះ​ន៎ែ ! មន្ត្រី​ក្រីក្រ​នៅ​តែ​ក្រីក្រ​ដដែល​…​ក្រ​អី​ក្រ​ទៅ​…​មិនមែន​ក្រ​ល្ហា​ម​ពេក​ទេ​…​បាន​ត្រឹមតែ​មួយ​គ្រប់​ប៉ុណ្ណោះ ។
មេ​ដែល​ជា​អ្នកមាន​ឆាប់ គេ​ដូរ​ស៊េរី​ឡាន​…​អា​ថ្លៃ​បំផុត​រត់​ទាន់​ដល់​ឆ្នាំ​២០១៤-២០១៥​វិះ​២០១៦ ។

ចំណែក​កូនចៅ​ដែល​ក្រ​មិនសូវ​ល្ហា​ម​ពេក​ជិះឡាន​ត្រឹម​អា​ឆ្លូញ​ក្រោម​ឆ្នាំ​២០០០ ចាត់​ទុក​ថា​គ្រាន់បើ​ហើយ​…​អាច​បិទ​មាត់​បាន​ខ្លះ​ៗ​ហើយ​…​យ៉ាង​ហោច​ក៏​មាន​ម៉ូតូ​ជជុះ​ជិះ​នឹង​គេ​ដែរ​…​។

មើល​ឃើញនឹងភ្នែក​រាប់​ឆ្នាំ​ហើយ​…​ច្រណែន​ណាស់ តែ​អត់​ហ៊ាន​មាត់​ទេ​…​ទុក​ឱ្យ​ងាប់ចិត្ត​ឯង​ទៅ​ចុះ​…
                      អា​ឡេវ