ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេបើក​សង្វៀន​ជល់​មាន់​នៅ​ជាប់​ច្រក​ទ្វារ​អន្តរ​ជាតិ​ភ្នំ​ដិន លោក​អធិការ​ស្រុក​គិរី​វង្ស​ថា អត់ដឹង​

9 ឆ្នាំ មុន

ខេត្តតាកែវ ៖ សង្វៀន​ជល់​មាន់នៅ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​នបើក​លេង​យ៉ាង​គ​គ្រឹកគគ្រេង​រាល់ថ្ងៃ ខណៈសង្វៀន​ជល់​មាន់​មួយនេះ​មាន​ទីតាំង​ជាប់​នឹង​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន ក្នុងស្រុក​គិរីវង់ ខេត្តតាកែវ បាន​បើក​ដំណើរការ​ដោយ​ខុសច្បាប់​អោយ​អ្នក​ញៀន​ល្បែង​ចូល​

ខេត្តតាកែវ ៖ សង្វៀន​ជល់​មាន់នៅ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​នបើក​លេង​យ៉ាង​គ​គ្រឹកគគ្រេង​រាល់ថ្ងៃ ខណៈសង្វៀន​ជល់​មាន់​មួយនេះ​មាន​ទីតាំង​ជាប់​នឹង​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន ក្នុងស្រុក​គិរីវង់ ខេត្តតាកែវ បាន​បើក​ដំណើរការ​ដោយ​ខុសច្បាប់​អោយ​អ្នក​ញៀន​ល្បែង​ចូល​លេង​​ជា​ច្រើន​ថ្ងៃ​​មក​ហើយ សូ​ម្បី​តែ​អាជ្ញាធរ និង​សមត្ថកិច្ច​ស្រុក ក៏​អត់​ហ៊ាន​ទៅ​សួរនាំ​អ្វី​ឡើយ ក៏​ព្រោះតែ​ទីតាំង​សង្វៀន​ជល់​មាន់​មួយ​នេះ មាន​ខ្នងបង្អែក​ធំ ទើប​គេ​ហ៊ាន​បើក​លេង​មិន​ញញើត​នឹង​អ្នក​ណា​បែប​នេះ ។

លោក​វរៈ​សេនី ត្រី​យុក សាវ៉ា​ត អធិការ​នគរបាល​ស្រុក​គិរីវង់​បាន​ឲ្យ​ដឹង​ថា សង្វៀន​ជល់​មាន់​ដែល​គេ​កំពុង​បើក​លេង​នេះ គេ​អត់​បានអោយ​ដំណឹង​ដល់​យើង​ទេ ហើយ​យើង​ក៏​អត់​ហ៊ាន​ទៅ​សួរនាំ​ដែរ ។

ប្រភព​ប្រជាពលរដ្ឋ​បាន​និយាយ ថា កន្លង​ទៅ​នេះ​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ បាន​បញ្ជា​ដល់​ប៉ូលិស ប៉េ​អ៊ឹម រួម​នឹង​តុលាការ​បង្ក្រាប​ល្បែង​បៀ​អាប៉ោង កន្ទុយលេខ និង​ជល់​មាន់ អោយ​អស់ពី​តំបន់​របស់​ខ្លួន​កាន់កាប់​ទទួល​បាន​ជោគជ័យ តែ​ដោយឡែក ចំពោះ​សង្វៀន​ជល់​មាន់​ដែល​កំពុង​តែ​បើក​លេង​យ៉ាង​គ​ក្រឹក​គ​ក្រេ​ង​រាល់ ថ្ងៃនេះ បែរជា​អត់​មាន​វិធានការ​បង្ក្រាប​ទៅ​វិញ ៕