ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យវាយប្រហារទឹកអាស៊ីត​លើ​កម្ម​ការិនី​រោង​ចក្រម្នាក់​ត្រូវចាប់ខ្លួនហើយ​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹងថា ជន​ដៃ​ដល់​ដែល​វាយប្រហារ​ទឹក​អាស៊ី​តលើ​នារីជា​កម្មការិនី​​រោង​ចក្រម្នាក់​កាលពី​វេលាព្រឹកមិញនោះ​ ត្រូវ​​ឃាត់ខ្លួន​​បាន​ហើយ​នារសៀលថ្ងៃទី​០៦​ មីនា ២០១៥ នេះ ដោយកំពុងបញ្ជូនទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​

រាជធានីភ្នំពេញ ៖ បើ​តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹងថា ជន​ដៃ​ដល់​ដែល​វាយប្រហារ​ទឹក​អាស៊ី​តលើ​នារីជា​កម្មការិនី​​រោង​ចក្រម្នាក់​កាលពី​វេលាព្រឹកមិញនោះ​ ត្រូវ​​ឃាត់ខ្លួន​​បាន​ហើយ​នារសៀលថ្ងៃទី​០៦​ មីនា ២០១៥ នេះ ដោយកំពុងបញ្ជូនទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោមចៅ ។

គួររំលឹកថា មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​កើតឡើង ខណៈ​នារី​ជា​កម្មការិនី​រោងចក្រ​ម្នាក់ ត្រូវ​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ជះ​ទឹក​អាស៊ីត​ស្រោច​លើ​ខ្លួន​បណ្តាល​រលួយ កាលពី​វេលា​ម៉ោង​០៦ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​០៦ មីនា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង​ក្នុង​សង្កាត់​ចោម​ចៅ ។

ជំហាន​ដំបូង​យើង​នៅ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នារី​រង​គ្រោះ​នៅឡើយ​ទេ ព្រោះ​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ​ភ្លាម​ៗ ។ ចំណែកឯ​ស្ត្រី​ដៃដល់​វិញ បាន​រត់គេច​ខ្លួន​បាត់​ដែរ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច ។

ប្រភព​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ នារី​រង​គ្រោះ​កំពុង​ដើរ​នៅ​ច្រក​ផ្លូវលំ​ម្តុំ​ផ្ទះ​ជួល​តែ​ម្នាក់ឯង ក៏​ស្រាប់តែ​មាន​ស្ត្រី​ម្នាក់​មាន​មាឌធំ​យួរ​ដប​ទឹក​អាស៊ីត​មក​ស្រោច​ពីលើ​នារី​រង​គ្រោះ​តែ​ម្តង រួច​គេចខ្លួន​បាត់ ។ ប្រភព​បន្ត​ថា ករណីនេះ​ត្រូវ​បានមជ្ឈដ្ឋាន​ជុំវិញ​សង្ស័យ​​ថា អាច​បណ្តាល​មក​ពី​ស្នេហា​ត្រីកោណ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព