ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧត្តម​សេនីយ៍ចិនម្នាក់​ជាប់ចោទ​ពុក​រលួយ​ស្លា.ប់​ដោយ​មហារីក​

9 ឆ្នាំ មុន

មានអាយុ​៧១​ឆ្នាំ ឧត្តមសេនីយ៍​ XU CAIHU បាន​ទទួលមរណភាព​ហើយ កាលពីថ្ងៃទី​១៥ មីនា ដោយជំងឺ​មហារីករន្ធគូទ ។

មានអាយុ​៧១​ឆ្នាំ ឧត្តមសេនីយ៍​ XU CAIHU បាន​ទទួលមរណភាព​ហើយ កាលពីថ្ងៃទី​១៥ មីនា ដោយជំងឺ​មហារីករន្ធគូទ ។

ជាប់ចោទ​ពីបទពុករលួយ​ កាលពីដើមឆ្នាំ​២០១៣ ឧត្តម​សេនីយ៍​រូបនេះ​ត្រូវបណ្តេញ​ចេញពីបក្ស​កុំមុយនីស្ត​ចិន កាលពីខែ​មិថុនា
២០១៤ ។ លោកជា​នាយទាហាន​ជាន់ខ្ពស់​បំផុតជាប់​ចោទ​ពីបទពុករលួយ ហើយ​ការស្លាប់​របស់លោកពិតណាស់ លោកអាច​គេច​ផុត​ពីការ​កាត់ទោស​របស់តុលាការ​យោធា ។

រហូតដល់​ពេលចូលនិវត្តន៍​ក្នុងឆ្នាំ​២០១៣ លោកជាអនុ​ប្រធាន​គណៈ​កម្មាធិការ​យោធា​កណ្តាល​របស់​ចិន ។ រហូតដល់ឆ្នាំ​២០១២ លោក​ក៏ជា​សមាជិក​ការិយាល័យ​នយោបាយ​បក្ស​កុំមុយនីស្ត​ចិនផងដែរ ។