Smart People  

ថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

សំបុត្រគំរាមបំផ្ទុះគ្រាប់បែកលើយន្តហោះ THAI AIRWAYS

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃព្រហស្បត្ត៏ ទី៩ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ០៩:០៦

ទិដ្ឋភាពអ្នកដំណើរចុះពីយន្តហោះដែលមានការគំរាមនៅអាមេរិក

គេហទំព័របរទេស

ទិដ្ឋភាពអ្នកដំណើរចុះពីយន្តហោះដែលមានការគំរាមនៅអាមេរិក

ប្រភព​ពី​ទីភ្នាក់​ងារ​ AP បាន​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៨ កញ្ញា​​ឱ្យ​ដឹង​​ថា យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ថៃ THAI AIRWAYS ជើង​ហោះ​ហើរ​​លេខ៧៩៤ ​ដែល​ហោះ​ចេញ​ពី​ក្រុង​បាង​កក ឆ្ពោះ​ទៅ​​កាន់​ទីក្រុង​ឡូសអេន​ចឺឡេស សហ​រដ្ឋ​អាមេរិក ដែល​ដឹក​អ្នក​ដំណើរ​ជាង​២០០​នាក់​ត្រូវ​បាន​ទទួល​រង​ការ​​ឆោ​ឡោ​​ពី​ការ​ដាក់​គ្រាប់​បែក​កាល​ពី​យប់​ថ្ងៃ​អង្គារ​កន្លង​មក ដែល​នេះ​គឺ​ជា​ការ​រក​ឃើញ​សំបុត្រ​អនា​មិក​មួយ​ក្នុង​យន្ត​ហោះ​ដែល​សរ​សេរ​គំរាម​ថា នឹង​មាន​ការ​បំផ្ទុះ​គ្រាប់​បែក ។ សមត្ថ​កិច្ច​កំពុង​ធ្វើ​ការ​ត្រួត​ពិនិត្យ​ទិន្ន​ន័យ​គំរាម​ខាង​លើ​ដែល​ប្រទះ​ឃើញ​នៅ​បរិ​វេណ​កញ្ចក់​បន្ទប់​ទឹក​យន្ត​ហោះ​កាល​ពី​យប់​ម៉ោង​៧​និង​១៥​នាទី ខណៈ​ដែល​យន្ត​ហោះ​ធ្វើ​ការ​ហោះ​ហើរ ប៉ុន្តែ​យន្ត​ហោះ​​បាន​​ចុះ​ចត​ដោយ​សុវត្ថិ​ភាព​នៅ​ម៉ោង​៩​យប់ និង​អ្នក​ដំណើរ​​ត្រូវ​បាន​ជំលៀស​ឱ្យ​​ចុះ​ពី​យន្ត​ហោះ​ ។

តាម​របាយ​ការណ៍​បញ្ជាក់​ថា លោក​ពីយ៉ា​សាវ៉ាត អាមរ៉ាណាន នាយក​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​​ថៃ​បង្ហើប​ឱ្យ​ដឹង​ថា សំបុត្រ​ខាង​លើ​សរ​សេរ​ជា​ភាសា​អង់​គ្លេស​ដោយ​មិន​មាន​លក្ខណៈ​ត្រឹម​ត្រូវ​តាម​ភាសា​ រំពឹង​ថា​ជា​ការ​ព្យាយាម​បង្កើត​ហេតុ​ការណ៍​​ឱ្យ​ជ្រួល​ច្របល់​ដល់​អ្នក​ដំណើរ និង​អ្នក​ប្រព្រឹត្ត​ទំនង​ជា​មនុស្ស​ឡប់​សតិ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សមត្ថ​កិច្ច​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​សំភារ និង​សួរ​នាំ​អ្នក​ដំណើរ​ដោយ​មន្ត្រី​ FBI សហ​រដ្ឋ​អាមេរិក ។ ខណៈ​ដែល​យន្ត​ហោះ​កំពុង​ចុះ​ចត សមត្ថ​កិច្ច​ផ្នែក​ពន្លត់​អគ្គី​​ភ័យ​ក្រុង​ឡូស​អេនជឺឡេស បាន​យក​រថយន្ត​ពន្លត់​អគ្គី​ភ័យ​ចំនួន​១៨​គ្រឿង ដើម្បី​ត្រៀម​ទប់​ទល់​នឹង​ហេតុ​ការណ៍​អាក្រក់​ដែល​អាច​កើត​ឡើង​​ជាយថា​ហេតុ ។
ចំណែក​ទីភ្នាក់​ងារ AFP បាន​បញ្ជាក់​​ដែរ​ថា ហេតុ​ការណ៍​គំរាម​ដ៏​ចលា​ចល​នេះ​កើត​ឡើង​ក្នុង​អំឡុង​ពេល​សហ​រដ្ឋ​អាមេ​រិក កំពុង​ដាក់​បទ​ដ្ឋាន​ការ​ពារ​សុវត្ថិ​ភាព​យ៉ាង​តឹង​រ៉ឹង​ក្នុង​អំឡុង​ពេល​ជិត​ដល់​គំរប់​ខួប​ហេតុ​ការណ៍​វិនាសកម្ម​ ១១ កញ្ញា ឆ្នាំ​២០០១ នៅ​សហ​រដ្ឋ​អាមេ​រិក ។

អាជ្ញា​ធរ​ក្រុង​ឡូស​អេនចឺ​ឡេស​រាយ​ការណ៍​ថា ការ​គំរាម​កំហែង​ភេរវ​កម្ម​ជា​លាយ​លក្ខ​អក្សរ​ត្រូវ​បានរកឃើញ​កាលពីថ្ងៃទី​៧ កញ្ញា ក្នុងយន្ត​ហោះ​​មួយ​គ្រឿង​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ថៃ THAI AIRWAYS មុន​​ពេល​ចុះ​ចតនៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​ឡូស​អេនចឺ​ឡេស ។ លោកស្រី LAURA EIMILLIER អ្នក​នាំពាក្យ​របស់ FBI ​អះ​អាង​ថា ការ​គំរាមកំហែង​ទាំង​នេះ​ត្រូវបាន​រកឃើញ​ក្នុង​បន្ទប់​ទឹក​របស់​យន្ត​ហោះ​នេះ​​ដែល​គូស​បញ្ជាក់​ថា មានគ្រាប់​បែក​​មួយ​គ្រាប់​ស្ថិ​តក្នុង​យន្តហោះជើង​ហោះ​ហើរ​លេខ​៧៩៤​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍ THAI AIRWAYS ។ យន្តហោះ​នេះ​ដែលហោះ​មក​ទីក្រុង​បាងកក បានចុះ​ចតនៅ​​ក្រុងឡូស​អេនចឺ​ឡេស​នាវេលា​ម៉ោង​​៣​និង​៥៤​នាទី​ម៉ោង​សាកល​ថ្ងៃទី​៨ កញ្ញា ហើយត្រូវ​គេនាំទៅ​ឈប់​នៅ​កន្លែង​​មួយ​ដាច់​ពីគេ​នៃ​ព្រលាន​យន្តហោះ ។ អ្នក​ដំណើរ​ និង​សមា​ជិក​​ក្រុម​យានិក​​ប្រមាណជា​២០០នាក់ បាន​ចុះ​ពី​យន្តហោះ​ ហើយ​ការ​ត្រួត​ពិនិត្យ​យន្តហោះ​ដោយ​ពួក​អ្នកជំនាញ​​ការ​ខាង​គ្រឿង​ផ្ទុះ​កំពុងធ្វើ ។ ​មនុស្ស​ទាំង​ឡាយ​ស្ថិត​ក្នុង​យន្តហោះ​នេះត្រូវ​បាន​គេ​សួរ​​ចម្លើយ ។ រហូត​មក​ទល់​ពេល​នេះ គេ​នៅ​ពុំទាន់​រកឃើញ​គ្រឿង​ផ្ទុះ​ណា​មួយ​នៅ​ឡើយ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 21-05-2012 ម៉ោង 07:42 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0624,070
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)125.5126.2
ដុល្លារ សិង្ហបូរី (100SGD)78.579.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)31.832
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.7127.3
ផោន អង់គ្លេស (100GBP)157157.6
ដុល្លារ អូស្ត្រាលី (100AUD)97.298
ដុល្លារ កាណាដា (100CAD)97.397.8
ហ្វ្រង់ ស្វ៊ីស (100CHF)105.3106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,9201,930
 

qbmore - Cambodia Advance Communication Ltd