ថ្ងៃសៅរ៏ ទី៤ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ក្លឹ​ប​អ្នកកាសែត​កម្ពុជា​បាន​ចូល​ក្នុង​សមាគម​អ្នក​សារព័ត៌មាន​អាស៊ាន

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃសៅរ៏ ទី២០ ខែមិនា ឆ្នាំ២០១០ ម៉ោង ២០:១៥

រាជធានី​ភ្នំពេញ ៖ ក្លឹ​ប​អ្នកកាសែតកម្ពុជា គឺជា​អង្គការ​អ្នក​សារព័ត៌មាន​តែ​មួយគត់​ក្នុង​ចំណោម​សមាគម​អ្នក​សារព័ត៌មានចំនួន​២៣ ដែល​ត្រូវ​បាន​ជ្រើសរើស​ឱ្យធ្វើ​ជាតំណាង​កម្ពុជា ក្នុង​សមាគម​អ្នក​សារព័ត៌មានអាស៊ាន ។ ការ​សំរេច​ឱ្យ​ក្លឹ​ប​អ្នកកាសែតកម្ពុជា​ធ្វើ​ជា​តំណាង​កម្ពុជា​ក្នុង​សមាគម​អ្នកសារព័ត៌មាន​អាស៊ាន​នេះ ត្រូវ​បាន​ប្រកាសដោយ​លោក​ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចែក​វិញ្ញាបនបត្រ​បញ្ជាក់​ការ សិក្សា​ដល់​អ្នក​សារព័ត៌មាន​ចំនួន​៥៥​នាក់ កាលពី​ថ្ងៃ​ទី​១៨ មីនា នៅ​ក្លឹ​ប​អ្នកកាសែតកម្ពុជា ។ លោក​ខៀវ កា​ញា​រី​ទ្ធ បាន​បញ្ជាក់​ថា នៅ​កម្ពុជា​មាន​អង្គភាព​សារព័ត៌មាន​ជាង៤០០ និង​មាន​សមាគម​អ្នក​សារព័ត៌មាន​ចំនួន២៣ តែ​រហូត​មក​ដល់​ពេល​នេះ យើង​មិន​ទាន់រកបាន​សមាគម​ណាមួយឬ​អ្នកកាសែត​ណាម្នាក់ ដើម្បី​ធ្វើ​ជា​តំណាង​កម្ពុជា ក្នុង​សមាគម​អ្នក​សារព័ត៌មាន​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ឬ​អាស៊ាន​នៅឡើយ ខណៈ​ពេល​ដែល​សមាគម​អ្នក​សារព័ត៌មាន​អាស៊ាន​គេ​សុំ តែ​សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា​តែ​មួយ​ចូល​ធ្វើ​ជា​តំណាង​ក្នុង​សមាគម​អ្នក​សារព័ត៌មាន​អាស៊ាន ព្រោះ​គេ​បាន​មើលឃើញ​ថា កម្ពុជា​កំពុង​មានការ​រីក​ចំរើន​ខាង​វិស័យ​សារព័ត៌មាន ។ ប៉ុន្ដែឥឡូវនេះ​យើង​រកបាន​ហើយ​គឺ​ក្លឹ​ប​អ្នក កាសែត​កម្ពុជា ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ជា​តំណាង​កម្ពុជា ក្នុង​សមាគម​អ្នក​សារព័ត៌មាន​អាស៊ាន ។

 
Related Posts Plugin for WordPress, Blogger...
 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 03-02-2012 ម៉ោង 07:53 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0554,063
បាត ថៃឡង់ (1USD)30.9531.05
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)130.5131.3
ដុល្លារ សិង្ហបូរី (100SGD)79.880.3
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.833.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.3107
ដុល្លារ កាណាដា (100CAD)99.399.8
ហ្វ្រង់ ស្វ៊ីស (100CHF)108.3109
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,1002,110
 

qbmore - Cambodia Advance Communication Ltd