ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងប្រុស​ម្នាក់​លង់ទឹកស្រះស្លា.ប់ ខណៈចុះហែលទៅកន្លែង​​ជ្រៅ​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្មេង​ប្រុស​អាយុ​៩​ឆ្នាំ​​ម្នាក់​បានលង់ទឹកស្រះ​ជម្រៅ២០​ស្លា.ប់​យ៉ាង​អាណោចអាធ័ម​ ខណៈ​ចុះទៅមុជ​​ជាមួយ​មិត្តភក្តិ​៤-៥នាក់ ហើយ​​ហែល​ទៅ​កន្លែង​ជ្រៅ​ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី​០៦ មីនា ២០១៥ នេះ ស្ថិតនៅ​ចំណុច​ភូមិ​ព្រែក​សាលាទី២

រាជធានីភ្នំពេញ ៖ ក្មេង​ប្រុស​អាយុ​៩​ឆ្នាំ​​ម្នាក់​បានលង់ទឹកស្រះ​ជម្រៅ២០​ស្លាប់​យ៉ាង​អាណោចអាធ័ម​ ខណៈ​ចុះទៅមុជ​​ជាមួយ​មិត្តភក្តិ​៤-៥នាក់ ហើយ​​ហែល​ទៅ​កន្លែង​ជ្រៅ​ កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី​០៦ មីនា ២០១៥ នេះ ស្ថិតនៅ​ចំណុច​ភូមិ​ព្រែក​សាលាទី២ សង្កាត់​កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពបានឱ្យ​ដឹងថា ក្មេង​ប្រុស​រងគ្រោះ​ឈ្មោះ​កែវ វរៈបុត្រ អាយុ​៩ឆ្នាំ មានឪពុក​ឈ្មោះ​ហ៊ុន ណារ៉េទ អាយុ​៤២​ឆ្នាំ និង​ម្តាយ​ឈ្មោះនី លីន អាយុ​៣៣​ឆ្នាំ ជាអ្នកកាហ្វេ មានទីលំនៅ​ក្នុងភូមិកើតហេតុខាងលើ ។

បច្ចុប្បន្ន​សពក្មេង​ប្រុស​រងគ្រោះ​ ត្រូវបានក្រុមគ្រួសារ​​យក​ទៅធ្វើបុណ្យតាមប្រពៃណី ។