ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ក្មេង​ទំនើង​៨​នាក់​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​បំពង​សម្លេង​បំពាក់​លើ​ម៉ូតូ

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ​៖​ ​ដើម្បី​រក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​និង​របៀបរៀបរយ​ក្នុង​ខេត្ត ឯកឧត្តម​គោ​ស៊ុំ សា​រឿ​ត ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​និង​ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ បាន​ដាក់​ផែនការ​ឲ្យ​កងកម្លាំង​នគរបាល​ខេត្ត

ខេត្តបន្ទាយមានជ័យ​៖​ ​ដើម្បី​រក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​និង​របៀបរៀបរយ​ក្នុង​ខេត្ត ឯកឧត្តម​គោ​ស៊ុំ សា​រឿ​ត ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​និង​ជា​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ បាន​ដាក់​ផែនការ​ឲ្យ​កងកម្លាំង​នគរបាល​ខេត្ត ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្ត​សេនីយ៍​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ចាត់វិធានការ​ចំពោះ​ក្រុម​ក្មេង​ទំនើង​ដែល​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​បំពង​សម្លេង​ដាក់​ម៉ូតូ​បើកបរ​លើ​ផ្លូវ​សាធារណៈ ឮលាន់​ពេល​យប់​និង​ពេល​ថ្ងៃ និង​បើកបរ​ម៉ូតូ​ទម្លាក់​ជ​ន្ទ​ល់​បង្អូស​លើ​ផ្លូវជាតិ​ឲ្យ​ចេញ​ផ្កាភ្លើង ជា​លទ្ធផល​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​កណ្តាល​ព្រម្ម​ទណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ឯកសិទ្ធិ ឡោះ ស្នងការ​រង​និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​សិរី​សោភ័ណ ចុះ​ប្រតិបត្តិការ​តាម​ប្រ​ម៉ា​ញ់​ចាប់​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​បាន​ចំនួន​៨​នាក់​និង​ម៉ូតូ​ចំនួន​៨​គ្រឿង​ជា​បន្តបន្ទាប់ ដើម្បី​យក​មក​អប់រំ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក​ឧត្តមសេនីយ៍ត្រី អាត់  ខែ​ម ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជាក់​ថា​ក្មេង​ទំនើង​ទាំង​៨​នាក់​នេះ សមត្ថកិច្ច​គ្រាន់តែ​ធ្វើការ​អប់រំ​ពួក​គេ​ជា​លើក​ទី​១​នៅ​ថ្ងៃ​ទី​០៥ ខែ​មិ​នា ឆ្នាំ​២០១៥​នេះ និង​ធ្វើ​កិច្ចសន្យា​ដោយ​បញ្ឈប់​មិន​ឲ្យ​កើត​មាន​ជា​លើក​ទី​២ ព្រមទាំង​ឲ្យ​ដោះ​ដូរ​បំពង់​ស៊ី​ម៉ាំង​ឮ​ខ្លាំង​ដាក់​បំពង់​ស៊ី​ម៉ាំង​តាម​លក្ខណៈ​បច្ចេកទេស​របស់​ទោចក្រយានយន្ត​វិញ​និង​ប្រគល់​ឲ្យ​អា​ព្យាបាល​យក​ទៅ​អប់រំ​បន្ថែម​ទៀត ។ លោកស្នងការ​ក៏​បាន​អំពាវនាវ ដល់​អាណាព្យាបាល​ត្រូវ​អប់រំ​ណែនាំ​កូនចៅ​កុំ​ដាក់​បំពង់​ស៊ី​ម៉ាំង​ដែល​ឮ​សូរ​សម្លេង​ខ្លាំង​ពេក​បង្ក​ការ​រំខាន​អារម្មណ៍​ដល់​ប្រជាពលរដ្ឋ ៕