ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ចី​ម៉ូតូ​មិត្ត​ភ​ក្តិ​យក​ទៅ​បញ្ចាំ​នៅ​ភ្នំពេញ​ត្រឡប់​មក​វិញ ម្ចាស់​ម៉ូតូ​ចាប់​ឱ្យ​សម​ត្ថកិច្ច​​

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង៖ ម្ចាស់​ម៉ូតូ​បាន​ព្រួត​គ្នា​ចាប់​ជនសង្ស័យ​ម្នាក់​​​ប្រគល់ឱ្យ​សមត្ថកិច្ច​នគរបាល កាលពីព្រឹក​ថ្ងៃ​ទី​០៦ ​​មិ​នា ​២០១៥ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ធម្មយុត្តិ

ខេត្តកំពង់ឆ្នាំង៖ ម្ចាស់​ម៉ូតូ​បាន​ព្រួត​គ្នា​ចាប់​ជនសង្ស័យ​ម្នាក់​​​ប្រគល់ឱ្យ​សមត្ថកិច្ច​នគរបាល កាលពីព្រឹក​ថ្ងៃ​ទី​០៦ ​​មិ​នា ​២០១៥ នៅ​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់​ឆ្នាំង បន្ទាប់​ពី​ជនសង្ស័យ​​បាន​ឆបោក​ម៉ូតូ​មិត្ត​ភក្តិមួយ​គ្រឿង នៅ​ក្រុង​កំពង់ឆ្នាំង រួច​យក​ទៅបញ្ចាំនៅ​ក្រុងភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​៣ ​មិ​នា​ ២០១៥ ។

សម​ត្ក​កិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​និយាយ​ថា ជនសង្ស័យ​ខាងលើ​នេះ មានឈ្មោះ ម៉ៅ សា​វ៉េ​ត អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រ​ពាំ​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង គឺជា​មុខសញ្ញា​ចាស់ ឆបោក​ម៉ូតូ​។

កាលពី​វេលា​ម៉ោងជាង១០​យប់​ថ្ងៃ​ទី​៣ ​មិ​នា ​២០១៥ ជនសង្ស័យ​រូប​នោះបាន​ខ្ចី​ម៉ូតូម៉ាកស៊ុយ​ហ្ស៊ុយ​គី ស្មាស់ ព​ណ៌ទឹកប៊ិច គ្មាន​ស្លាក​លេខ របស់​មិត្ត​ភក្តិម្នាក់​ឈ្មោះ សុខ រស្មី​ហៅ​ម៉ី អាយុ២៣ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទី​២ សង្កាត់ខ្សា​ម ក្រុង​កំពង់ឆ្នាំង ដោយ​បាន​ប្រាប់​ថា ខ្ចី​ទៅ​ទារ​លុយ​គេ ហើយ​ក៏​បាត់​ខ្លួន​រហូត ។ ស្រាប់តែ​នៅ​ព្រឹកថ្ងៃ​ទី​៦ ​​មិ​នា ​២០១៥ ម្ចាស់​ម៉ូតូ​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ​នៅផ្ទះ​ជួល​មួយ​កន្លែង​ក្នុងភូមិធម្មយុត្តិ ក៏​ព្រួត​គ្នា​ចាប់ខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច​តែ​ម្តង ៕

   ​