នេះជាលើទី១ហើយដែល សាលាសឹង្ហបុរី ថូម៉ាស បាននាំសិស្សជាង២០០នាក់ចុះទស្សនកិច្ចសិក្សាយល់ដឹងអំពី បរិស្ថានព្រៃភ្នំធម្មជាតិ ជាពិសេសជីវិតសត្វព្រៃជាច្រើនប្រភេទ នៅរមណីយដ្ឋានឧទ្យានសួនសត្វនៅភ្នំតាម៉ៅ ដើម្បីបង្កើនការយល់ដឹងនិងជំរុញឲ្យសិស្សានុសិស្សរបស់ខ្លួនចេះស្រឡាញ់ និងថែរទាំបរិស្ថានដែលជាសម្បិត្តធម្មជាតិរបស់ខ្មែរ ដែរកម្មវិធីនេះបានធ្វើឡើងកាលពីព្រឹកថ្ងែទី១៣ ខែមីនា ឆ្នាំ២០១៥កន្លងទៅនេះ។
នៅក្នុងឪកាសនៅដែរ លោកជា ចំរើន ដែលជានាយកសាលាសឹង្ហបុរី ថូម៉ាស បានមានប្រសាសន៌ឲ្យដឹងថា នៅក្នុងសាលាសឹង្ហបុរី ថូម៉ាស មានកម្មវិធីសិក្សាមួយដែលផ្តោតទៅលើសិក្សាសង្គម និងវិទ្យាសាស្ត្រ ជាពិសេសលោកចង់ឲ្យសិស្សផ្សារភ្ជាប់ជាមួយនឹងកម្មវិធីសិក្សាក្នុងសាលា ជាមួយជិវិតដែលទាក់ទងទៅនឹងធម្មជាតិ ព្រៃភ្នំនិងសត្វព្រៃ។
លោកជា ចំរើនបានបន្តទៀតថា បន្ទាប់ពីបានចុះកម្មសិស្សានៅរមណីយដ្ឋាឧទ្យានសួនសត្វនៅភ្នំតាម៉ៅពេញមួយថ្ងៃ ឃើញថាសិស្សានុសិស្សភាពច្រើន ពួកគេទទួលបានការយល់ដឹងកាន់តែល្អជាងមុន ហើយគឺងាយស្រួលនៅក្នុងការស្វែងយល់អំពីបំនិនជីវិត។ ការចុះទស្សនកិច្ចនេះគឺបានផ្តល់ចំណេះដឹងច្រើនដល់សិស្ស រួមទាំការស្រឡាញ់ បរិស្ថានព្រៃឈើធម្មជាតិ ការចេះថែរក្សាសម្បតិ្តព្រៃភ្នំធម្មជាតិ ដែលដូនតាបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយផងដែរ។
លោក ជា ចំរើន ក៏បានស្នើរឲ្យប្រជាជនខ្មែរទាំងអស់ រួមទាំងប្រជាជនទូទាំសកលលោក មេត្តាជំរុញឲ្យបុត្រធីតាប្រុសស្រី ចេះស្រឡាញ់បរិស្ថានធម្មជាតិ ពីព្រោះមានអ្នកការសែត និងបុព្វបុរសជាច្រើនបានលះបង់ជីវិត ដើម្បីការពារសម្បត្តិធម្មជាតិ ព្រៃឈើ និងសត្វព្រៃជាដើម។
លោក ជា ចំរើន បានបញ្ជាក់ថា ជាការពិណាស់ខ្មែរយើងពិតជាមានសំណាងជាប្រទេសមួយចំនួន ព្រោះតែខ្មែរយើងមានព្រៃភ្នំ ធម្មជាតិ និងសត្វព្រៃជាច្រើនប្រភេទ ដែលជាទ្រព្យសម្បត្តិយ៉ាងល្អពិសេស ហើយប្រទេសមួយចំនួនពុំមានសំណាង ដូចជាប្រទេសកម្ពុជានោះទេ ជាកស្តែងដូចជាប្រទេសសឹង្ហាបុរី (សាំហ្គាពូរ) គឺមិនមានព្រៃភ្នំ មិនមានសត្វព្រៃនៅទេ ដូច្នេះហើយទើបសាលាសង្ហបុរី បានរៀបចំកម្មវិធីដំណើរទស្សនកិច្ចសិក្សា ដើម្បីក្មេងៗស្គាល់ យល់ដឹង នឹងចេះស្រឡាញ់ការពារអ្វីដែលជាសម្បត្តិធម្មជាតិ និងសត្វព្រៃនានា ដែលបានបន្សល់ទុកទាំងពីដូនតាមកម្លេះ៕
ចែករំលែកព័តមាននេះ