ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួន​ជន​សង្ស័យ​ជួញដូរគ្រឿងញៀ.ន២នាក់ រួមទាំង​ថ្នាំញៀន​១៤៩គ្រាប់​

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ជួញដូរគ្រឿងញៀ.ន២នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ស្រុកកំរៀង​ធ្វើ​ការ​ឃាត់ខ្លួន​បាន ខណៈ​កំពុង​ជិះ​​រថ​យន្ត​ម៉ាក​​ឡិចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ​2F-3470 មួយគ្រឿង ​​កាលពីវេលា​ម៉ោង​១១​ និង​៣០នាទីព្រឹក​ថ្ងៃទី​០៦ មីនា ២០១៥

ខេត្តបាត់ដំបង ៖ ជនសង្ស័យ​ជួញដូរគ្រឿងញៀន២នាក់ ត្រូវ​កម្លាំង​សមត្ថកិច្ច​ស្រុកកំរៀង​ធ្វើ​ការ​ឃាត់ខ្លួន​បាន ខណៈ​កំពុង​ជិះ​​រថ​យន្ត​ម៉ាក​​ឡិចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ​2F-3470 មួយគ្រឿង ​​កាលពីវេលា​ម៉ោង​១១​ និង​៣០នាទីព្រឹក​ថ្ងៃទី​០៦ មីនា ២០១៥ នេះ ស្ថិតនៅចំណុចផ្លូវ​ជាតិលេខ​៥៧B ក្នុងភូមិ​តាគ្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។

ប្រភព​បាន​ឱ្យ​ដឹងថា ជន​សង្ស័យ​ម្នាក់​ត្រូវស្គាល់ឈ្មោះ​ឈិត ហិប មានទីលំនៅក្នុង​ភូមិបឹងត្រាំ ឃុំបឹងត្រាំ ស្រុកបវេល និងម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ ។ ចំណែក​ឯវត្ថុតាង​ដែលដកហូត​បាន​មាន​ថ្នាំញៀន​ប្រភេទមេតំហ្វេតាមីន​ (យ៉ាម៉ា)​ ចំនួន​១៤៩គ្រាប់ និង​ម៉ា​ប្រភេទម្សៅ (ទឹក​​កក)១ថង់តូចផងដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព